ភ្ញៀវ​ទេសចរ​ចូលតាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​​បានកើនឡើង

អត្ថបទដកស្រង់ចេញពីគេហទំព័រ “កោះសន្តិភាព”

ដោយ ៖ កោះឯករាជ្យ (ថ្ងៃ សៅរ៍ ទី ២៩ ខែ មករា ឆ្នាំ ២០១១)

ភ្ញៀវ​ទេសចរ​ចូលតាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​​បានកើនឡើង​ខេត្តស្ទឹង​ត្រែង​ ៖ ច្រកទ្វារ​អន្តរជាតិ​​ត្រពាំង​ក្រៀល ដែល​ជាច្រក​ទ្វារ​​ព្រំដែន​​កម្ពុជា-​ឡាវ​ ​​ព្រំ​ប្រទល់​​រវាង​ខេត្ត​ស្ទឹង​ត្រែង​​ និង​ខេត្ត​ចំប៉ា​​សាក់ ​បច្ចុ​ប្បន្ន​​មានភ្ញៀវ​​​ទេសចរ​អន្តរជាតិ ចូល​មក​តាម​ច្រក​ទ្វារ​នេះ​ច្រើន​គួរ​ឱ្យកត់
សំគាល់ ។ ភ្ញៀវ​​​​ទេសចរ​ទាំង​នោះ​ភាគច្រើន​​​ជា​ជនជាតិ​អឺរ៉ុប ចិន កូរ៉េ ជាដើម ដែលពួកគេ​​​ចូល​តាម​ច្រកទ្វារ​​អន្តរជាតិ​​នេះគឺ​អាច​ធ្វើដំណើរ​​ទៅ​ទស្សនា​ តាម​រមណីយ​ដ្ឋាន​​​​នានា​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ដូច​ជា​ខេត្ត​ស្ទឹង​​ត្រែង ខេត្តក្រចេះ ខេត្ត​រតនគិរី ​ខេត្ត​​មណ្ឌល​គិរី ឬ​ក៏​​​​អាច​ធ្វើ​ដំណើរ​​តាម​ស្រុក​ថាឡា​បរិវ៉ាត់ ខេត្តស្ទឹង​ត្រែង ​ឆ្ពោះ​​ទៅ​ប្រាសាទ​ព្រះវិហារ ឬ​ខេត្ត​​សៀម​រាប ដោយ​ងាយ​​ស្រួល ​។​

មន្រ្តីប៉ូលិសអន្តោ​ ប្រវេសន៍ប្រចាំច្រកត្រពាំងក្រៀលបានឱ្យដឹងថា ភ្ញៀវទេសចរ​បរទេស​ចូលតាម​ច្រកនេះ ក្នុងខែមករា ឆ្នាំ​២០១១ មានការកើនឡើងជាងដើមឆ្នាំ​២០១០ ដោយ​ក្នុងមួយថ្ងៃៗមានភ្ញៀវ​​​ពី៧០ ទៅ៧៥ នាក់ ​បើប្រៀបធៀប​​នឹង​​ខែមករា ឆ្នាំ២០១០ ដែល​មាន​តែពី​២៥​នាក់ ទៅ​៥០នាក់ប៉ុណ្ណោះ។ សព្វ​ថ្ងៃមាន​ក្រុមហ៊ុនដឹកជញ្ជូនចំនួនបី គឺក្រុមហ៊ុន​ធៀង​គៃ ក្រុម​ហ៊ុន​សែង​ចាលឺន​ របស់ប្រទេស​ឡាវ និង​ក្រុម​​ហ៊ុនសូរិយារបស់​កម្ពុជា ដែល​ក្រុម​ហ៊ុនទាំង​៣​នេះ បានសហការគ្នាល្អក្នុងការនាំ​ភ្ញៀវ​ចេញ​ចូល​​ពី​ប្រទេសកម្ពុជា ឬ​ឡាវ ទៅដល់​ចំណុច​គោល​​​ដៅ​តាមតំបន់​ទេសចរណ៍នីមួយៗក្នុង​ប្រទេស​​ទាំង២។ ម្យ៉ាងទៀត ក៏មានក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួនទៀតផងដែរ ដែលបានដឹក​ភ្ញៀវ​​មកតាម​ច្រកនេះ តែក្រុមហ៊ុនទាំងនោះមាន​សិទ្ធិ​នាំភ្ញៀវ​មកត្រឹមព្រំដែនតែប៉ុណ្ណោះ។

កញ្ញា​លួន ធានី អនុប្រធានមន្ទីរទេសចរណ៍ ខេត្ត​បាន​ឱ្យដឹងថា ភ្ញៀវទេសចរភាគច្រើន ដែល​ឆ្លង​តាមច្រកទ្វារនេះ ៥០%-៦០%​ឆ្ពោះ​ទៅ​កាន់​ខេត្តសៀមរាប ហើយ​៤០%-៥០%ឆ្ពោះទៅ​កាន់​រាជ​ធានីភ្នំពេញនិងខេត្ត​នានា និង​១០%-២០%ស្នាក់នៅខេត្តស្ទឹងត្រែង។ ភ្ញៀវ​ទេស​ចរ​ដែលចូលតាមច្រកទ្វារអន្តរជាតិ​ត្រពាំង​ក្រៀល​នេះ គឺមានអត្ថប្រយោជន៍ជា​ច្រើន ដូចជា​ភ្ញៀវ​ទាំង​នោះនឹងទទួលបានព័ត៌​មាន​ទាំងឡាយអំពី​វប្ប​ធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់ និងដឹងពី​របៀបរបប ការរស់នៅ​របស់ប្រជាជនក្នុងខេត្ត ។ ជាងនេះទៅ​ទៀត គឺ​បាន​ព័ត៌មាននៃភាព​សំបូរ​បែបពី​រមណីយដ្ឋាន​នានា ដូចជារមណីយ​ដ្ឋានវប្បធម៌ រមណីយដ្ឋាន ធម្មជាតិជាដើម។

កញ្ញា​លួន ធានី បាន​ឱ្យ​​ដឹង​ទៀត​ថា ខេត្ត​ស្ទឹង​ត្រែង​មាន​រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ​ចំនួន​១៧កន្លែង ក្នុងនោះ មានរមណីយដ្ឋាន​ដែល​​មាន​​ប្រជា​​ប្រិយភាពជាងគេចំនួន៨កន្លែង។ ឆ្លងតាមរយៈ​ការ​រៀបចំរមណីយដ្ឋាន​នានា​ឱ្យ​មាន​លក្ខណៈកាន់តែ​ប្រសើរឡើងនោះ ក្នុងឆ្នាំ​២០១០ កន្លង​មក​ មានភ្ញៀវ​ទេសចរ​ជាតិចំនួន​៩៤.១២១នាក់ និង​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន​១៣.៣៩៣នាក់បាន​មក​ទស្សនាកំសាន្ត​ បើ ប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ភ្ញៀវមាន​ការ​កើនឡើង១៣.៤៨៦នាក់ស្មើនឹង១២,៥៤ភាគរយ។ ទន្ទឹមនេះ សេវាផ្នែកទេសចរណ៍ក៏​មាន​ការកើន​ឡើងគួរឱ្យកត់សម្កាល់ ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងមធ្យោបាយ​ដឹក​ជញ្ជូន ជាក់ស្តែង មកដល់បច្ចុប្បន្ន​ មាន​សណ្ឋា​គារចំនួន៥កន្លែង មាន១៤៥បន្ទប់ និង​មាន​ម៉ាស៊ីត្រជាក់ចំនួន១០៨បន្ទប់ ផ្ទះសំណាក់​ចំនួន​១៣កន្លែង មាន២៤៧បន្ទប់ មានម៉ាស៊ីន​ត្រជាក់​ចំនួន២១៩បន្ទប់ និងមានភោជនីយដ្ឋាន​ចំនួន​១១កន្លែង។

រមណីយដ្ឋានទេសចរណ៍ដែលកំពុងដំណើរ​ការ​បំរើដល់ភ្ញៀវទេសចរ ​ជាប្រចាំរួមមាន រមណីយ​​ដ្ឋានអូរឫស្សីកណ្តាល ទឹកធ្លាក់សុភមិត្រ សហគមន៍អេកូទេសចរណ៍កោះព្រះ សហគមន៍​ទេសចរណ៍​ព្រះ​រំកិល បុប្ផាភ្លុក បុរីអូរស្វាយ អន្លង់ផ្សោតកោះឈើទាល អន្លង់ផ្សោតថ្មបាំង។ លើសពីនេះ ភ្ញៀវដែល​មក​ទស្សនា​កំសាន្ត​នៅ​ទីនេះ​វាជាការរួមចំណែកបង្កើនប្រាក់​ចំណូល​ ជូន​ដល់ប្រជាពលរដ្ឋបានមួយកំរិត​ថែម​ទៀត៕

http://kohsantepheapdaily.com.kh/article/20110127-21186.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: