កំណាយបុរាណវិទ្យានៅផ្នូរបុរាណ (ភូមិសូភី​ ខេត្តបន្ទាយមានជ័យ)

អូស្ត្រាលី​និង​កម្ពុជា​ចាប់ផ្តើម​កំណាយ​ផ្លូវ​ការលើក​ ទី​២​ នៅ​ស្ថា​នី​យបុរេប្រវត្តិ​ភូមិ​សូ​ភីៈ ចំណាស់​នៃ​អរិយធម៌​អាស៊ី​អា​គ្នេ​យ៍

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

ដោយ : សុផុន (ថ្ងៃទី 7 ធ្នូ 2010)

អូរជ្រៅ​.​បន្ទាយមានជ័យ​: សាកលវិទ្យាល័យ​ស៊ីដនី​ប្រទេស​អូរ​ស្ត្រា​លី និង​ក្រសួង​ព្រមទាំង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​ នៃ​ប្រ​​ទេស​កម្ពុជា ចាប់ផ្តើម​ធ្វើ​កំណាយ​ផ្លូវ​ការលើក​ទី ២ នៅ​ស្ថានីយ៍​បុរេប្រវត្តិ​ភូមិ​សូ​ភី ភូមិ​-​ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​​ជ័យ កាលពី​ថ្ងៃទី​៥ ធ្នូ ឆ្នាំ ២០១០​។ លទ្ធផល​កំណាយ​លើក​ទី​១ កន្លងមក​បង្ហាញថា វត្ថុតាង​ទីនេះ​ជា​គ្រឹះ​ដ៏​សំខាន់​មួយ​នៃ​​វប្បធម៌​ខ្មែរ​និង​តំបន់​ អាស៊ីអាគ្នេយ៍​។

នៅ​លើដី​របស់​ពលរដ្ឋ​ក្នុងភូមិ​សូ​ភី​កាលពី​ថ្ងៃអាទិត្យ ទី​១៥ ខែធ្នូ ឆ្នាំ ២០១០ គេ​បានរៀបចំ​ពី​ធី​សែន​ក្រុង​ពាលី​សុំ​ម្ចាស់​​ទឹក​ម្ចាស​ដី អ្នកតា វត្ថុ​សក្តិ​សិទ្ធ និង​ខ្មោច​ព្រាយ​បី​សាច​រក្សា​ទីតាំង​ទួល​បូរាណ​សូ​ភី ដើម្បី​សុំ​អនុញ្ញាតិ​និង​បង្កក់ប្រសិទ្ធិ​ដល់​ដំណើរការ​ជីក​កកាយ​ផ្លូវការ​ ស្ថានីយ៍​បូរាណ​វិទ្យាភូមិ​សូ​ភី អោយមាន​សិរី​សួស្តី​ជោគជ័យ​តាំង​ពេល​ជីក រហូត​ប្រមូលបាន​ភស្តុតាង​ជា​អដ្ឋិ​ធាតុ​បុ​រេ បុព្វ​បុ​រេ​និង​គ្រឿង​ដ​ង្វា​យ​(​បន្លុង​សព​)​ដែលជា​វត្ថុតាង​បូរាណ​ សម្រាប់​រក្សា​ទុក្ខ​អោយ​គង់វង្ស​និង​សិក្សា​ស្រាវជ្រាវ វប្បធម៌​។​មាន​គ្រឿង​រណ្តាប់​ផ្កា​ភ្ញី​ទៀនធូប រាប់សិប​មុខ​បានរៀបចំ​ថ្វាយ​នៅ​ទី​អាសនៈ និង សូត្រ​សែក យ៉ាងច្រើន​។​ជាមួយ​​គ្នា​នោះ​ក៏មាន​និមន្ត​ព្រះអង្គ​ពី​វត្ត​ប្រាសាទ​សូ​ភី សូត្រ​ន​មសិ​ការ និង​ប័​ង្ស​កូ​ល​ដល់​វិញ្ញាណ​ខន្ធ បុ​រេ​បុព្វបុរស​ខ្មែរ​ដែល​កប់​នៅ​ទួល​សូ​ភី​​ទាំង​ត្រូវបាន​គាស់កកាយ​លើក​ មុន​និង​ធ្វើ​កំណាយ​លើក​នេះ​។

លោក វឿន វ​ទ្ធី​អនុប្រធាននាយកដ្ឋាន​បូរាណ​វិទ្យា និង​បុរេប្រវត្តិសាស្ត្រ​នៃ​ក្រសួង​វប្បធម៌ លោក ពៅ សំណាង ប្រធាន​​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ លោក​សាស្ត្រាចារ្យ ឌូ​ហ្គោល​អូ​រ៉ូ​លី នៃ​សាកលវិទ្យាល័យ​ស៊ីដនី ក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី និង​មន្ត្រី​ក្រុមប្រឹក្សា ស្រុក​អូរជ្រៅ មន្ត្រី​អាជ្ញាធរ ភូមិ ឃុំ សមត្ថកិច្ច​នគរបាល​និង​ចាស់ព្រឹទ្ធាចារ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ចូលរួម​។

លោក ពៅ សំណាង ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​និយាយថា : ខេត្ត​និង​មូលដ្ឋាន​មាន​ក្តី​រីក​​រាយ​ដែល​បាន​កម្ពុជា​និង​អូស្ត្រាលី​ចាប់ ​ផ្តើមធ្វើ​កំណាយ​ស្រាវជ្រាវ​លើក​ទី ២ នៅ​ស្ថានីយ៍​ភូមិ សូ​ភី ចំណាស់​ស​.​វ​ទី​១ ដល់​ស​.​វ​​នេះ​ដើម្បី​គោលដៅ​ស្រាវជ្រាវ​។

លោក​ឌូ ហ្គោល អូ​រ៉ូ​លី​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ស៊ីដនី ក្រុង​ស៊ីដនី​ប្រទេស​អូរ​ស្ត្រា​លី​ថ្លែងថា : កាលពី​ឆ្នាំ​កន្លងទៅ​​ក្រុម​លោក​បានធ្វើ​កំណាយ​ផ្លូវការ​នៅ​ស្ថានីយ៍​បូរាណ​ វិទ្យាភូមិ​សូ​ភី​នេះ ម្តង​ហើយដោយ​រកឃើញ​លទ្ធផល​សំខាន់​នៃ​អរិយធម៌​ខ្មែរ​​ក៏ដូចជា​ភាពរុងរឿង​នៃ​ អរិយធម៌​បុរេប្រវត្តិ នៃ​តំបន់​អាស៊ី​អ​គ្នេ​យ៍​។ យើង​រកឃើញ​នូវ​អដ្ឋិធាតុ​បុព្វបុរស​ខ្មែរ​រាប់ពាន់ (​បាន​ពី​កំណាយ​ផ្លូវការ​មួយចំនួន​តូច​និង​បាន​ពី​ការ​លួច​ជីក​កកាយ​ ខុសច្បាប់​ភាគច្រើន​) ហួស​ពី​ការគិត​ស្មាន​មុន​។ ចំពោះ​កំណាយ​ផ្លូវការ​គឺ​យើង​ធ្វើ​លើ​រណ្តៅ​ផ្នូរ​បូរាណ​ចំនួន​៣ តែ​មិនទាន់​ពេញលេញ​ទើបត្រូវ​ធ្វើ​កំណាយ​លើក​ទី ២​នេះ​ទៀត​។​យើង​សិក្សា​ពីរ​បប​អាហារ​សង្គម​រស់នៅ សុខភាព​ប្រជាជន ក្នុង​ចំណាស់​ពី ស​.​វ​ទី​១ – ស​.​វ​ទី ៧ ដើម្បី​បាន​ព័ត៌មាន​ច្រើន​ពី​បុរេប្រវត្តិ​និង​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ី ​អាគ្នេយ៍​។

កំណាយ​នេះ​គឺ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពុំមែន​ដើម្បី​រក​វ​ត្តុ​បូរាណ ហើយ​ធ្វើ​អា​ជីក​ម្ម​នោះទេ​។ លទ្ធផល​នោះ​ស្ថានីយ៍​នេះ​ប្រ​ហាក់​ប្រហែល​ស្ថានីយ៍​និង​ក្រសាំងទៀប​ស្រុក​ ព្រះនេត្រព្រះ​ដែរ​។

លោក វឿន វុទ្ធី​អនុប្រធាននាយកដ្ឋាន​បូរាណ​វិទ្យា និង​បុរេប្រវត្តិសាស្ត្រ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និយាយ​​ថា : នៅ​បន្ទាយមានជ័យ​ក្រសួង​វប្បធម៌​និង​ដៃគូ​អភិវឌ្ឍន៍​បានធ្វើ​កំណាយ​ផ្លូវការ ​លើ​ស្ថានីយ៍​បូរាណ​វិទ្យា​៣​កន្លែង ហើយ​គឺ​នៅ​​ប៉ោយ​ស្នាយ ក្រសាំងទៀប​ស្រុក​ព្រះនេត្រព្រះ និង​នៅ​សូ​ភី​នេះ​។ ការស្រាវជ្រាវ​ដើម្បី​ស្រាវជ្រាវ​សារៈសំខាន់​៣ យ៉ាង​។​ទី ១ :  ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏​ដូច​រាជរដ្ឋាភិបាល​គឺ​អប់រំ​ ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏​ដូច​រាជ​រដ្ឋា​ភិ​ ​បាល​គឺ​អប់រំ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​វប្បធម៌​អរិយធម៌​ជាតិ​។ ទី​២ : អោយ​ខ្មែរ​មាន​មោទនភាព​នឹង​ជាតិ​ពន្ធ​និង​វប្បធម៌​របស់​​ជនជាតិដើម​ខ្លួន​ លើទឹក​ដី​ដ៏​ចំណាស់​របស់ខ្លួន​។ និង​ទី​៣ : អប់រំ​មិនអោយ​មានការ​បំផ្លិចបំផ្លាញ​។

លោក វឿន វុទ្ធី​និយាយ​បន្តថា : គោលដៅ​នៃ​ការស្រាវជ្រាវ​នៅ​ស្ថានីយ៍​បូរាណ​វិទ្យា​សូ​ភី​នេះ​មាន​៥ យ៉ាង ទី​១ សិក្សា​​ពី​សង្គម​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទួល​បូរាណ​សូ​ភី​នេះ​។​ទី​២ : សិក្សា​ពី​ជំងឺ​និង​ការគោរព​សក្ការៈ​នៃ​បុព្វបុរស​។​ទី​៣:​ស្វែង​យល់​ពី​ បរិស្ថាន​សម័យ​នោះ​។ ទី​៤ ស្វែងយល់​ពី​សុខភាព​និង​ការថែទាំ​ខ្លួន​របស់​បុព្វបុរស​និង ទី​៥ ព្យាយាម​បង្កើត​ឡើងវិញ​នូវ​ប្រ​​ព័ន្ធ​អេកូឡូស៊ី​ដើម្បី​ការពារ​បរិស្ថាន​ ធម្មជាតិ​ការដែល​អាចធ្វើ​បាន​។

គម្រោង​នេះ​គឺ​ប្រើ​មូលនិធិ​ពី​សាកលវិទ្យាល័យ​ស៊ីដនី​អូស្ត្រាលី តាមរយៈ​សាស្ត្រាចារ្យ ឌូ​ល​ហ្គោល​អូ​រ៉ួ​លី និង​កិ​ច្ចស​ហ្រ​​ប​ត្តិ​ការស្រាវជ្រាវ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ដែល​បាន​ចុះ​អនុស្សារណៈ​នឹង​គ្នា​រួចហើយ​។

លោក ​បន្តថា​: សំខាន់​គឺ​ការស្រាវជ្រាវ​នឹង​ពន្យល់​ប្រជាជន​កម្ពុជា និង​ពិភពលោក​អោយ​យល់​ពី​តម្លៃ​​និង​សារៈ​ប្រ​យេ​ជន៍ វត្ថុ​បូរាណ ប្រវត្តិសាស្ត្រ​ខ្លួនឯង បំផ្លាញ​ដូនតា ជាតិ​សាសន៍​ខ្លួន​និង​អនាគត​កូនចៅ​ខ្លួន​។

លោក ម៉ាត់ យុយ មេឃុំ​សូ​ភី​និយាយថា​: កន្លងមក​ពលរដ្ឋ​នៅ​ទីនោះ​និង​ការ​ញុះញង់​ខាង​ផលប្រយោជន៍​ពី​ឈ្នួ​ញ​បាន​​ អោយមាន​ការបំផ្លាញ់ ការ​លួច​ជីក​កកាយ ជា​គ្រឿង​ដ​ង្វា​យ​សព​ដើម្បី​លក់ដូរ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ តែបើ​បាន​សិក្សា​ស្រាវ​ជ្រាវ​តាមរយៈ​កំណាយ​ផ្លូវការ​លើ​ស្ថានីយ៍​សូ​ភី​ ដូច្នេះ ពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន​នឹង​យល់​រួច​នាំគ្នា​ងាក​មក​ស្រលាញ់​ថែរក្សា​ ការពារ​វិញ​យ៉ាង​មុតមាំ​៕

http://www.cen.com.kh/localnews/show_detail/132?token=M2VlZWU3N2Q0ZjRkYTg2Zjk5NjY3N2YwYmVlYmZj

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: