មហោស្រព​សិល្បៈ​មហាជន​ទូទាំងប្រទេស ឆ្នាំ​២០១១ ចាប់ផ្តើម​ហើយ​

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

ដោយ : លីហូវ (ថ្ងៃទី 10 កុម្ភៈ 2011)

Njmzmwninm

ភ្នំពេញ: មហោស្រព​សិល្បៈ​មហាជន​ទូទាំងប្រទេស ឆ្នាំ​២០១១ លើក​ទី​២ បាន​បើក​ប្រារព្ធ​ឡើង​ហើយ នៅ​ព្រឹក​ថ្ងៃទី​១០​កុម្ភៈ ឆ្នាំ​២០១១​។ មហោស្រព នៅ​សាលសន្និសីទ​ចតុម្មុខ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៨​កុម្ភៈ ឆ្នាំ​២០១១​។​

​    ​សិល្បករ​ចំនួន ១.៣៥០ នាក់ មកពី ៣២ អង្គភាព នៅ​ទូទាំង ២៤ ខេត្ត​រាជធានី បាន​ចូលរួម​ប្រកួតប្រជែង បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ​សរុប​ចំនួន ៤៩ ស្នាដៃ​។ ស្នាដៃ​សិល្បៈ​ទាំងនោះ រួមមាន​៖ ល្ខោននិយាយ ល្ខោនបាសាក់ អា​យ៉ៃ​រឿង និង​របាំ ជាដើម​។​

​ពិធី​បើក​មហោស្រព​សិល្បៈ​មហាជន​ទូទាំង​ប្រទេស ឆ្នាំ​២០១១ បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​លោកស្រី រួម​ទាំង​ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។
​     ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លើកឡើង​ថា មហោស្រព​សិល្បៈ​មហាជន​ទូទាំងប្រទេស ជា​ឱកាស​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​សិល្បករ​-​សិល្បការិនី​ទាំងអស់ បាន​រៀនសូត្រ និង​ដក​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ជាពិសេស គឺជា​ការ​បំផុស​ចលនា​ប្រឡងប្រណាំង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ និង​ការសម្តែង សំដៅ​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ ការថែរក្សា និង​ការការពារ និង​ការអភិវឌ្ឍន៍ បេតិកភណ្ឌ​វប្បធម៌​អរូបី និង​ប្រែក្លាយ​ផលិតផល​វប្បធម៌ ឲ្យទៅ​ជា​ផលិតផល​បម្រើ​ឲ្យ​បុព្វហេតុ​អប់រំ ផ្សព្វផ្សាយ​ចំណេះដឹង និង​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​។​
​    ​មហាជន អាច​ចូល​ទស្សនា ដោយ​សេរី រៀងរាល់ថ្ងៃ និង​មាន​ការផ្សាយ​បន្ត​ផ្ទាល់ និង​ចាក់ផ្សាយ​ឡើងវិញ តាម​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​។

​ការចំណាយ​សម្រាប់​ការរៀបចំ​មហោស្រព​ឆ្នាំនេះ​តាម​ការប៉ាន់ស្មាន​ប្រមាណ​ជាង ៧ ម៉ឺន​ដុល្លារ ហើយ​រាជរដ្ឋាភិបាល និង​មូលនិធិ​អន្តរជាតិ ដើម្បី​សិល្បៈ​វប្បធម៌​នៃ​ប្រទេស​ជប៉ុន​ជា​អ្នក​ឧបត្ថម្ភ​។​
​    ​ការរៀបចំ​មហោស្រព​សិល្បៈ​មហាជន​នេះ ក៏​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ថ្ងៃ​៣​មីនា ឆ្នាំ​២០១១ លើក​ទី​១៣ ដែល​នឹង​ប្រារព្ឋធ្វើឡើង​ក្រោម​អធិបតីដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន ​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​។​

​ពិធី​បិទ​អង្គ​មហោស្រព​សិល្បៈ​មហាជន​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​ឆ្នាំ​ ២០១១ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៣​ មីនា ឆ្នាំ​២០១១ នៅ​សាលសន្និសីទ​ចតុម្មុខ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន និង​លោកជំទាវ​៕

More infos: http://www.cen.com.kh/localnews/show_detail/23?token=NmRhNTAwZTE0ZWIyMjdjMTM1YjMzNTFkNDg3MTQ2

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: