ខ្មែរ​ឡាវ​សម្តែង​របាំ​ប្រពៃណី​រួមគ្នា​នៅ​មហោស្រព​ចេនឡា

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សេរី (ថ្ងៃទី 24 កុម្ភៈ 2011)

Ytkzytjmn2

ភ្នំពេញ: របាំ​បុរាណ​ខ្មែរ​និង​របាំ​ប្រពៃណី​ឡាវ​លាយ​បញ្ចូល​ក្បាច់​រាំ​ហ៊ី​ប​ហប់​ នឹង​សម្តែង​ជូន​សាធារណជន​ជាតិ អន្តរជាតិ ដោយ​ឥតគិតថ្លៃ រយៈពេល​២​ថ្ងៃ​នៅ​ថ្ងៃ​២៥​ដល់​ថ្ងៃ​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១១​វេលា​ម៉ោង​៧​ យប់​នៅ មហោស្រព​ចេនឡា​។​

របាំ​ទាំងពីរ​ដែល​នឹង​សម្តែង​នេះ​មាន​ ចំណងជើង​ជា​ភាសា​ឡាវ​ថា ហ្វាំង​ឡាវ​(​ស្តាប់​យើង​)​និង​របាំ​ខ្មែរ “​គ្រុឌ​” ។ ការសម្តែង​នេះ មាន​គោលបំណង បង្ហាញ​ពី​ភាពខុស​គ្នា​និង​ឥទ្ឋិពល​នៃ​វប្បធម៌​។​

របាំ ហ្វាំង​ឡាវ បង្កើតឡើង​ដោយ អ្នកនិពន្ឋ​របាំ​សញ្ជាតិ​បារាំង​កាត់ឡាវ​ឈ្មោះ អូ​ឡេ​ខាំ​ចាន់​ឡា​។ គាត់​យក​ក្បាច់​រាំ របាំ​ប្រពៃណី របស់​ជនជាតិ​ឡាវ ច្របាច់​បញ្ចូល​ជាមួយ​ក្បាច់​រាំ​ហ៊ី​ប​ហប់ បង្កើត​ចេញ​ជា​ស្នាដៃ​ថ្មី​។ គាត់​ជា​អ្នកនិពន្ឋ​របាំ​ដ៏​ល្បីល្បាញ​នៅអាស៊ី និង​អឺរ៉ុប​។​

របាំ​គ្រុឌ ជា​របាំ​ក្បាច់បុរាណ​ខ្មែរ​ដែល​និពន្ឋ​ដោយ កញ្ញា ហ៊ុន ប៉ែន​ដែលជា​សាស្ត្រាចារ្យ​និង​អ្នកនិពន្ឋ​របាំ​ដ៏​មាន​ទេព​កោស​ល​។​

សំបុត្រ​ចូល​ទស្សនា​មិន​គិតថ្លៃ​អាច​មក​យក​នៅ​មជ្ឈមណ្ឌល វប្បធម៌​បារាំង​និង​អង្គការ​អម្រឹតា​សិល្បៈ ដែល​ស្ថិតនៅ​ផ្ទះ​លេខ​១២៨​ជី​៩ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ZTU4Y2E4Njg2OGYyYjUxMTgxNTlmY2MzNmM4NmMy

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: