ព្រះពុទ្ធបដិមាខ្មែរសម័យបាយ័ន

ដោយ​ ទន់ ពុធពិសិដ្ឋ

ក្រោម ​ព្រះ​រាជ​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប​ដោយ​​គតិ​បណ្ឌិតរបស់ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧​(១១៨១​-​១២១៨) ព្រះ​​​​ពុទ្ធ​​​​សាស​នា​សម័យ​បាយ័នមាន​ការរីក​ចម្រើនជាងសម័យមុនៗគួរឱ្យកត់​ សម្គាល់។ បន្ទាប់ពីព្រះ​អង្គ​​ឡើង​​​​សោយ​​​រាជ្យ​​​សម្បត្តិ​​ ​ទ្រង់​​បាន​​បញ្ញា​​ឱ្យ​គេ​​សាង​​សង់​​ប្រាសាទ​​ជា​​ច្រើន​ មិន​ត្រឹម​​តែ​ក្នុង​​រាជ​​ធានី​​ទេ​សូម្បី​​តែ​​​នៅ​​​​តាម​​បណ្តា​ខេត្ត​​ នា​នា​ក្នុង​​ដែន​​ដីនៃ​​អា​ណា​ចក្រ​ខ្មែរ​ក៏​ដូច​គ្នា​ ក្នុង​គោល​បំណង​​ឧទ្ទិស​ដល់​​ព្រះ​ពុទ្ធ​​​សាស​នា​ម​ហា​យាន​។ ​ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​​បាន​​ប្រែ​ក្លាយ​លទ្ធិទេវ​រាជ​ដែល​ព្រះ​មហាក្សត្រ​មុន​ៗ​ធ្លាប់​ តែ​គោរព​ មក​ជា​លទ្ធិ​ពុទ្ធ​រាជ​វិញ​។​​ ប៉ុន្តែ​ទ្រង់​ក៏​ព្រះ​រា​ជា​នុញ្ញាត​​ឱ្យ​មាន​​ការ​គោ​រព​ព្រហ្ម​ញ្ញ​សាស​ នា​ផង​ដែរ​ បើ​ទោះ​បី​ជា​នៅ​ពេល​នោះ​ព្រះ​ពុទ្ធ​សាស​នាម​ហា​យាន​ជា​សាសនា​របស់​រដ្ឋ​ ក្តី​។

និកាយមហាយាន
ទស្សនៈ ​ចំពោះ​ការ​គោរព​បុព្វ​ការី​ជន​ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​អង្គ​ តាំង​ពី​សម័យ​មុន​អង្គរ​មក​ម្ល៉េះ​។ យ៉ាង​ណា​មិញ​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ បាន​បន្ត​គោរព​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​ពី​ព្រះ​បិតា​របស់​ព្រះអង្គ​ ព្រះ​នាម​ធរណិន្រ្ទ​វរ្ម័ន​ទី​២ ដែល​ជា​ពុទ្ធ​សាសនិក​យ៉ាង​មុត​មាំ​។ បើ​តាម​សិ​លា​ចា​រឹក​ព្រះ​ខ័ន​(K.908)​ ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​គេ​កសាង​ប្រាសាទ​ព្រះខ័ន​ដើម្បី​តម្កល់​បដិមា​ព្រះ ​បិតា​ ដែល​គេ​ឆ្លាក់​ក្នុង​រូប​ភាព​ជា​ព្រះ​ពោធិ​សត្វ​លោកេសូរ​ រី​ឯ​ប្រាសាទ​តា​ព្រហ្ម​(អង្គរ)​ គឺ​ដើម្បី​តម្កល់​បដិមា​ព្រះ​មាតា​របស់​ព្រះអង្គ​ ព្រះ​នាម​ជ័យ​រាជ​ចូដាមណី​ ​ដែល​គេ​ឆ្លាក់​ក្នុង​រូប​ភាព​ជា​ប្រាជ្ញា​បារមីតា(មាតា​របស់​ព្រះពុទ្ធ​ អង្គ​) បើ​តាម​សិលា​ចារឹក​ប្រាសាទ​តាព្រហ្ម​(K.273)។ ​ក្រោយ​មក​ទៀត​ នៅ​ចុង​សតវត្ស​ទី​១២​ នៃ​គ្រឹស្ត​សករាជ​ ​គេ​​ចាប់​​ផ្តើម​បង្ហាញ​​បដិមា​​នៃ​ទេព​ទាំង​ពីរ​អង្គ​នេះ​ រួម​​ជា​​មួយ​នឹង​ព្រះ​ពុទ្ធ​​​ប្រក់​​នាគ(​តំណាង​ឱ្យ​​ព្រះ​បាទ​​ជ័យវរ្ម័ន ​ទី​​​៧) ​​ជា​​ចម្លាក់​​​ក្រ​ឡោត​​​ទាប​​ និង​​ជា​​ចម្លាក់​​ទោល​​។

និកាយតន្រ្តៈ
នៅ ​​សម័យ​អង្គរ ខ្មែរ​មិន​មែន​ទើប​តែ​គោរព​ព្រះ​ពុទ្ធ​សាសនា​និកាយ​នេះ​​ក្នុង​រជ្ជកាល​ព្រះ ​បាទ​ជ័យវរ្ម័ន​ទី​៧​​នោះ​​ទេ គឺ​តាំង​ពី​រជ្ជកាល​ព្រះ​បាទ​រាជេន្រ្ទ​ទី​២(៩៤៤-៩៦៨)​មក​ម្ល៉េះ។ ​យោង​តាម​សិលា​ចារឹក​ប្រាសាទ​បាត​ជុំ​ (K.226) ​ដែល​រៀប​រាប់​ពី​ការ​តម្កល់ ​ទេព​ បី​​អង្គ​ រួម​មាន​ព្រះ​ពុទ្ធវជ្របាណី​(ពោធិ​សត្វ​នៅ​ក្នុង​និកាយ​តន្រ្តៈ) និង​ប្រាជ្ញា​​បាមីតា​​នៅ​​ក្នុង​​ប្រាង្គ​​ទាំង​​បី​​នៃ​ប្រាសាទ​​បាតជុំ​​ (តំបន់​​អង្គរ)។ ប៉ុន្តែ​​ ការ​​​​គោរព​​​និកាយ​​​តន្រ្តៈ​​​នៅ​​​សម័យ​​​បាយ័ន​​​មាន​​ភាព​​រីក​ចម្រើន ​​ជាង​​មុន​ ពី​​ព្រោះ​​យើង​​ឃើញ​​គេ​​ឆ្លាក់​​រូប​ពោធិ​សត្វ​​វជ្រ​​សត្វ​​ដែល​​ជា​​ទេព ​​ក្នុង​​និកាយ​តន្រ្តៈ នៅ​​តាម​​ចម្លាក់​​នៃ​​ប្រាសាទ​​បន្ទាយ​​ឆ្មារ​ និង​​ប្រាសាទ​​បាយ័ន​។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: