ការតាំងពិព័រណ៍​ឯកសារ​ចាស់ៗ​ជា​ភាសា​បារាំង​-​ខ្មែរ​ដែល​មាន​អាយុកាល​១០០​ឆ្នាំ​

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សម្បត្តិ (ថ្ងៃទី 18 កុម្ភៈ 2011)

https://i2.wp.com/lh3.ggpht.com/_yUrehxMbe3U/Sf6C66Mx5mI/AAAAAAAAAH4/ScCFVrVzn2U/PNP+National+Library.JPG

ភ្នំពេញ​: ឯកសារ​ចាស់ៗ​ដែល​មាន​ដូចជា សៀវភៅ កាសែត ទស្សនា​វ​ដ្តី ព្រឹត្តិបត្រ​និង​ឯកសារ​ផ្សេងៗ​ទៀត​ជា​ភាសា​បារាំង​-​ខ្មែរ​ដែល​មាន​អាយុកាល ​១០០​ឆ្នាំ​(​ឆ្នាំ​១៨៩២-១៩៩៣)​ត្រូវបាន​ដាក់​តាំងពិព័រណ៍​ជូន​សាធារណជន​និង ​និស្សិត​នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា​ចាប់ពី​​ថ្ងៃទី​១៨  ខែ កុម្ភៈ ដល់​១៨ ខែ មិនា ឆ្នាំ​២០១១​។ ពិព័រណ៍​ដែល​មាន​រយៈពេល​១​ខែ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​បណ្ណាល័យ​ជាតិ​កម្ពុជា​និង​បណ្ណាល័យ​ជាតិ​បារាំង​ ក្រោម​ការឧបត្ថម្ភ​​របស់​អង្គ​ការហ្វ្រង់​កូហ្វូ​នី​អន្តរជាតិ​។

លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកគ្រី​ស្យង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ប្រ៊ុយណូ រ៉ា​ស៊ីន ប្រធាន​បណ្ណាល័យ​ជាតិ​បារាំង ព្រមទាំង​តំណាង​អង្គការ​យូណេស្កូ តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ លោកគ្រូ​អ្នកគ្រូ​និង​សិស្ស​និស្សិត​ជា​ច្រើន​ទៀត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ ពិធី​តាំងពិព័រណ៍​នេះ​និង​បាន​កាត់​ខ្សែបូ និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ជំនួយ​ផ្នែក​ស្គែ​ន​ឯកសារ​កាលពី​រសៀល​ ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ​២០១១​។

បច្ចុប្បន្ននេះ បណ្ណាល័យ​ជាតិ​កម្ពុជា មាន​ឯកសារ​ជា​ភាសា​បារាំង​ទាំង​អស់​ប្រហែល​២៣ ០០០​ចំណងជើង​ដែល​បែងចែក​ជា​​វិស័យ​ផ្សេងៗ​ក្នុងនោះ​មាន​សមុច្ច័យ​ចំនួន​ពីរ​ ដែល​ត្រូវ​ថែទាំ​និង​យកចិត្តទុកដាក់​ខ្លាំង​ពិសេស​ជាងគេ​គឺ​សមុច្ច័យ​ស្តីពី ​កម្ពុជា​និង​សមុច្ច័យ​ស្តីពី​ឥណ្ឌូចិន​ដោយមាន​ជំនួយ​ពី​ស្ថានទូត​បារាំង​ តាម​​រយៈ​គម្រោង​មូលនិធិ​សាមគ្គីភាព​ជា​អាទិភាព​ដើម្បី​លើក​តម្កើង​វិស័យ​ សំណេរ​នៅ​អាស៊ី​អាគ្នេយ៍​។

លោក​ថៃ នរៈ​សត្យា បាន​ថ្លែងថា ពិព័រណ៍​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​ដែល​បណ្ណាល័យ​ជាតិ​កម្ពុជា​-​ បារាំង​បាន​ចាប់​ដៃគូ​បង្កើត​ឱ្យ មាន​សហប្រតិបត្តិការ​ល្អ​និង​ជួយ​ជំរុញ​ការប្រើប្រាស់​ភាសា​បារាំង​។ លោក​រដ្ឋលេខាធិកា​របា​ន​បញ្ជាក់ថា បណ្ណាល័យ​ជាតិ​កម្ពុជា​គឺជា​បណ្ណាល័យ​មួយ​ដែល​មាន​វ័យ ចំណាស់​ជាង​គេ​និង​មាន​ធនធាន​ឯកសារ​ជា​ភាសា​បារាំង​ជាច្រើន​ដែល​បន្ស​ល់ទុក​ តាំងពី​សម័យ​អាណាព្យាបា​ល​បារាំង​និង​សេសសល់​ពី​របប​ប៉ុលពត​។ បណ្ណាល័យ​បាននិងកំពុង​ខិតខំ​យកចិត្ត ទុកដាក់​​ស្រាវជ្រាវ​ប្រមូល​ឯកសារ​នានា​ផ្សេងៗ​ទៀត​មក​តម្កល់​ទុក​សម្រាប់​ ផ្តល់​ចំណេះដឹងដ​ល់​សិស្ស និស្សិត អ្នកអាន​និង​អ្នកស្រាវជ្រាវ​។

លោក គ្រី​ស្យង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​ការការពារ ថែរក្សា​និង​អភិរក្ស​ឯកសារ​និង​វប្បធម៌​មាន​សារសំខាន់​ណាស់​សម្រាប់​បម្រើ​ ផលប្រយោជន៍​មនុស្សជាតិ​។​តែ​ត្រូវ​អភិរក្ស​ក្នុង​ក្របខ័ណ្ឌ​បច្ចេកវិទ្យា​ ថ្មីៗ​សម្រាប់​បច្ចុប្បន្ន​និង​អនាគត​។​បារាំង​នឹង​បន្ត​ជួយ​បណ្ណាល័យ​ជាតិ​ កម្ពុជា​។

លោក​ប្រ៊ុយណូ រ៉ា​ស៊ីន ប្រធាន​បណ្ណាល័យ​ជាតិ​បារាំង​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​លោកស្រី​ខ្លូត វិបុល​ឡា​ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា​លើ​អនុស្សរណៈ​ស្គែ​ន​ឯកសារ​បាន​ សម្តែង​ចំណាប់ អារម្មណ៍​ថា​ប្រទេស​កម្ពុជា​និង​បារាំង​មាន​វប្បធម៌​ដ៏​ល្បីល្បាញ​និង​មាន​ ទាំក់​ទំនង​តាំងពី​យូរលង់​៕

More infos: http://www.cen.com.kh/localnews/show_detail/132?token=NWUyY2ZhZWVhYWM3MWUyYTVjNGQ1OGQwMGYwMzRj

1 Comment

  1. Anonymous said,

    August 1, 2013 at 6:57 pm

    Excellent enthusiastic analytical eyesight with regard to fine detail and may foresee issues just before these people happen.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: