សិល្បៈ​ជា​គោល​ដៅ​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ វិស័យ​ទេសចរណ៍

អត្ថបទ៖ ម៉ុង រ៉ាយូ​​ (ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកម្សាន្ត) ដកស្រង់ចេញគេហទំព័រ សប្បាយ (Sabay)

វិស័យ​សិល្បៈ​ត្រូវ​បាន​ក្លាយ​ជា​ឈ្នាប់​យ៉ាង​សំខាន់​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​តំបន់​ទេសចរណ៍​នៅ​កម្ពុជា និង​ការអប់រំ​ដល់​ពលរដ្ឋ។

លោក គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាន​ នៃ​ក្រសួង​ទេសចរណ៍​ បាន​ថ្លែង​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ការ​យក​សិល្បៈ​មក​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​គឺ​ជា​ចំណុច​ល្អ​នៃ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​របស់​ក្រសួង​ទេសចរណ៍ ពិសេស​ការ​សហការ​ជាមួយ​ដៃ​គូរ​ជា​វិស័យ​ឯកជន។

ប្រធាន​នាយកដ្ឋាន​រូប​នេះ​បាន​បន្ថែម​ថា​តាមរយៈ​ការ​ប្រគំតន្ត្រី​នានា ក្រសួង​ទេសចរណ៍​បាន​ភ្ជាប់​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​អប់រំ​ដល់​ពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​បញ្ហា អនាម័យ សេវាកម្ម ជា​ដើម ពិសេស​ពី​បញ្ហា​បរិស្ថាន។

“ យើង​ចង់​ឲ្យ​ពួក​គាត់​ស្រឡាញ់​បរិស្ថាន​ឡើង​វិញ​ជៀស​វាង​ការ​បោះ​សំរាម ចោល​ពាស​វាល​ពាស​កាល​ទៀត…”

គូស​បញ្ជាក់​ដែរ​ថា​ក្នុង​ឆ្នាំ​ ២០១០ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ២.៥លាននាក់ ក្នុង​អត្រា​កំណើន ១៦ភាគរយ ចំណែក​ឯ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៧.៥លាននាក់ ក្នុង​អត្រា​កំណើន​៧ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៩។

នា​ចុង​ឆ្នាំ​២០១០ សង្កេត​ឃើញ​ថា​ការ​ប្រគំតន្ត្រី​នានា​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​នូវ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ មាន​ដូច​ជា​ការ​ប្រគំតន្ត្រី​យក្ស​នៅ​ខេត្ត​សៀមរាប ការ​ប្រគំតន្ត្រី​ឆ្លង​ឆ្នាំ​នៅ​មុន​ណាហ្គាវើល​ជា​ដើម​។

អត្ថបទ៖ ម៉ុង រ៉ាយូ



1 Comment


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: