បុស្បា​ប៉ាន់​ខន​សឺត​ដើ​ម្បឹ​រំលឹក​ព្រះ​គុណគ្រូ​អង្គរ​

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

http://www.cen.com.kh/localnews/show_detail/23?token=NmRiM2M3ZGM3ZmRhNmE5MDY2YzZhMWVlMjkwYTI4

ដោយ : សាវរក្ស (ថ្ងៃទី 27 មករា 2011)

ភ្នំពេញ: នៅក្នុង​សន្និសីទ​ថ្ងៃទី​២៦ មករា ២០១១ វេលា​ម៉ោង​៣​រសៀល នៅ T & C កាហ្វេ ដែល​និយាយ​ពី កម្មវិធី​បុស្បា​ប៉ាន់​អង្គរ​ជា​ព្រឹ​ត្ដិ​ការណ៍​ដ៏​អ​ស្ចា​មួយ​ដើម្បី​ លើកតម្កើង​ភាពរស់រវើក​នាពេល​រាត្រី​នៃ ប្រាសាទ​អង្គរ​-​ប្រាសាទបាយ័ន ជាមួយ​ការប្រគំ​តន្ដ្រី​របស់​កុមារី​ដ៏​មាន​ទេពកោសល្យ​បុស្បា​ប៉ាន់ ដែល មាន​វ័យ​ទើបតែ​១៣​ឆ្នាំ មា​នស​ឡេង​ដ៏​ពិ​រោះ​ក្រអួន​ក្រអៅ និង​ការសម្ដែង​របាំ​ដោយ​ក្រុម​សិល្បៈករ​ល្បីៗ អ្នក​តន្ដ្រីករ​អន្ដរជាតិ​ជាច្រើនរូប ។ បុស្បា​ប៉ាន់​អង្គរ ដើម្បី​រំលឹក​ដល់​ព្រះ​គុណគ្រូ​អង្គរ ព្រោះ​កាលដែល បុស្បា​ប៉ាន់ បានចាប់កំណើត គឺ​លោកឪពុក និង​អ្នក​ម្ដាយ របស់​នាង​បាន​ទៅ​បួងសួង​សុំ​ព្រះអង្គរ​ចេក ព្រះអង្គរ​ចម​នៅ​ខេត្ដ​សៀមរាប ហើយក៏​បានសម្រេច​ដូច​បំណង អីចឹង​ហើយ​បាន​ពួកគាត់​ហៅ​បុស្បា​ប៉ាន់ ថា ជា​កុមារី​អច្ឆរិយៈ ។
មុននឹង​ចាប់ផ្ដើម​សន្និសីទ​បុស្បា​ប៉ាន់ បាន​ច្រៀង​ជាច្រើន និង​ឈុត​សម្ដែង​ខ្លះៗ រួមជាមួយ​ក្រុម ភ្លេងខ្មែរ និង​តន្ដ្រីករ​អន្ដរជាតិ ដើម្បីឱ្យ​អ្នកចូលរួម​បាន​ទស្សនា​កម្សាន្ដ ។ លោក​ប៉ាន់ មេ​ង​ហ៊ាង ក៏បាន​ធ្វើ ការ​ឧទ្ទេសនាម​ពី​អ្នក​កាន់​ឧបករណ៍​ភ្លេង​នីមួយៗ​ក្នុង​ក្រុម​របស់​បុស្បា​ ប៉ាន់ ។ លោក​មាន​គោលបំណង លើក​កំពស់​ប្រទេស​កម្ពុជា​ឱ្យ​សក្ដិ​សមជា​ព្រះរាជាណាចក្រ​គោលដៅ នៃ​បទ​បង្ហាញ​អំពី​មរតក​តន្ដ្រី​វិចិត្រ កម្ម កុមារី បុស្បា​ប៉ាន់ អ្នកចម្រៀង​ទោល​សម្លេង​គ្រលួច ( Suprano ) អាយុ​១៣​ឆ្នាំ ជា​រតនៈ​សម្បត្ដិ​ដ៏ រស់​រវើក​នឹង​រៀបចំ​ឆាក​ប្រគំ​តន្ដ្រី​ឯក​មួយ​នៅឯ​ទីធ្លា​ប្រាសាទបាយ័ន (​អង្គរវត្ដ​ខេត្ដ​សៀមរាប​) ដែល​នឹង ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១១ ។ ភ្ញៀវ​ពិសេស​មកពី​ទីក្រុង​ប៉ារីស ហុងកុង សៀង​ហៃ កូ​ឡា​ឡាំ​ពួរ សង់ដៃ​ហ្គោ និង​សង់​យោ (​សហរដ្ឋអាមេរិក​) នឹង​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី ការសម្ដែង​នេះ ។ ប្រាសាទបាយ័ន​នឹងមាន​ជីវិត​រស់​រវើក​ជាមួយនឹង​សូរសំលេង ដ៏​រងំ​រំពង និង​ពន្លឺ​ឆើត ឆាយ​នៃ​ការ​រចនា​ឆាក​សម្ដែង​នេះ ។​
ជា​ការរួម​ភាគទាន​ជាមួយនឹង​សិល្បករ​ខ្មែរ​ទាំង​អ្នក​ដែល​ធ្លាប់មាន​ កេរ្ដិ៍ឈ្មោះ​បោះ​សម្លេង​ហើយ​ក្ដី ទាំង​អ្នក​ដែល​មិនទាន់មាន​កេរ្ដិ៍ឈ្មោះ​ក្ដី សិល្បករ​ជំនាញ​ដែល​នៅ​រស់នៅ​រាន​មានជីវិត តន្ដ្រីករ អន្ដរជាតិ​បាន​នឹង​កំពុង​រួមគ្នា​ជាមួយ បុស្បា​ប៉ាន់ ដើម្បី​ការសម្ដែង​ដ៏​អស្ចារ្យ​នេះ ។ ការសម្ដែង​នេះ​នឹង យាង​យក នាំយក​អារម្មណ៍​របស់​សម្ដេច​ក្ស​ត្រី​យ៍​ទ្រង់ អ្នកអង្គម្ចាស់ ឯកឧត្ដម លោកជំទាវ ឧក​ញ្ញា លោក លោកស្រី នាង​កញ្ញា ទស្សនិកជន​ទាំងឡាយ​ទៅកាន់​តន្ដ្រី​គោចរ​មួយ​ដែល​ភា​ញ​ភ្ជាប់​ប្រ​វ​ត្ដិ​កាល ៩០០​ឆ្នាំ នា​សម័យ​ក្ស​ត្រី​ឥន្ទ្រ​ទេវី ព្រះ​មហេសី​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែលជា​ព្រះមហាក្សត្រ​ស្ថា​និក​អង្គរវត្ដ ដ៏​ល្បីល្បាញ ផ្សារភ្ជាប់​ត​រហូតដល់ ព្រះមហាក្សត្រ​យា​នី​កុ​សមៈ ព្រះ​មាតា​នៃ​សម្ដេច​ព្រះបិតា ន​រោ​ត្ដម សីហនុ នៃ​យើង ។ ព្រះមហាក្សត្រី​ទាំងពីរ​ព្រះអង្គ​នេះ​ជា​អ្នក​ប្រឹងប្រែង​លើកតម្កើង​សិល្បៈ​ អង្គរ​យ៉ាង អស់ពី​សមត្ថភាព ។​
ជាច្រើន​សតវត្ស​ន៍​មកហើយ សិល្បករ និង​តន្ដ្រីករ​ខ្មែរ​បាន​ខិតខំ​ថែរក្សា​ទម្រង់​ដើម ព្រមទាំង​ច្នៃ ប្រឌិត​លើកកម្ពស់​វប្បធម៌ និង​សង្គម​ខ្មែរ ។ សង្គ្រាម​ជាច្រើន​ទសវត្ស​បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ស្ទើរ​អស់ រលីង​នូវ​កំពូល​សិល្បករ និង​តន្ដ្រីករ​ឆ្នើមៗ របស់​ជាតិខ្មែរ ដែល​ស្ទើរតែ​ផុតរលត់​ដល់​ការបន្ដ​ផ្ទេរ​ចំណេះ ដឹង​ទាំងនេះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ។ ការរៀបចំ​ឆាក​សម្ដែង​នៅ​ប្រាសាទ​អង្គរវត្ដ (​បាយ័ន​) គឺជា ការផ្សារភ្ជាប់​សិល្បករ​បច្ចុប្បន្ន​ទៅនឹង​ទី​មរតក​បុរាណកាល​ព្រេងព្រឹទ្ធ​ ដ៏​ម​ហ​សា្ច​រ្យ​របស់​ព្រះរាជាណាចក្រ កម្ពុជា ។
កម្មវិធី​ប្រគំ​តន្ដ្រី​២​ថ្ងៃ​នៅ​ក្រុង​អង្គរ​មានដូចជា  នៅ​រាត្រី​ទី​១ ឬ​រាត្រី​បើក​កម្មវិធី​ជា​រាត្រី​ឧបត្ថម្ភ សម្រាប់​ទស្សនិកជន និង​ឥស្សរជន​ជាន់ខ្ពស់​អន្ដរជាតិ​ដែល​សំបុត្រ​មានតម្លៃ ៨០-១០០​ដុល្លា សម្រាប់​ម្នាក់ រួមមាន​ទាំង​ភេសជ្ជៈ និង​ភោជនាហារ​ល្ងាច ដ៏​សម្រិតសម្រាំង​យ៉ាង​ត្រកាល ដោយ​ក្រុម​វិចិត្រកម្ម​គេហ​-​កិច្ច (​ចុងភៅ​) កម្ពុជា ដ៏​ល្បីល្បាញ​មួយក្រុម ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន លឺ ម៉េង (Chef luu Meng) ។ ប្រាក់ចំណូល​មួយផ្នែក​ដែល​បានមកពី​ការសម្ដែង​នេះ នឹង​ផ្ដល់ជូន​ដល់ “​មូលនិធិ​ដើម្បី​សិល្បៈ​ខ្មែរ​” សម្រាប់ ជួយ​ដល់​តម្រូវការ​ចាំបាច់រ​បស់​សិល្បករ និង​រាត្រី​ទី​២ ជា​រាត្រី​សម្រាប់​អ្នកគាំទ្រ សំបុត្រ​មួយកន្លែង​មាន តម្លៃ​ត្រឹមតែ ១០០០០​រៀល (​ឬ ២.៥​ដុល្លា​) ប៉ុណ្ណោះ ។ សម្រាប់​ទស្សនិកជន​ក​ម្ពុ​ជា លើកលែងតែ​កៅអី មុខ​ឆាក​ដែលមាន​តម្លៃ ១០-២០​ដុល្លា​អាមេរិក ។​
នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១១ ពិធី​ក្រុង​ពាលី និង​ថ្វាយ​គ្រូ មុន​ការសំដែង​សិល្បៈករ ទាំង​២០០​រូប និង​ក្រុម​នៅ​ខាងក្រោយ​ឆាក នឹង​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​បន់ស្រន់​ដល់​វត្ថុ​សក្ដិ​សិទ្ធិ​និង ទេវតា ព្រមទាំង​ពិធី​ថ្វាយ​គ្រូ​ក្នុងន័យ​ធ្វើការ​គោរព និង​បន់ស្រន់​ដល់​គ្រូ ។ ពិធី​ក្រុង​ពាលី​ធ្វើឡើង​ដើម្បី សុំ​ពរជ័យ​ពី​យក្ស​ក្រុង​ពាលី ដែលជា​អ្នកបង្កើត​ដូនតា​របស់​ចក្រវាល ទឹក និង​ដី នៅពេលដែល​ចាក់ គ្រិះ​សាងសង់ ។ ក្នុង​ការរៀបចំ​ការសំដែង​មួយ​គេ​មាន​ចំរៀង​អញ្ជើញ​ក្រុង​ពាលី​មកឱ្យ​ពរជ័យ​ ដល់ ក្រុម​តន្ដ្រី​ក្នុងការ​រៀបចំ​ឆាក​ឱ្យ​ប្រាកដថា ការសំដែង​ប្រ​ព្រឹ​ត្ដទៅ​ដោយ​រលូន ។ ចំណែកឯ​ពិធី​ថ្វាយ​គ្រូ​វិញ គឺ​ដើម្បី​សុំ​ពរជ័យ​ពី​គ្រូ​ឱ្យជួយ​ការពារ ឃុំគ្រង​សិល្បករ​ឱ្យ​ជួបតែ​សេចក្ដីសុខ​គ្រប់ៗ​គ្នា ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: