ក្រុម​តន្ត្រី​ពិការភ្នែក​កម្ពុជា​និង​តៃវ៉ាន់​សម្តែង​រួមគ្នា​នៅ​សាលា​តូរ្យតន្ត្រី ស៊ីម​ហ្វូ​នី​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : ចក្ខុ (ថ្ងៃទី 14 កុម្ភៈ 2011)

ភ្នំពេញ: នៅ​សាលា​តូរ្យតន្ត្រី​ស៊ីម​ហ្វូ​នី ក្នុងប្រទេស​កម្ពុជា​កាល​ពី​ល្ងាច ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១១ ដែល​ស្ថិតនៅ​អគារ​២៤៣ ផ្លូវ​ប៉ាស្ទ័រ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន មានការ​ប្រគំ​តន្ត្រី​រួមគ្នា​រវាង ក្រុម​តន្ត្រី​ពិការភ្នែក​កម្ពុជា រួមជាមួយ​តន្ត្រីករ​ល្បីៗ ៩​រូប និង​អ្នកចម្រៀង ២​រូប មកពី​ក្រុម​តន្ត្រី Rueifang Youth Symphony Orchestra មកពី​​តៃវ៉ាន់ ដោយមាន​ការចូលរួម​ទស្សនា​របស់លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ ព្រមទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។

លោក​ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​ថា​ ក្រសួង​ជា​អ្នកទ្រទ្រង់​គាំទ្រ​លើ​វិស័យ​សិល្បៈ​វប្បធម៌ រីឯ​សាលា​តូរ្យតន្ត្រី​និង​ក្រសួង​វប្បធម៌​ប្រៀប​ដូច​ទឹក​និង​ត្រី​។ ទន្ទឹមនឹងនេះ​ក្រសួង​មាន​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មួយ​និង​ មហាវិទ្យាល័យ​តូរ្យតន្ត្រី​មួយ ដូច្នេះ​សាលា​តូរ្យតន្ត្រី ស៊ីម​ហ្វូ​នី ក៏​រួមចំណែក​ជួយផ្តល់​ចំណេះដឹង​និង​ផ្សព្វផ្សាយ​វិស័យ​តូរ្យតន្ត្រី​នៅ​ កម្ពុជា​។​ ​ចំណែក​ការអញ្ជើញ​ក្រុម​តន្ត្រី​ល្បីៗ​មកពី​បរទេស​មក​សម្តែង​នៅ​កម្ពុជា​នេះ ​គឹជា​ឱកាស​មួយ​ចែករំលែក​បទពិសោធន៍​និង​ធ្វើឱ្យ​វិស័យ​តូរ្យតន្ត្រី​កាន់តែ​ រីកចម្រើន​។ នេះ​ជាការ​ប្រគំ​តន្ត្រី​លើក​ទី​៣​ហើយ ដែល​សាលា​តូរ្យតន្ត្រី ស៊ីម​ហ្វូ​នី បាន​អញ្ជើញ​ក្រុម​តន្ត្រីករ​មានបទពិសោធន៍​កម្រិត​ខ្ពស់​លំដាប់​អន្តរជាតិ ។​

គួរ​បញ្ជាក់ថា កាលពី​រាត្រី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១១ ក្រុម​តន្ត្រី​តៃវ៉ាន់ Rueifang Youth Symphony Orchestra នេះ បាន​ប្រគំភ្លេង និង ច្រៀង​ចម្រៀង​ចិន អង់គ្លេស និង បែប​បស្ចិមប្រទេស នៅ​សណ្ឋាគារ Almond និង​ថ្ងៃ​១១ ខែកុម្ភៈ សម្តែង​នៅ​ភោជនីយដ្ឋាន Topaz ។ ក្រុម​តន្ត្រី​តៃវ៉ាន់​នេះ​ធ្លាប់​សម្តែង​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​​ តៃវ៉ាន់ និង​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​។​

លោក ហ៊ុន ឡាក់ នាយក​សាលា Symphony បាន​មានប្រសាសន៍ប្រាប់​អ្នក​សារព័ត៌មាន​ថា ការអញ្ជើញ​ក្រុម​តន្ត្រី Rueifang Youth Symphony Orchestra មក​សម្តែង​នេះ​គឺមាន​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ផ្សព្វផ្សាយ​វិស័យ​ តូរ្យតន្ត្រី និង ម្យ៉ាងទៀត​ចង់ឱ្យ​តន្ត្រីករ​មកពី​តៃវ៉ាន់​បង្ហាញ​ស្នាដៃ​ទេព​កោសល​និង​ បទពិសោធន៍​ជាង ២០​ឆ្នាំ របស់គេ​ដល់​កូន​ខ្មែរ ជាពិសេស​សិស្សានុសិស្ស​នៅ​សាលា​តូរ្យតន្ត្រី​ស៊ីម​ហ្វូ​នី​យល់ដឹង​ពី​ សារសំខាន់​នៃ​ឧបករណ៍​តន្ត្រី​។ ​លោក ហ៊ុន ឡាក់​បាន​បន្តថា សាលា​តូរ្យតន្ត្រី​ស៊ីម​ហ្វូ​នី គឺជា​សាលា​តូរ្យតន្ត្រី​ដំបូងបង្អស់​នៅក្នុង​ប្រទេស កម្ពុជា​ដែល​បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១០ ដោយ​ផ្តល់នូវ​គុណភាព​ខ្ពស់​និង​ការ បង្រៀន​បែប​ស្តង់ដា​ដល់​សិស្សានុសិស្ស ។ បច្ចុប្បន្ន​មាន​សិស្ស​ប្រហែល ២០០​នាក់​ដែលមាន អាយុ​ពី ៣​ឆ្នាំ ឡើង​ទៅដល់​មនុស្សពេញវ័យ ។ សិស្ស​រៀន​នៅទីនេះ​ចម្រុះ​ជាតិ​សាសន៍​តាំងពី​ខ្មែរ​ចិន​ជប៉ុន អាល្លឺម៉ង់ អាមេរិក​សាលា​មាន​ថ្នាក់​ព្យ៉ា​ណូ ហ្គី​តា វី​យូ​ឡុង និង​ឧបករណ៍​តន្ត្រី​ចិន​និង​បង្រៀន​ដោយ​គ្រូ​ជំនាញៗ​និង​បទពិសោធន៍​ច្រើន​ ឆ្នាំ​មកពី​ប្រទេស​ម៉ាឡេស៊ី ចិន​និង​ហុងកុង ៕

 

More infos: http://www.cen.com.kh/localnews/show_detail/23?token=MGNjMWVkY2QzN2NlNTdhMmJiMzE2NmFiMzQwZWI5

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: