ភាពយន្ត​ល្បីល្បាញ​របស់​អាមេរិក​នឹង​ថត​នៅ​តំបន់​អង្គរ​និង​ភ្នំ​បូកគោ​ក្នុង​ខែ​កុម្ភៈ​

(អត្ថបទ​ដកស្រង់ចេញពី​គេហទំព័រ Cambodian Express News – CEN)

http://www.cen.com.kh/localnews/show_detail/23?token=YWFkYTVkNGYwMjk2YjAxNDU3MmJkZGEzZGNkMjg3

ដោយ : សម្បត្តិ (ថ្ងៃទី 22 មករា 2011)

Owjmzdc5mj

ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​បានអនុញ្ញាត​អោយ​ក្រុម​ថត​ខ្សែភាពយន្ត​ អាមេរិក សេរី Transformers កាលពី​ថ្ងៃ​ទី​២០ ​មករា​ កន្លងទៅ​ដើម្បី​អោយ​ពួកគេ​អាច​ដឹកនាំ​ថតខ្សែភាពយន្ត​វិទ្យាសាស្ត្រ​របស់​ ពួកគេ​នៅ​កម្ពុជា​បាន​។​លោក​ខៀវ ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​បាន​ប្រកាស​នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក ​(Facebook) ​របស់លោក​​ថា​៖ “​ខ្ញុំ​បាន​ផ្តល់​ភ្លើង​ខៀវ​ដើម្បី​អោយ​ពួកគេ​អាច​ថត​នៅសៀមរាប ​និង​នៅ​ភ្នំ​បូកគោ​តាម​សំណើ​របស់​របស់​ក្រុមហ៊ុន​ថត​កុន​”​។​

​ នៅក្នុង​លិខិត​ដែល​ត្រូវបាន​ផ្ញើ​មក​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ កម្ពុជា លោក​នី​កូឡា ស៊ីម៉ុន Nicholas Simon ផលិតករ​របស់ Indochina Production បានសរសេរថា យើង​ចង់​ថតភាពយន្ត​នៅ​កម្ពុជា​ពីព្រោះ​តែ​កម្ពុជា​គឺជា​ប្រទេស​ដ៏​ស្រស់​ ស្អាត​មួយ​នៅក្នុង​តំបន់​។ ទាំង​ប្រាសាទ​អង្គ​វត្ត និង​ទេសភាព​ធម្មជាតិ​ដ៏​ជាទី​មនោ​រម្យ​របស់​កម្ពុជា​។​

ខ្សែភាពយន្ត Transformers នេះ​នឹង​ផ្តល់​ការចាប់អារម្មណ៍ ហើយ​នឹង​ត្រូវ​គេ​មើលឃើញ​ថា ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ថត​នៅ​ជុំវិញ​ពិភពលោក​នេះ​។ នៅក្នុង​លិខិត​ដដែល​នោះ លោក​នី​កូឡា​បានបញ្ជាក់​ថា ផលិតកម្ម​នេះ​នឹង​រំលេច​សម្រស់​របស់​តំបន់​ប្រាសាទ​អង្គរ ទៅកាន់​អ្នកទស្សនា​នៅក្នុង​ពិភពលោក​។

​យោង​តាម​ផលិតករ​រូបនេះ គឺមាន​មនុស្ស​ជាង​៥០០​លាន​នាក់​ដែល​បាន​ទស្សនា ខ្សែភាពយន្ត Trasformers ២​វគ្គ​មុន​។ លោក​នី​កូឡា​បាន​បាន​សន្និដ្ឋានយ៉ាង​ដូច្នេះ​ថា ជាមួយ Transformer វគ្គ​៣ មនុស្ស​ច្រើន​លាន​នាក់​បន្ថែមទៀត​នឹង​បាន​ឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល និង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។​

Transformers គឺជា​កម្រង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​របស់​អាមេរិក Science-fiction Movie ដែល​និយាយ​អំពី​មនុស្ស​យន្តកា​រពារ​ផែនដី​។​ ខ្សែភាពយន្ត​នេះ​ត្រូវបាន​ផលិត​២​វគ្គ មក​ហើយ​តាំងពី​ឆ្នាំ​២០០៧ ហើយ​ដែល​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​។ Trasformers វគ្គ​៣​នេះ​មាន​ចំណងជើង​ថា Dark of the Moon ដែល​គ្រោង​នឹង​ចេញលក់នៅលើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០១១​នេះ​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: