សិល្បៈ​មិត្តភាព​កម្ពុជា​.​ចិន ស្វែងយល់​ពី​វប្បធម៌​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

http://www.cen.com.kh/localnews/show_detail/23

ដោយ : សុផុន (ថ្ងៃទី 29 មករា 2011)

បន្ទាយមានជ័យ: ​ដើម្បី​ស្វែងយល់​ពី​វប្បធម៌​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក នៅ​សាកល​វិ​ទ្យ​ល័យ​មានជ័យ​កាល​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១១​សិល្បករ​-​សិល្បការ​នី​កម្ពុជា​.​ចិន សំដែង​សិល្បៈ​រួមគ្នា​ជា​មិត្តភាព ។​

​    ​ដំណើរ​នៃ​កម្មវិធី​សំដែង​សិល្បៈ​មិត្តភាព​កម្ពុជា​.​ចិន​រួមមាន ការសម្តែង​ចំរៀង​ប្រជាប្រិយ រាំវង់​និង​សា​រ៉ា​វ៉ាន់​, របាំ​ស្វា​ពល​, ការបង្ហាញ​ម៉ូត​សំលៀកបំពាក់​ប្រពៃណី​,​របាំ​គោះត្រឡោក​ពិធី​ដង្ហែរ​កូនកំលោះ ​ចូល​រោង​ជ័យ​, របាំ​ប្រពៃណី​, របាំ​កសិករ បន្ទាប់ពី​មាន​របាំ​ដែលជា​បង្ហាញ​ពី​សកម្មភាព​នៃ​ការដាំដុះ​នូវ​ដំណាំ​ កសិកម្ម​នៅ​កម្ពុជា បទ​ផ្កាម្លិះ​, ការសម្ដែង​ទ្រ​ទោល​, សេះ​ច​ម្បាំ​កំពុង​លោត​ហក់​, របាំ​ឈូក​ធឺ​អ៊ី​ន​, បទ​អ្នក​ដូចជា​ព្រិល​ធ្លាក់​ពីលើ​មេឃ​, របាំ​លើក​កែវ​ឡើង​សម្លាញ់​និង​របាំ​ប្រពៃណី​ជាច្រើន​ទៀត​ដែល​សម្ដែង​ដោយ​ សិល្បៈករ​សិល្បៈការ​នី​ចិន​។​

​    ​លោក អ៊ុង អឿន មានប្រសាសន៍ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ រវាង​ព្រះរាជណាចក្រ​កម្ពុជា​និង​សាធារណៈ​ប្រជាមានិត​ចិន មានការ​លើកឡើង​ពាក្យស្លោក​របស់​ប្រជាជន​កម្ពុជា​ថា​៖ “ មិត្តភាព​កម្ពុជា​. ចិន​ស្ថិតនៅ​ជា​អមតៈ​ម៉ឺន​ឆ្នាំ ” ។ លោក​បន្តថា ការសំដែង​សិល្បៈ​មិត្តភាព​រួមគ្នា​នាពេលនេះ​បានបង្ហាញ​ពី​ស្នាដៃ​សិល្បៈ ទំនាក់ទំនង​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ទាំងពីរ​ដែលមាន​ចំណងមិត្តភាព​ ផ្សារភ្ជាប់​គ្នា​រាប់ពាន់​ឆ្នាំ​ហើយ​មាន​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​ តាំងពី​សម័យ​អាណាចក្រ​ភ្នំ នា​សតវត្ស​ទី​១​នៃ​គ្រឹះសករាជ​ដែល​គ្រប់គ្រង​នគរ​ដោយ​មហាក្សត្រ​ខ្មែរ ព្រះ​នាង​សោមា ( ចិន​ហៅថា​ព្រះ​នាង​លីវយី ) និង​ព្រះបាទ​កោ​ណិ្ឌ​ន្យ ( ចិន​ហៅថា​ព្រះបាទ​ហ៊ុនទៀន ) ។​

​តាមរយៈ​ការសំដែង​សិល្បៈ​មិត្តភាព​នេះ​ពិតជា​មានបទពិសោធន៍​ដើម្បី​ស្វែងយល់ ​ពី​អត្តសញ្ញាណ​នៃ​វប្បធម៌​សិល្បៈ​ក៏ដូចជា​ផ្សារភ្ជាប់​នូវ​ចំណងមិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ។​
​    ​
លោក អ៊ុង​. អឿន អំពាវនាវ​ដល់​ក្មួយៗ​ជា​និស្សិត​, សាស្ត្រាចារ្យ សូម​យក​អស់​មនសិការ ស្មារតី និង​ឆន្ទៈ ចូលរួម​ការពារ​កេ​មរតក​ដូនតា​រួមទាំង​ប្រពៃណី​វប្បធម៌​សិល្បៈជាតិ​យើង អោយនៅ​ស្ថិតស្ថេរ​ជា​អមតៈ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: