ការធ្វើត្រីផ្អកប្រហុកនៅស្រុកខ្ញុំ

ដោយលោក ទី​ ធាវី (ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១១)

http://www.facebook.com/notes/ty-theavy/-/196381417042926

ក្នុងខណៈទឹកទន្លេមេគង្គបាននាជមកដល់កំរិតដើមវាគឺជាដើមរដូវប្រាំដែលប្រជាកសិករ

ស្រុកខ្ញុំចាប់ផ្តើមភ្ជួរ​រាស់ដីចំការរៀងៗខ្លួន។ទោះជាខ្ញុំចាំមិនច្បាស់ថាវាជា

ខែណាពិតប្រាកដក៏ដោយ ប៉ុន្តែខ្ញុំនៅចាំថាវាជាពេលដែលអ្នកស្រុកខ្ញុំបាន

បុករណ្តៅដាក់ដាំកូនថ្នាំនៅតាមចំការនិមួយៗនៅត្រើយអូមួយនៅក្រោយផ្ទះខ្ញុំ។

ខែនោះសត្វចង្រិតក៏ចាប់ផ្តើមពូនកំពូលរបស់វាផងដែរ។

មើលទៅចំការកូនថ្នាំទើបដាក់ដាំបានលាស់លូតឡើងយ៉ាងខៀវស្រង៉ាត់។

ខែមេសាបានកន្លង​ ផុតទៅប្រជាកសិករភាគច្រើនក៏រួចរាល់ពីប្រមូលថ្នាំជក់

ដែលបានដាំនៅផងដែរ។អ្នកខ្លះបានភ្ផូរ​រាស់ដីសារជាថ្មីដើម្បីអនុផលដាំនូវ

ដំណាំផ្សេងទៀតរូមមានពោតនិងល្ង។ខែមិថុនានិងកក្កដាបានបានមកដល់

ផលមួយទៀតក៏បានមកដល់សំរាប់ជីវិតអ្នកចំការ

កោះសូទិនភូមិខ្ញុំ។នោះគឺជារដូវត្រីនៃទន្លេមេគង្គចាប់ពងឫអាចនិយាយថា

ជារដូវត្រីពង។ក្នុងទស្សវត្តន៍ឆ្នាំ១០៩៨០នៅប្រទេសកម្ពុជាប្រហែលជាមិនទាន់

ច្បាប់ផ្នែកជលផលតឹងរឹងប៉ុន្មាន​​​ទេមើលទៅ។ នេះគឺជាអ្វីដែលខ្ញុំចាំថា

នៅរដូវនោះគេបានដាក់អ៊ូនដាក់ម៉ងជាពិសេស គឺក្រុមបងប្អូនជាតិអ៊ីស្លាម។

សូមជំរាបថានៅស្រុកខ្ញុំមានចាមច្រើនណាស់ គឺមានភូមិចាមមួយយ៉ាងធំ

នៅភូមិទី៨ដែលលាតសន្ធឹងពីម្តុំផ្ទះតាឆាយរហូតដល់ម្តុំផ្សារក្បែរវត្តតាអ៊ុក។

ក្រុមពួកគាត់នេះឯងជាអ្នកមានជំនាញ់រកត្រី(ខ្មែរពុំសូវជាអ្នករកត្រីពេលពេលនោះ)។

នៅទន្លេគង្គខាងត្បូងឬអាចនិយាយថាទន្លេខាងកោះចិននៅចុងឯនាយចំការ

ថ្នាំដែលមានចំងាយមួយគីឡូម៉ែត្រពីអូក្បាលចំការក្រោយផ្ទះខ្ញុំក៏មានវាល

មានវាលខ្សាច់មួយយ៉ាងធំល្វឹងល្វើយ។ក្រុមខ្មែរឥស្លាមបាននាំគ្នាមកបោះ

ជំរុំធ្វើជាឡូនេសាទមួយយ៉ាងធំប្រៀបដូចជាទីក្រុងមួយយ៉ាងអ៊ូអរ។

មិនថាតែផ្ទះខ្ញុំអ្នកស្រុកផ្សេងទៀតទេគឺថាយើងត្រូវឆ្លងទូកឆ្លងអូរហើយ

ដើរសំដៅទីក្រុងនោះ។ថ្ងៃនោះខ្ញុំបានរែកប៉ោតដោយត្រលប់មកវិញជាមួយត្រី

ក្នុងប៉ោតអំរែករបស់ខ្ញុំយ៉ាងធ្ងន់។រំលឹកលើព្រិតការនេះក្នុងដើមទស្សវត្តន៍ឆ្នាំ៨០

ឪពុករបស់ខ្ញុំក៏មានអ៊ូនមួយ​យ៉ាងធំផងដែរ។មានមនុស្សច្រើនណាស់ដែលជា

កម្មករអូសអ៊ូសនោះហើយត្រីក៏បានច្រើនណាស់ដែរ។

ក្រោយពីបានត្រីដែលខ្ញុំរែកពីវាលខ្សាច់ចុងចំការឬហៅថាជាទីក្រុងទិញត្រីនោះ

ម្តាយរបស់ខ្ញុំអ្នកស្រុកជួយ​​គ្នាជាអ្នកធ្វើប្រហុក ឬផ្អក។ត្រង់ចំនុចនេះ

ខ្ញុំនៅចាំទៀតថា ពួកគាត់ខ្លះសកស្រការវះពោះកាត់ក្បាលត្រីអាចកុកនិងត្រី

ប្រភេទផ្សេងទៀតខ្ញុំមិនសូវស្គាល់ឈ្មោះ។ខ្លះប្រហាក់អំបិលឯក្បាលរបស់វាត្រូវ

រំងាស់យកខ្លាញ់។នៅស្រុកខ្ញុំ​ខែនោះគេកម្រប្រើចង្កៀងប្រេងកាតណាស់ព្រោះ

គេបានខ្លាញ់ត្រីពីការរំងាស់ក្បាលត្រីទាំងនោះដូចនេះគេប្រើ

ចង្កៀងខ្លាញ់ជំនួស។ ការធ្វើត្រីវាម៉្យាងដែរសំរាប់ជីវិតអ្នកចំការដូចជាខ្ញុំនេះ។

អ្វីដែលខ្ញុំក៏ដូចជាពួកសប្បាយចិត្តនោះ​​គឺធ្វើត្រីនៅពេលខែភ្លឺជាជាងខែងងឹត។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: