តំបន់ទេសចរណ៍ធម្មជាតិស្រុកយើង – Ecotourism in Cambodia

តំបន់ទេសចរណ៍ធម្មជាតិស្រុកយើង: គឺជាទីកន្លែងកំសាន្តតាមសហគមន៍ ស្ថិតនៅជិតបឹងទន្លេសាប ដែលជាបឹងធំ ជាងគេនៅអាស៊ីអគ្នេយ៍ និងជាជម្រកត្រីទឹកសាបដែលផ្តល់ផលនេសាទយ៉ាងច្រើន។​ តំបន់ទេសចរណ៍ស្រុកយើង ដែល មានទំហំដី១០០ហិកតារនេះ ស្ថិតនៅទិសពាយ័ព្យនៃទំនាបលិចទឹកកម្ពុជា ហើយគឺជា កម្មសិទ្ធិរបស់ សណ្ឋាគារអេមព្រីសអង្គរ ដែលជាសណ្ឋាគារធំមួយ នៅសៀមរាប និង មានចម្ងាយផ្លូវតែ២០នាទីតែប៉ុណ្ណោះពីព្រលានយន្តហោះក្រុង និងប្រាសាទប្រវត្តិសាស្ត្រ អង្គរវត្ត។
ភ្ញៀវទេសចរនឹងមានវាសនា ទទួលបាននូវបទពិសោធន៍ទាក់ទងទៅនឹងធម្មជាតិ និងរបៀ- បរស់នៅតាមប្រពៃណីនៅជនបទ ដែលប្រកបទៅដោយសម្រស់ភាពសង្ហារ និងមាន​ផា សុខ​​​ភាពកម្រិតសណ្ឋាគារផ្កាយ៤ ហើយព្រមជាមួយគ្នានោះក៏បានជួយ ធ្វើឲ្យមានការ​​ ប្រែប្រួលដល់ការរស់នៅក្នុងមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រផង ដែរ។ ស្ថានីយ៍នេះត្រូវបានអភិវឌ្ឍឡើងដោយថ្នាក់គ្រប់គ្រងរបស់សណ្ឋាគារ ដោយមានការចូលរួមពីប្រជាជនមូលដ្ឋានដែល រស់នៅក្នុងភូមិទ្រាកជាភូមិតូចមួយនៅជាប់នឹងបឹងទន្លេសាប។

តំបន់ទេសចរណ៍ធម្មជាតិស្រុកយើងនេះមានបឹងចំនួន៤ មានទំហំទាំងអស់២៦ហិកតា ជាទីកន្លែងដែលអាចផ្តល់ជូននូវ ឱកាសដ៏ច្រើនក្នុង ការនេសាទត្រី និងជិះទូក លេងកំសាន្ត។ សកម្មភាពផ្សេងៗទៀតរួមមាន ការជិះកង់ និងជិះរទេះគោ កំសាន្ត ដែលរៀបចំឡើងដោយអ្នកភូមិ។ យោលទៅតាមរដូវ អ្នកទេសចរក៏អាចសង្កេត មើល (ឬចូលរួមធ្វើសកម្មភាពតែម្តង) សកម្មភាពកសិកម្មប្រពៃណី ដូចជាការដាំ និងច្រូតស្រូវឬការថែទាំដាំផ្លែឈើក្នុងតំបន់ត្រូពិកជាដើម។

យើងក៏មានផ្តល់ជូនផងដែរនូវលំហាត់ក្នុងរបៀបកសាងក្រុម នៅតាមក្រុមហ៊ុន និងអង្គ ការ។ ចំពោះពួកអ្នកដែលនិយមការផ្សងព្រេង ការបោះជំរំក្នុងសំពត់តង់ដែលមានគ្រែគេង ដ៏ប្រណិតពីសណ្ឋាគារ នឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃសោភ័ណភាពកម្ពុជា នៅជនបទនៅពេលយប់នៅក្នុងបរិបទមួយដែលមានផាសុកភាពនិងសន្តិសុខ។ ផែនការ ទៅអនាគតរួមមានការរៀបចំទីលានទាត់បាល់មួយ ទីលានវាយកូនគោលតូចមួយ សាលាបណ្តុះបណ្តាលជំនាញដាំស្ល និងកន្លែងស្នាក់នៅប្រកបទៅដោយប្រណិតភាព។

ថ្ចីបើថាទីនេះស្ថិតនៅឆ្ងាយដាច់ស្រយាលបន្តិច ក៏ប៉ុន្តែសតំបន់ទេសចរណ៍ធម្មជាតិស្រុក យើងមានសេវាស្នាក់នៅនិងហូបចុកគ្រប់បែប ដូចនៅក្នុងសណ្ឋាគារអ៊ីមប្រេសអង្គរដែរ។ ចំពោះទស្សនកិច្ចរយ:ពេលខ្លី ពីបីទៅ៥ម៉ោង គេអាចរៀបចំការហូបចុកគ្រប់បែបជូនបាន តាំងពីអាហារខ្ចប់តិចតួចសម្រាប់ភ្ញៀវពីរនាក់ រហូតទៅដល់ការរៀបចំកុកតៃ និងពិធី ជប់លៀងសមោសរ ដោយមានការប្រគុំភ្លេងប្រពៃណីនិងការរាំរែកផង សម្រាប់ភ្ញៀវ ១៨០០នាក់បាន។ ចំពោះទស្សនកិច្ចរយ:ពេលយូរ យើងមានកញ្ចប់សេវាសម្រាប់ពេញ មួយថ្ងៃសម្រាប់ក្រុមដែលមានបំណងចង់ធ្វើលំហាត់រៀបចំក្រុម។ យើងក៏មានរៀបចំផង ដែរនូវការបោះជំរំចំនួនមួយឬពីរយប់ សម្រាប់ភ្ញៀវដែលចង់ដកពិសោធន៍អំពីការរស់នៅ ពិតប្រាកដនៅកម្ពុជា ក្រៅពីការទស្សនាប្រាសាទបុរាណក្នុងនោះរួមមានទាំងបរិស្ថានធម្មជាតិ នៅជុំវិញបឹងទន្លេសាប ដ៏គួរឲ្យពិចពិលរមិលមើលផងដែរ។

ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីសណ្ឋាគារអ៊ីមប្រេសអង្គរ សូមចុចត្រង់នេះ។

http://www.ourecotourismsite.com/kh/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: