រមណីយដ្ឋាន​បុរាណ​វិទ្យា ​”ភ្នំចាស់” ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​​បេតិ​កភណ្ឌ​វប្បធម៌​

អត្ថបទដកស្រង់គេហទំព័ររបស់សារព័ត៌មាន “ខ្មែរស្ថាបនា”

http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=214

ដោយ៖ លក្យ្មី (ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១០)

ភ្នំពេញ : ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដាក់រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់ ដែលមានទី​តាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។យោងតាមប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលផ្សព្វផ្សាយថ្ងៃទី៧ ខែវិច្ឆិកានេះ ស្តី​ពីការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា “រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់” បានសម្រេចយកទីតាំង “ភ្នំចាស់” ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​ជាតិ ។ ភ្នំចាស់ជារមណីយ​ដ្ឋាន​បុរាណ​វិទ្យាដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ​ឃុំ ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ប្រកាសរបស់ក្រសួងដដែលបានបន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជានីតិបុគ្គល​សាធារណៈ​ ដែលមានសមត្ថកិច្ចធ្វើសំណើសុំវិញ្ញបនបត្រសម្គាល់អចលនវត្ថុ និងប័ណ្ណសម្គាល់សិទ្ធិកាន់​កាប់អចលន​វត្ថុ​ពីរដ្ឋបាលសុរិយោដី នូវទីតាំងរមណីយដ្ឋានបុរាណវិទ្យា “ភ្នំចាស់” ជាទ្រព្យសម្បត្តិ​សាធារណៈ ។

ផែនការការពាររមណីយដ្ឋានបុរាណវិទ្យា “ភ្នំចាស់” ត្រូវកំណត់ក្នុងប្រទេសមួយ​ដោយឡែក បន្ទាប់ពី​សម្របសម្រួលជាមួយនឹងរដ្ឋបាលខេត្តកំពង់ស្ពឺ ។

នាយកខុទ្ទកាល័យ អធិការ សវនការផ្ទៃក្នុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តកំពង់ស្ពឺមានភារកិច្ច​អនុវត្តប្រកាសនេះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: