ភាពយន្ត​កម្រិត​ពិភពលោក “អាណាចក្រ​ខ្មែរ​​ដ៏​​អស្ចារ្យ​”

អត្ថបទដកស្រង់ចេញពីគេហទំព័រ សប្បាយ Sabay

http://news.sabay.com.kh/articles/31359

ភ្នំពេញ: ព័ត៌មាន​ស្ដីពី​កញ្ចប់​ ថវិកា៧០លានដុល្លា របស់​ឧស្សាហកម្ម​ភាពយន្ត​កម្រិត​យក្ស​ហូលីវូដ​ដែល​ប្រើ​ សម្រាប់​ការ​គាស់កកាយ​ប្រវត្តិ​មហាក្សត្រ​ដ៏​ល្បី​​​រន្ទឺ​ក្នុង​មហា​សាវតារ ​ខ្មែរ​អោយ​រស់រវើក​ឡើងវិញ​លើ​ផ្ទាំង​សំពត់​ស​នោះ​កំពុង​ធ្វើអាយ​រំជើបរំជួល ​ដល់​ស្រទាប់​ពលរដ្ឋ​មិនថា​តែ​តំបន់​ទីក្រុង​ឡើយ​តែ​វា​បាន​ហួស​ទៅ​ដល់​ ខេត្ត​ក្រុង​នានា​ផង។

នៅ​​ខេត្ត​សៀមរាប​តាំង​​ស៊ី​​ណា​រិន​​ អ្នក​នាំ​ភ្ញៀវ​របស់Paradise Angkorwat និយាយ​ នឹង Sadayថា​ប្រការ​ដែល​ក្រុមហ៊ុន​ផលិតភាព​យន្ត​ ហូលីវូតគ្រោង​​ចំណាយ​ប្រាក់​៧០​លាន​ដុល្លារដើម្បី​ថត​ខ្សែភាពយន្ត អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​រឿង​ “ ​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ ​”គឺ​ជា​​ឱកាស​អំណោយផល​ដ៏ ធំ​​​មួយ​សម្រាប់​វិស័យ​ទេសចរ​នៅ​កម្ពុជា។ “ទោះ ចង់​មិន ចង់​ពិភពលោក​នឹង ស្គាល់​ពី​អរិយ​ប្រទេស​មួយ​​ដែល​​គេ​បាន​​បំភ្លេច​ចោល​បន្ទាប់​ពី យើង​បាន​លិចលង់​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍។ដូច្នេះ​នេះ​ជា​ ដំណឹង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​​ជា​ខ្មែរ​មួយ​រូប!ខ្ញុំ ​គិត​ថា​រដ្ឋាភិបាល​ធ្វើ ត្រូវ​​ដែល​លើក​ទឹកចិត្ត​អោយ​មាន​ការ​ផលិត​ភាពយន្ត​នេះ​ហើយ​ខ្ញុំ​​ដែល​នៅ​ ក្នុង​ឧស្សាហកម្ម​ទេសចរ​យល់ថា​វិស័យ​នេះ​នឹង​បាន​ទទួល​ប្រយោជន៍​ពី​ភាព​យន្ត ​មួយ នេះ​ខ្លាំង​មែន​ទែន”។

តារា ល្បី ទាំង បួន ដែល នឹង មាន វត្តមាន នៅ ក្នុង ភាពយន្ត នេះ! 

ដោយ​ប្រើរយៈពេលថត​បី​ឆ្នាំ ​​រឿង “​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ​” ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ព័ត៌មាន​​កម្ពុជា​ជាមួយ​​ក្រុមហ៊ុន​ផលិត​​ ភាពយន្ត​​ហូលីវូត ​មួយ និង​ប្រជុំ​ដោយ​កំពូល​តារា​ពិភពលោក​ល្បីៗ​​​​រួម​មាន​​តារា​ហុងកុង​ហូលីវូដ ​​លី​ លានជា ហៅជេត​លី​​ តារា​សាច់ដុំ​​ច​ន ស៊ីណា , នាង​ ហាន់​ជីអ៊ុន តួឯក​រឿង​បំណុល​ផ្ទះ​​ជំពាក់​ស្នេហ៍​​ដ៏​កក្រើក​​និង នាង អេន​ជឺ​លីណា​​​ចូលី ដែល មក​ដល់​កម្ពុជា​តាំងពី​ភាពយន្ត Beyond the Border ។

ទោះបី​​លោក ថូ​ម៉ាស ម៉ាក​យ័រ (Tomas Magyar) សកម្មជន ​របស់​អង្គការ​រ​សហ​ប្រជាជាតិ​និយាយ​ប្រាប់​បណ្ដាញ​​ផ្សព្វផ្សាយ​កាល​ពី​​​​ សប្តា​ហ៍​​​មុន​ថា​​តារាៗ​​ទាំងនោះ​មាន​សមត្ថភាព​ពេញ​បរិបូរណ៍​ក្នុង​ការ​ សម្ដែង​ជា​តួអង្គ​ដ៏​អច្ឆរិយ​​ក្នុង​ប្រវត្តិសាស្ត្រ​​ខ្មែរ​ក្តី​តែ​យុវវ័យ ​មួយ ចំនួន​ហាក់​មិន​អស់ចិត្ត​ដែល​មិន​មាន​តួអង្គ​សំខាន់​ណា​មួយ​ត្រូវ​បាន​រួម​ សម្ដែង​ដោយ​តារា​ក្នុងស្រុក។

យុវវ័យ​​សុខា​តារា​នៅ​ក្លឹប​ពីរ៉ាមីត​ និយាយ​នឹងSabayថា “ខ្ញុំ ​គិត​ថា​ក្រសួង​គួរតែ​ដាក់​លក្ខខ័ណ្ឌ​អោយ​មាន​តួ​ខ្មែរ ខ្លះ​នៅ​ក្នុង​​ចំណោម​តួ​សំខាន់ៗ​របស់​រឿង។ខ្ញុំ​ចង់​អោយ​វា​មាន​លក្ខណៈ​ជា​ ខ្មែរ​ពិតៗ។

ប៉ុន្តែ​​ហ្វេ្រស៊ី​​​​មួយរូប​និយាយ​ដោយ​សុំ​មិន​ចេញ​ឈ្មោះ​ថាតារា ខ្មែរ​បច្ចុប្បន្ន​នៅ​ឆ្ងាយ​នៅ​ឡើយ​ពី​កម្រិត​ស្តង់ដារ​ដែល​អាច​រួមដៃ​ជា​ មួយ​តារា​ហូលីវូដ​។”ទោះបី​ខ្ញុំ​នៅ​ក្នុង​​សិល្បៈ​តែ​ខ្ញុំ​សុំ​និយាយ​តាម​ ត្រង់​ថា​យើង​គួរតែ​គិត​ពី​គម្លាត​រវាង​សមត្ថភាព​តារា​យើង​នឹង​ពួក​តារា​ ហូលីវូដ!សម្រាប់​ខ្ញុំ ខ្ញុំ​ពេញចិត្ត​នឹង​ការ​ដែល​មាន​តួ​កម្រិត​កំពូលៗ​​របស់​ពិភពលោក​សម្ដែង​ ក្នុង​រឿង​នេះ!ខ្ញុំ ធ្លាប់​មើល​ភាពយន្ត​ហូលីវូដ​​រឿង​ដំណើរ​តាម​សំពៅ​របស់​ស៊ីនប៊ែរ​ដែល​ដកស្រង់ ​ចេញពី​ប្រលោមលោក​១០០១យប់​ដ៏ ល្បី​​របស់​អារ៉ាប!តួ​​​ សម្ដែង​​​ជា​តួ​​​​ហូលីវូដ​​​​​​​​​​​​ទំាំង​អស់​​​​​តែ វា​បង្ហាញ​ពី ភាព​​​អស្ចារ្យ​របស់​អក្សរសិល្ប៍​​អារ៉ាប​បាន​ដូច្នេះ​សម្រាប់​​រឿង​ អាណាចក្រ​ខ្មែរ​ក៏​ដូចគ្នា”។
ដោយ​រំពឹង​ថា​​ម្ដាយ​ធម៌​ដ៏​ល្បី​របស់ Maddoxនាង​ អេ​ន​ជី​លី​ណាជូ​លី​នឹង​ត្រូវ​ជ្រើស​អោយ​​សម្ដែង​​​តួ​​មហាក្សត្រី​​​​ឯ​ បុរស​​សាច់ដុំ​ដ៏​ល្បី​ច​ន​​ស៊ីណា​​នឹង​សម្ដែង​​ជា​តួ​ព្រះបាទ​ជ័យ​វរ្ម័នទី ​៧នោះ​រឿង “​អាណាចក្រ​​ខ្មែរ​ដ៏​អស្ចារ្យ​ ” គ្រោង​​​ដំណើរ​ការីថត​​នៅ​ដើម​ឆ្នាំ​២០១១។

អ្នក​ដឹកនាំ​ផ្នែក​សិល្បៈ​ម្នាក់​ខ្សឹប ​ប្រាប់Sabayថា​ការ​សប្បាយចិត្ត​រឺ​មិន ​​​​សប្បាយ​វា​ទាល់​តែ​ចេញ​ស្នាដៃ​មក​សិន។មិន​ដឹង​ថា​តើ​ភាព​​យន្ត​នេះ​មាន​ ពណ៌​សម្បុរ​ខ្មែរ​​កម្រិត​ណា​រឺ​មួយ​នាំ​អោយ​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ ក្រសែ​ភ្នែក​អន្តរ​ជាតិ​ទៅវិញ។

ផ្តុយ​ពី​គំនិត​ខាងលើ​លោក​មាស​​ សម្បូរ​មន្ត្រី​​សម្របសម្រួល​​គម្រោង​យុវជន​សន្តិភាព​កម្ពុជា​និយាយ​ប្រាប់ Sabayថា​ ភាពយន្ត​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​កម្ពុជា។”ប្រសិន ​យើង​ចង់​​សមាហរណកម្ម​ទៅ​ក្នុង​ឆាក​អន្តរជាតិ ខ្មែរ​គួរ បើក​ចិត្ត​អោយ​ទូលាយ​មើល​ពិភពលោក ក្នុង ​ថ្ងៃនេះ​ហើយ​បោះ​ការ​ បារម្ភ​នានា​ចោល​សិន​ព្រោះ​គំនិត​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​នោះ​ហើយ​ដែល​ នាំ​អោយ​ខ្មែរ​ដើរ​មិនទាន់​គេ​សូម្បី​តែ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជាប់​ខាង”។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានលោក​ ម៉ៅ​ អាយុទ្ធ​មានប្រសាសន៍ថា​កម្ពុជា​ប្រគល់​រឿង​នេះ អោយ​​ហូលីវូដ​ផលិត​ព្រោះ​ថា​​​រឿង​ប្រវត្តិសាស្ត្រ​សំខាន់​បែប​នេះ​​មិន​​ អាច​​​​ថត​លេង​សើច​​ដោយ​​ប្រើ​​ដើម​ទុន​តិច​តួច​ដែល​ធ្វើ​​អោយ​ប៉ះ​ពាល់​ដល់ ​​ភាព​អស្ចារ្យ​ក្នុង​សាវតារ​ជាតិ​ខ្មែរ​ឡើយ»។

ទោះ​យ៉ាងណា​ពលរដ្ឋ ខ្មែរ​រាប់​ពាន់​នាក់​ត្រូវ​គេ​​រំពឹង​ថា​​នឹង​មាន​ចំណែក​នៅ​ក្នុង​​គម្រោង​ ​​ថត​ខ្នាត​ពិភពលោក​នេះ​ជា តួអង្គ​បន្ទាប់បន្សំ​ឯទៀត។

អត្ថបទៈ​ប៊ិ​ន​ប៊ុណ្ណា
កែសម្រួលៈ​ម៉ីស​ន​​សុធារី

1 Comment

  1. YUNG said,

    April 21, 2011 at 2:38 am

    I LOVE DARA


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: