ភ្នំ​បូកគោ​ស្វាគមន៍​ភ្ញៀវទេសចរ នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន​ខាងមុខ

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

http://www.cen.com.kh/localnews/show_detail/135?token=YmI4OTc0MjJkOTc3NDM2NjViMjMzZWQ3Zjk0NTM5

ដោយ : ចក្រី (ថ្ងៃទី 25 មករា 2011)

Mtrmymq4ot

កំពត: ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្តកំពត​នឹង​ផ្អាក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ មួយចំនួន នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ភ្ញៀវទេសចរ​បានមក​កំសាន្ដ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ។ រមណីយដ្ឋាន​ភ្នំ​បូកគោ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែលមាន​ឈ្មោះ​ល្បីល្បាញ​។

លោក យ៉ង ភី​រម្យ នាយក​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​បានឱ្យដឹងថា នាឱកាស​បុ​ណ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ រមណីយដ្ឋាន​ភ្នំ​បូកគោ​នឹង​បើក​ឲ្យ​ភ្ញៀវទេសចរ​ឡើង​រយៈ ៦ ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១១ ហើយ​ឥឡូវនេះ​ខាង​លោក​បានដាក់​លិខិត​ជូនទៅ​អាជ្ញាធរខេត្ត ស្នើសុំ​កម្លាំង ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​រយៈពេល​បើក​នោះ ។ ពេលនេះ​ផ្លូវ​កៅស៊ូ​ធ្វើ​រួច ៩០ ភាគរយ​ហើយ នៅសល់តែ ៤ គីឡូម៉ែត្រ គឺ​ពី​គីឡូ​លេខ​១៤ ដល់​គីឡូ​លេខ ១៧ ។  ប៉ុន្តែ​មិនមែន​មានន័យថា​ត្រង់នោះ​ផ្លូវ​ពិបាក​នោះទេ ដោយសារ​កន្លងទៅនេះ​ក្រុមហ៊ុន​ត្រូវ​ពង្រីក​ឲ្យ​ធំ​ទូលាយ ពោលគឺ​ពង្រាប​បានល្អ​ស្អាត​អស់ហើយ ។

លោក​អភិបាលខេត្ត​កំពត​បាន​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា​នេះ​ថា នាឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ក្រុមហ៊ុន​សុខាអូតែល​នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ឡើង​ទៅលេង​កម្សាន្ត ដោយពេល​នេះ​ខាង​ឧ​ទ្យា​នុ​រក្ស បាន​ស្នើសុំ​កម្លាំង​សមត្ថកិច្ច ដើម្បី​ដាក់ពង្រាយ​ការពារ​សុវត្ថិភាព សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ ។ ការ​ឲ្យ​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​វា​អាស្រ័យ​លើ​ក្រុមហ៊ុន ចំណែក​អាជ្ញាធរ​ពេល​គេ​សុំ​កម្លាំង​បានត្រឹមតែ​បញ្ជូន ទៅ​សហការ​ក្នុងការ​ការពារ សេចក្តីសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ការកំណត់​យ៉ាងណា​ស្ថិតនៅលើ​ក្រុមហ៊ុន ព្រោះ​សព្វថ្ងៃ​ក្រុមហ៊ុន​កំពុង​ដំណើការ​សាសង់​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ផ្សេងៗ​ទៀត​យ៉ាង​មមាញឹក ។​

គួរ​បញ្ជាក់ថា សេវាកម្ម​ទេសចរណ៍​ខេត្តកំពត​នាពេល​បច្ចុប្បន្ន កំពុងមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​ហើយ ក្នុងនោះ​នៅ​ទូទាំង​ខេត្ត​មាន​សណ្ឋាគារ​ចំនួន ៥ និង​ផ្ទះសំណាក់ ៣៧ ជា​សរុប​មាន​៦៨១ បន្ទប់ ។ ដោយឡែក​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ដែល​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​អះអាងថា អនុវត្តបាន​តាម​ការ​ណែនាំ​ពី​លក្ខណៈ​អនាម័យ សេវាកម្ម​បម្រើភ្ញៀវ​ត្រឹមត្រូវ​នោះ​មាន​ចំនួន ៣៥ កន្លែង ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: