នាគក្នុងសង្គមខ្មែរ….Naga in khmer society!

ដោយលោក ចិន្ត ច័ន្ទរតនា

នាគ​​គឺ​​ជា​​សត្វ​​ម៉្យាង​ដែល​​មាន​រូបរាង​​ស្រដៀង​​នឹង​​សត្វ​​ពស់ ប៉ុន្តែ​ការ​បង្ហាញ​រូប​នាគ ច្រើន​មាន​ក្បាល​មួយ ឬ ច្រើន ជួន​មាន​ស្រកា​ ឬ​មាន​ជើង​ក៏​មាន ។​ សម្រាប់​​ប្រជាជន​​ខ្មែរ​ ​នាគ​មាន​អត្ថន័យ​យ៉ាង​ខ្ពង់ខ្ពស់ ជា​និមិត្តរូប​នៃ​ភាព​ត្រជាក់​ត្រជុំ ជា​ស្ពាន​ចម្លង​ពី​ឋាន​មនុស្ស​​ទៅ​ឋាន​ទេវតា​ មិន​តែប៉ុណ្ណោះ​ក៏​ជា​និមិត្តរូប​នៃ​ការ​ការពារ និង​ថែរក្សា​សម្បត្តិ​ទ្រព្យ​ប្រកបដោយ​រិទ្ធានុភាព​ផង​ដែរ ។​ ម្លោះហើយ​យើង​ឃើញ​មាន​វត្តមាន​នាគ​ ស្ទើរ​គ្រប់​ទីកន្លែង​ចាប់តាំង​ពី​នៅ​លើ​ឧបករណ៌​ប្រើប្រាស់ គ្រឿង​តុបតែង​ខ្លួន គ្រឿង​លម្អ​ស្ថាបត្យកម្ម ក្នុង​ពិធី​សាសនា​ និង​ក្នុង​ជំនឿ​អរូបិយ ។ នាគ​បង្ហាញ​ក្នុង​រូបភាព​ខុសៗ​គ្នា តាម​បែប​ព្រហ្មញ្ញ​សាសនា​ និង ពុទ្ធសាសនា​​ហើយ​គេ​អាច​ស្គាល់​​ឈ្មោះ​របស់​នាគ​ទាំងនោះ​បាន​តាម​ចំនួន​ ក្បាល​របស់​នាគ ។​ នាគ​ក្នុង​ព្រហ្មញ្ញ​សាសនា មាន​នាគ​ក្បាល៣​​(នាគកល្យៈ) ជា​នាគ​តំណាង​ឲ្យ​សភាវៈ​អាក្រក់​ ក្នុង​រឿង​មហាភារតៈ  នាគ​ក្បាល៥​(នាគអនន្ត) ជា​គ្រែ​ផ្ទុំ​របស់​ព្រះនារាយ៍ និង​នាគ​ក្បាល៩​(នាគ​វ៉ាសុគី​​ឬ​ពាសស្រកី ឬ​សេសៈ) ជា​នាគ​ដែល​ពួក​ទេវតា​ និង​អសូរៈ​យក​ធ្វើ​ជា​ខ្សែពួរ​ដើម្បី​កូរ​សមុទ្រ​ទឹកដោះ ។ ​នៅ​ក្នុង​ពុទ្ធសាសនា មាន​នាគ​ក្បាល៧​(នាគមុជ្ជលិន្ទ) ដែល​ប្រក់​ការពារ​ព្រះ​សាមាសម្ពុទ្ធ ពេល​ទ្រង់​សមាធិ ពី​ភ្លៀង ខ្យល់ និង​ថ្ងៃ  ចំណែក​ឯ​នាគ​ក្បាល១​វិញ​ ច្រើន​ប្រើ​លម្អ​លើ​គ្រឿង​អលង្កា ។

នាគ ​ត្រូវ​បាន​គេ​បែង​ចែក​ជា​បួន​ពួក​ផ្សេងៗ​គ្នា ពួក​ទី១ ហៅ​ថា​នាគ​សួគ៌ មាន​មុខងារ​ថែ​រក្សា​វិមាន​ទេវតា ពួក​ទី២ ជា​នាគ​អាកាស មាន​នាទី​ជា​អ្នក​បណ្តាល​ឲ្យ​មាន​ភ្លៀ​ង​ធ្លាក់  ពួកទី៣ ជា​នាគ​លោក​បាល មាន​នាទី ថែ​រក្សា​សមុទ្រ និង​ទន្លេ  ពួក​ទី៤ ជា​នាគ​ការពារ​កំណប់​ទ្រព្យ មាន​នាទី​ការពារ ថែ​រក្សា​ទ្រព្យ​ដែល​កប់​​នៅ​ក្នុង ផែន​ដី ។

យ៉ាងណាក៏ដោយសម្រាប់ប្រជាជនខ្មែរ ពួកគេមានជំនឿថាពួកគេមានដើមកំណើតពីនាគ ដែលព្រះនាងនាគ​ បុត្រីស្តេចភុជង្គនាគ បានរៀបអាពាហ៌ពិពាហ៌ជាមួយមនុស្សប្រុសម្នាក់មានឈ្មោះថា ព្រះថោង ក៏បានបង្កើតជាប្រជាជនខ្មែរ។ ដូចនេះហើយទើបបានជា មាន​​ការបកស្រាយជាច្រើនពីបញ្ហានេះ ហើយក៏មានរឿងនិទានផ្សេងៗជាច្រើនផងដែរ។​ ជាងនេះទៅទៀតនាគ មានវត្តមានយ៉ាងជិត ដិតជាមួយប្រជាជនខ្មែរ​ មិនថាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សាសនា ជំនឿ​ សិល្បៈ និងស្ថាបត្យកម្មនោះទេ ម្លោះហើយនាគតែងនៅដក់ ជាប់នឹងផ្នត់គំនិតខ្មែរយ៉ាងជ្រៅ និងមានភាពស្មុគស្មាញដែលមិនអាចនឹងយល់បានដោយងាយ៕៚

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: