ស្ត្រី​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ផលិត​ខ្សែភាពយន្ត​ទទួលបាន​ពានរង្វាន់​អូ​ស្កា​

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

http://www.cen.com.kh/localnews/show_detail/23?token=OTYzZmM2NDM1YzJkNjdjMzU4YmNkZTc3ZjNlOTA0

ដោយ : សម្បត្តិ (ថ្ងៃទី 27 មករា 2011)

ភ្នំពេញ: ស្ត្រី​ជនជាតិ​អាមេរិក​ដើម​កំណើត​ជា​ខ្មែរ លោកស្រី ម៉ម កល្យាណ​នី និង​ជា​ប្រធាន​ផ្នែក​ថត សម្រាប់​ខ្សែភាពយន្ត​ឯកសារ ស្តី​ពី​ការដួលរលំ​ហិរញ្ញវត្ថុ​រឿង ”Inside Job” (​ការងារ​ផ្ទៃក្នុង​) ត្រូវបាន​ជ្រើសរើស​ឲ្យទទួល​ពានរង្វាន់​អូ​ស្កា​។​

លោកស្រី​បាន​សម្តែង​ទឹកចិត្ត​សប្បាយរីករាយ​ខ្លាំងណាស់ នៅពេល​ដែល​ខ្សែ ភាពយន្ត​របស់​លោកស្រី បាន​ទទួលពាន​រង្វាន់​នេះ​។​

លោកស្រី ម៉ម កល្យាណ​នី មាន​ដើមកំណើត​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋ​អា​មេ រិក​ក្នុង​ឆ្នាំ​១៩៨១​។ លោកស្រី​បាន​ចាប់​អាជីព​ផលិត​ខ្សែភាពយន្ត​របស់​លោកស្រី​ខណៈ​កំពុង​ធ្វើ​ជា​ មេធាវី​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ខណៈ ដែល​បាន​ជួប​លោក ឆា​ល ហ្វឺ​ហ្គូ​សុន ដែលជា​អ្នក​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដ៏​គួរឲ្យ​គោរព ដែល​បាន​ជួល​លោកស្រី​ឲ្យជួយ​នៅក្នុង ការផលិត​ខ្សែភាពយន្ត​រឿង Inside Job នេះ ។ លោកស្រី ពិតជា​មាន ’ ខ្ញុំ​ពិតជា​មានក្តី​សោមន្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន ទទួលដំណឹង​អំពី​ការទទួលបាន​ពានរង្វាន់​អូ​ស្ការ​នេះ ” ។​

លោកស្រី បន្តថា ’ លើស​ពី​ការខិតខំ​ធ្វើការ ខ្ញុំ​គិតថា យើងទាំងអស់គ្នា​ជឿ​លើ​សារ​ដែល​យើង​កំពុង​ពណ៌នា អំពី​ប្រភព នៃ​វិបត្ត​សេដ្ឋកិច្ច នៅក្នុង​បណ្តា​គោលនយោបាយ​ទីផ្សារសេរី​ដែល​ពិបាក​គ្រប់គ្រង ” ។ បច្ចុប្បន្ន​លោកស្រី​កំពុង​ចាប់ផ្តើម​ការងារ​របស់​លោកស្រី ក្នុង​ការផលិត ខ្សែភាពយន្ត​ឯកសារ​បន្ទាប់​របស់លោក​ស្រី​ដែល​និយាយ​អំពី​ផលប៉ះពាល់​ផ្នែក​ បរិស្ថាន​និង​សង្គម​ពី​ការអភិវឌ្ឍ​ន៏​ដែលមាន មកលើ​ប្រទេស​កម្ពុជា ដោយ​ផ្តោត​លើ​ខេត្ត​កំពង់ចាម និង​ខេត្ត​រតនគិរី ។​

លោកស្រី ម៉ម កល្យាណ​នី បានឲ្យដឹង​ទៀតថា លោកស្រី​ចង់​ដាក់​ចំណងជើង​ខ្សែភាពយន្ត​នេះ​ថា​រឿង ”Land/Water/Rain” (​ដី​\​ទឹក​\​ភ្លៀង​) ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: