រៀនមើលនឹងថ្ងាស កុំមើលនឹងភ្នែក

par Kimheng Sok, dimanche 10 octobre 2010, 05:13

កន្លែងនេះអោយឈ្មោះថា ដង្ហើមនាគ។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺថា នៅពេលនាគខ្មែរផុសឡើងវិញប្រទេសជាតិនឹងរុងរឿង។ អ្នកប្រាជ្ញ អ្នកហោរាសាស្រ្ដចិនដឹងពីរឿងនេះ ក៏សង់ព្រះមួយកំពស់១៨ម៉ែត្រ (៨ = អដ្ឋ) នៅពីលើភ្នំ (ភ្នំអដ្ឋរស្ស ភ្នំឧត្តុង្គ ភ្នំព្រះរាជ្យទ្រព្យ) ដូចនេះនាគមិនអាចផុសបានទេ គឺនៅសល់តែដង្ហើមនាគប្រឹងដកប៉ុណ្ណោះ។ ទីនេះជាកន្លែងសាកសិទ្ធិ ពេលយើងចាក់ទឹកចូលទឹកមិនរីង ហើយក៏មិនហៀរចេញមកខាងក្រៅដែរ ដូចនេះហើយបានគេអោយឈ្មោះថាដង្ហើមនាគ។

ពេលអ្នកអានហើយយល់ថានេះជារឿងអបិយជំនឿ ដោយសារតែការអានមិនបានត្រិះរិះពិចារណាដល់ខ្លឹមសារដែលបង្គប់នៅក្នុងសំណេរនោះ។ពាក្យចាស់លោកថា កុំមើលនឹងភ្នែកត្រូវមើលនឹងថ្ងាស (ត្រូវចេះពិចារណាអោយយល់នូវសច្ចៈភាព សច្ចៈធម៌)។

ឧទាហរណ៍

ក. ក្នុងគម្ពីរសាសនាគ្រឹះគេថា មនុស្សប្រុសស្រីដំបូង ញ៉ាំផ្លែប៉ោមមានបាប។ បើយើងអាឃ្លានេះដោយមិនបានពិចារណា ហើយយើងជឿដោយងងឹតងងុល យើងនឹងឈប់ញ៉ាំផ្លែប៉ោមជារៀងរហូត។* ចុះបើយើងធ្វើការពិចារណាវិញនោះ តើ(ផ្លែប៉ោម)ជាអ្វី? ហើយ(បាប)នោះជាអ្វី? មុនពេលញ៉ាំផ្លែប៉ោមមនុស្សមិនចេះបិទបាំងកន្លែងកេរខ្មាស់ក្រោយពេលញ៉ាំផ្លែប៉ោមហើយ មនុស្សចេះបិទបាំងកន្លែងកេរខ្មាស់របស់ខ្លួន។ ប្រសិនបើយើងធ្វើខុសអ្វីមួយតាមសភាវគតិយើងនឹងបិទបាំងកន្លែងនោះ តួយ៉ាងប្រសិនបើយើងលួចញ៉ាំនំ យើងនឹងខ្ទប់មាត់ ឬ យកនំដាក់ក្រោយខ្នង។ ដូចនេះ (ផ្លែប៉ោម) មានន័យថា ព្រហ្មចារា ព្រហ្មចារីរបស់មនុស្ស ចំនែក (បាប) គឺការរួមភិសម័យមុនពេលពេញវ័យ។

ខ. ចូរក្រលេកមើលមករឿងរបស់ផងខ្លួនវិញ បឋមក្សត្រខ្មែរដំបូងឈ្មោះថានាងនាគ ជាកូនស្ដេចភុជង្គនាគ សូម្បីតែគេតែងរឿងប្រវត្តិដែនដីខ្មែរជាលក្ខណៈ 3D នៅការតាំងពិពណ៌អង្គរ ឃ្យូងយូក៏តែងអំពី បឋមក្សត្រខ្មែរកើតចេញពីនាគដែរ។ នេះហើយគឺការមើលប្រវត្តិសាស្រ្ដនិងរឿងព្រេង វប្បធម៌ ចំលាក់ សុភាសិត អក្សរសិល្ប៍ ចំរៀង អ្វីៗទាំងអស់ដែលដូនតាខ្មែរទុកហើយ មើលនឹងភ្នែកមិនបានមើលនឹងថ្ងាស។ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា មនុស្សកើតពីមនុស្ស តិរច្ឆានកើតពីតិរច្ឆាន ប្រសិនបើបឋមក្សត្ររបស់ខ្មែរជាមនុស្សធ្វើម្ដេចនឹងកើតពីនាគបានទៅ។ពាក្យថា(នាគ) គ្រាន់តែជានិមិត្តរូបដូចជា (ផ្លែប៉ោម) ក្នុងគម្ពីរសាសនាគ្រឹះនោះអញ្ជឹងឯង។ បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យជួនណាតនាគមានន័យច្រើនណាស់ ខ្ញុំសូម្បីលើកយកតែពីរមកបង្ហាញ។ ទីមួយ នាគ(នាក) គុ. ឬ ន. (សំ. បា.) ប្រសើរ ចម្បង បរិសុទ្ធ។ទីពីរ នាគ : ព្រះសព្វញ្ញុពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរហន្ដទាំងអស់ ហៅថានាគ ព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ។ដូចនេះយោងតាមការបកស្រាយខាងលើ បឋមក្សត្ររបស់ខ្មែរដែលយើងតែងហៅថា នាងនាគ បុត្រីស្ដេចភុជង្គនាគនោះ គឺមានន័យថានារីប្រសើរ នារីចម្បង នារីបរិសុទ្ធ ព្រោះបឋមក្សត្រ ក្សត្រដំបូងបំផុតរបស់ខ្មែរជានារី ភស្ដុតាងមានស្រាប់ក្នុងការប្រើប្រាស់ពាក្យពេជ្រដោយយក មេជាធំ មាតាធិបតេយ្យ មេដៃ មេទ័ព មេកាព្យ មេភូមិ មេលេខ មេរៀន មេទឹក ដូនតា ម៉ែឳ ស៊ូស្លាប់បាកុំអោយស្លាប់មេ ជាដើម។ល។

ជាចុងបញ្ចប់ ប្រសិនបើយើងដែលជាកូនខ្មែរ ឬ ជាមនុស្ស ឬ បុគ្គលមួយរូបដែលមើលតែនឹងភ្នែកមិនបានមើលនឹងថ្ងាសនោះយើងប្រៀបដូចជាមនុស្សបុរាណដែល សំពះមេឃ សំពះព្រះចន្ទ សំពះព្រះអាទិ្យ សំពះខ្យល់ សំពះដី សំពះថ្ម សំពះសត្វ(ពស់ គោ នាគ) ដែលមិនបានឈ្វេងយល់អំពីនិមិត្តរូបទាំងនោះថាមានបង្កប់អត្ថន័យ នឹង ប្រស្នាយ៉ាងណានោះឯង។

សំពះព្រះកុំសំពះស៊ីម៉ង់ សំពះព្រះសង្ឃកុំសំពះកូនអ្នកស្រុក។ ព្រះគេយកថ្ម ស៊ីម៉ង់មកធ្វើ យើងសំពះព្រះគឺយើងគោរពនូវបញ្ញាញាណ ការខិតខំរបស់ព្រះពុទ្ធក្នុងការស្វែងរកព្រះធម៌ដែលជាសច្ចៈភាព និង ផ្លូវរលត់នៃទុក្ខរបស់មនុស្ស។ ព្រះសង្ឃជាក្មេងកូនអ្នកស្រុកតូចតាច តែយើងសំពះព្រះសង្ឃគឺគោរពនូវស្បង់ជីពរដែលលោកស្លៀក គោរពនូវការបេ្ដជ្ញាចិត្តរបស់លោកក្នុងការប្រតិបត្តិនូវធម៌វិន័យដែលមនុស្សសាមញ្ញមិនអាចធ្វើបាន។

សូមរងចាំតាមដានទស្សនាភាគបន្ដ……

រៀបរៀងដោយ សុខ គឹមហេង

១០ តុលា ២០១០

(ម៉ោង ១០ និង ១០ នាទី និង ១០វិនាទី សូមបញ្ជាក់ថា នេះគ្រាន់តែជាលេខប៉ុណ្ណោះ ភាគក្រោយនឹងនិយាយពី លេខ ពណ៌ រូបសត្វប្រចាំឆ្នាំ……) 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: