កម្ពុជា​នឹងមាន​ស្ទូ​ឌី​យោ​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ថតកុន​នៅពេល​ខាងមុខ

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodian Express News (CEN)

ដោយ : សេរី (ថ្ងៃទី 15 កុម្ភៈ 2011)

Zjuwmdqymz

ភ្នំពេញ: មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា ពេលនេះ​ក្រសួង​កំពុង​សាងសង់​ស្ទូ​ឌី​យោ​ដ៏​ធំ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ មួយ​សម្រាប់​បម្រើឱ្យ​ការថត​កុន​នៅលើ​ផ្ទៃដី​ជាង​៣​ហិកតា នៅក្នុង​ទី​រួម​ខេត្តកំពង់ស្ពឺ ដោយ​នឹង​ចប់សព្វគ្រប់​នៅ​ដំណាច់ ឆ្នាំ​២០១១​នេះ​។

លោក ប្រាំង សុផល មន្ត្រី​ទទួលបន្ទុក​ផ្នែក​សំណង់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​អ្នកទទួលបន្ទុក​លើ​ការសាងសង់​ស្ទូ​ឌី​យោ​នេះ បានឱ្យដឹងថា គម្រោង​សាងសង់​ស្ទូ​ឌី​យោ​មាន​៣​អគារ​។ អគារ​ទី​១- សម្រាប់​ថត​ភាពយន្ត​។ អគារ​ទី​២-​សម្រាប់​ផ្ទុក​សម្ភារៈ​ឧបករណ៍​ថតកុន និង​អគារ​ទី​៣ ជា​រោង​ជាង​សម្រាប់​ជួសជុល​សម្ភារៈ​ឧបករណ៍​ថត​ភាពយន្ត​។ ជាងនេះទៅទៀត​ក៏ត្រូវ​ធ្វើ​សួន​មួយ​ដែល​គេ​រចនា​រៀបចំ​សម្រាប់​វិស័យ​ថត​ ភាពយន្ត ។​ចំណែក​ផ្លូវ​នៅក្នុង​បរិវេណ​នឹង​ចាក់​បេតុង​។

លោក​សុផល​បានឱ្យដឹង​ទៀតថា ក្រោយ​ការបញ្ចប់​ការសាងសង់​ស្ទូ​ឌី​យោ ក្រសួង​ក៏មាន​គម្រោង​សាងសង់​មហោស្រព​សិល្បៈ​ធំ​មួយ​នៅទីនេះ​។

នេះ​ជា​លើកទីមួយ​ហើយ ដែល​កម្ពុជា​នឹងមាន​ស្ទូ​ឌី​យោ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ទាក់ទាញ​ ផលិតកម្ម និង​ផលិតករ​ភាពយន្ត​បរទេស ឱ្យមក​ថត​ខ្សែភាពយន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ម្យ៉ាងទៀត​កម្ពុ​ជាមាន​ធនធានមនុស្ស​និង​សម្ភារៈ ឧបករណ៍​គ្រប់គ្រាន់ សម្រាប់ បម្រើឱ្យ​វិស័យ​ថត​ភាពយន្ត​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=ODM5ZTA3MjA2ZTgxMmJlMTRiZTVkYzBhYzdiYjI5

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: