ប្រវត្តិ​ទូក​ចង្ហាន់​ហុយ​ដែល​ដាច់​ជា​ពីរ​កំណាត់ ​ម្ខាង​រក្សាទុក​នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន​សៀមរាប ​និង​ម្ខាង​នៅ​វត្ត​បរិបូ​ណ៍​កំពង់ឆ្នាំង

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

http://www.cen.com.kh/localnews/show_detail/132?token=MWIxZDBmOTE2OWJjNGVkZDdjNWNkZDU1MWY2ZDhj

ដោយ : បាយ័ន (ថ្ងៃទី 6 មករា 2011)

សៀមរាប: ប្រជាពលរដ្ឋ​ទូទៅ​ដែល​និយម​ការ​ប្រណាំងទូក​ហើយ​គេ​លឺឈ្មោះ​ទូក​មួយ​ឈ្មោះ ’​ចង្ហាន់​ហុយ​” ។ ប៉ុន្តែ​ឈ្មោះ​ចង្ហាន់​ហុយ​បច្ចុប្បន្ន​ គឺជា​ទូក​ថ្មី ឯ​ទូក​ឈ្មោះ ’​ចង្ហាន់​ហុយ​” នៃ​ប្រវត្តិ​ដើម​របស់​វា​ដែល​បន្សល់ទុក​រាប់រយ​ឆ្នាំ​មកហើយ​នោះ​ គឺ​ម្ខាង​ផ្នែក​ក្បាល​បាន​បន្សល់ទុក​នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន​ខេត្តសៀមរាប​ និង​ម្ខាង​ទៀត​ផ្នែក​កន្ទុយ​បាន​បន្សល់ទុក​នៅក្នុង​វត្ត​បរិបូ​ណ៍​ ខេត្តកំពង់ឆ្នាំង​បច្ចុប្បន្ន ។

ប្រវត្តិ​ទូក​ចង្ហាន់​ហុយ​សម័យ​ដើម​នោះ​ត្រូវបាន​ព្រះ​ជាគ​រោ​តង់​ តឿ​ម ​ចៅអធិការ​វត្ត​ព្រះព្រហ្ម​រ័ត្ន​ខេត្តសៀមរាប​បាន​ចារ​ទុកជា​ ប្រវត្តិសាស្ត្រនៅ​ទីនោះ ​ដើម្បី​ដាក់​ឲ្យ​កូនចៅ​និង​អ្នកទេសចរ​បាន​ស្គាល់​ពី​ប្រវត្តិ​ទូក​ដែល​ មួយផ្នែក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស និង​មួយផ្នែក​សរសេរ​ជា​ភា​សា​ខ្មែរ ។

ប្រវត្តិ​នៃ​ទូក​ចង្ហាន់​ហុយ​ដែល​ព្រះ​ជាគ​រោ​តង់​ តឿ​ម ​ចារ​ជា​សិលា​ចារិក​នោះបាន​បញ្ជាក់ថា ដោយមាន​សេចក្តី​តំណាល​តៗ​គ្នា​មក​ គឺ​កាលណោះ​នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន​ក្នុង​ព​.​ស ១៩០០ និង​គ​.​ស ១៥០០ មាន​ព្រះ​ថេរ​មួយ​ព្រ​អង្គ​តែងតែ​និមន្ត​តាម​ទូក​ទៅ​បិណ្ឌបាត​នៅឯ​ទីក្រុង​ លង្វែក​ក្បែរ​រាជធានី​ភ្នំពេញ ។

ការ​បិណ្ឌបាត​របស់​ព្រះ​ថេរ​ គឺ​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​ពុំដែល​ខាន​ម្តងណា​ឡើយ គឺ​លោក​និមន្ត​តាម​ទូក​មួយគ្រឿង ។ ការ​និមន្ត​បិណ្ឌបាត ​គឺមាន​ថ្ងៃមួយ​ព្រះសង្ឃ​អង្គ​នោះ​និមន្ត​ត្រឡប់​មកពី​បន្ទាយលង្វែក​វិញ ហើយ​មកដល់​វត្ត​ព្រះព្រហ្ម​រ័ត្ន​ត្រូវបាន​ក្រហស្ថ​ធ្វើការ​បើក​បាត​ដាក់​ បាយ​របស់​ព្រះសង្ឃ​ហើយ​ឃើញបាយ​ក្នុង​បាត​ហុយៗ ទើប​អ្នកស្រុក​នៅ​ម្តុំ​នោះ​ថ្វាយ​ព្រះនាម​ព្រះអង្គ​ គឺ​ទូក ’​ចង្ហាន់​ហុយ​” ចាប់ពីពេលនោះ​មក ។

តាម​ប្រវត្តិ​បានបង្ហាញ​ទៀតថា​ នៅ​ថ្ងៃមួយ​ព្រះ​ថេរ​មួយ​ព្រះអង្គ​នោះបាន​និមន្ត​តាម​ទូក​ចង្ហាន់​ហុយ​ទៅ​ បិណ្ឌបាត នៅ​បន្ទាយលង្វែក​ដូច​សព្វដង​ហើយ​ត្រឡប់មកវិញ​ដល់​កណ្តាលទន្លេ​ក៏មាន​ត្រី​ ឆ្លាម​ដ៏​ធំ​មួយ​ក្បាល​បាន​ហក់​ត្របាក់​ទូក​ចង្ហាន់​ហុយ​ដាច់​ចំពាក់​កណ្តាល ​ធ្វើ​ឲ្យ​ទូក​ចង្ហាន់​ហុយ​មួយ​កំណាត់​ខាង​ក្បាល​ដែល​ព្រះ​ថេរ​អង្គ​នោះ​គង់ ​លើ​នោះ​ផង​ បាន​បោះពួយ​យ៉ាង​លឿន​មកដល់​វត្ត​ព្រះព្រហ្ម​រ័ត្ន​ខេត្តសៀមរាប និង​មួយ​កំណាត់​ទៀត​ផ្នែក​កន្ទុយ​បាន​បោះពួយ​ទៅដល់​វត្ត​បរិបូ​ណ៍​ ខេត្តកំពង់ឆ្នាំង​ចាប់តាំងពី​ពេលនោះ​មក ។ ​ទូក​នោះ​ត្រូវបាន​កាត់ផ្តាច់​ជា​ពីរ​កំណាត់​មិនអាច​យកមក​ត​ជាប់​គ្នា​វិញ​ បានឡើយ ។

ក្នុង​សិលា​ចារិក​ដោយ​ព្រះ​ជាគ​រោ​តង់​ តឿ​ម ​បាន​បញ្ជាក់ទៀតថា ដោយសាក្បាល ទូកដែល​បោះពួយ​មកដល់​វត្ត​ព្រះព្រហ្ម​រ័ត្ន​ទាំង​ព្រះ​ថេរ​គង់​ឈរ​ទឹក​មិន​ ចូល​ទូក​បាន និង​ភាព​អស្ចារ្យ​នេះហើយ​ទើប​នៅ​អំឡុង​គ្រិះ​សគរាជ​ខាងលើ​ចាស់ៗ​ជំនាន់​ នោះបាន​កសាង​នូវ​ក្បាលទូក​មួយ​កំណាត់​ដែល​ត្រី​ឆ្លាម​ខាំ​ដាច់​នោះ​ដាក់​ ក្នុង​ព្រះវិហារ​វត្ត​ព្រះព្រហ្ម​រ័ត្ន​ធ្វើជា​ព្រះអង្គ​ចូល​បរិនិព្វាន​ រហូតមក​ដល់​សព្វថ្ងៃ ។ ហើយ​ព្រះ​បរិនិព្វាន​នោះបាន​បន្សល់ទុក​នៅ​ពីក្រោយ​ព្រះពុទ្ធ​បដិមា​ក្នុង​ ព្រះវិហារ​នោះ​តែម្តង ដែល​ទំហំ​ធំ​ហើយ​រូប​ព្រះអង្គ​សណ្តូក​ព្រះកេសទៅ​ទិស​ត្បូង ​និង ​ជើង​ទៅ​ទិស​ជើង និង​ព្រះភ័ក្ត្រ​បែរ​ទៅ​ទិសខាងកើត ។ ការកសាង​ព្រះ​បរិនិព្វាន​នេះដែរ​គឺ​តំណាង​ឲ្យ​ព្រះ​ថេរ​មួយ​ព្រះអង្គ​ដែល​ តែងតែ​និមន្ត​បិណ្ឌបាត​តាម​ទូក​ចង្ហាន់​ហុយ ដែល​សោយ​ទីវ​ង្ក​ត់ទៅ​ផង ។ រូប​ព្រះ​ចូល​បរិនិព្វាន​ខាងលើ​គេ​គ្រប់គ្នា​អាច​ទៅ​ថ្វាយបង្គំ​ដោយ​សេចក្តី ​គោរព​ជ្រះថ្លា​ផល្លា​និ​សង្ឃ​នោះ​វា​នឹង​ផ្តល់​ឲ្យ​អ្នក​គ្រប់គ្នា​វិញ​នៅ​ សេច​ក្តី​សុខ​ចំរើន​ក្នុង​អ្វីដែល​អស់លោក​ប្រាថ្នា​បាន​គ្រប់​កាល​វេលា ។

ជាមួយនិង​ប្រវត្តិ​ខាងលើ​កា​លអំឡុង​ឆ្នាំ ២០០០​ កន្លងទៅ​ព្រះ​ជាគ​រោ​តង់ ​តឿ​ម​ ព្រះ​ចៅ​អ​ថិ​ការ​វត្ត​ព្រះព្រហ្ម​រ័ត្ន​ខេត្តសៀមរាប និង​សប្បុរសជន​ឯទៀត​បាន​ផ្តើមកសាង​រូបសំណាក​រូ​ក​ចង្ហាន់​ហុយ និង​មាន​ព្រះ​ថេរ​មួយអង្គ​នោះ​គង់​ឈរ​ពីលើ​ដាក់តាំង​នៅក្នុង​បរិវេណ​វត្ត​ ព្រះព្រហ្ម​រ័ត្ន​នោះ ដើម្បី​ទុក​ឲ្យ​កូនចៅ​ប្រជាជន​ខ្មែរ​គ្រប់រូប និង​ភ្ញៀវទេសចរ​ចូលមក​ស្រាវជ្រាវ​ប្រវត្តិ​ពិត​ខាងលើ​ទុកជា​កេរ្តិ៍តំណែល​ទៅ ​ថ្ងៃ​អនាគត ។

បើតាម​ចាស់ៗ​ជំនាន់​មុន​បាន​តំណាលៗ​គ្នា​មក​គេ​មិនបាន​ដឹងថា ទូក​ចង្ហាន់​ហុយ​មាន​ទំហំ​ហើយ​ប្រវែង​ប៉ុន្មាន​ម៉ែត្រ​ឡើយ ប៉ុន្តែ​គ្រាន់តែ​គេ​ដឹងថា ទូក​ឈ្មោះ​ចង្ហាន់​ហុយ​មាន​ល្បឿន​លឿន​គ្មាន​គូ​ប្រៀប​ឡើយ​ទៅលើ​ប្រភេទ​ទូក​ ដូចគ្នា​នា​ជំនាន់​នោះ ។ ហើយ​ក្រោយមក​ក៏មាន​គេ​កសាង​ទូក​ឈ្មោះ​ចង្ហាន់​ហុយ​នេះឡើយ ប៉ុន្តែ​វា​មិន​ប្រដូច​បាន​ទៅនឹង​ទូក​សង្ហា​ន់​ហុយ​ពី​សង្គម​មុន​នោះបាន​ឡើយ ។ ហើយ​ចង្ហាន់​ហុយ​បច្ចុប្បន្ន​ក៏​គេ​យកមក​ប្រណាំង​ប្រចាំឆ្នាំ​នៅមុខ​ ព្រះបរមរាជវាំង​ផងដែរ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: