ទ្វារវតី – Dvâravatî

«ប្រភពនៃព្រះពុទ្ធសាសនានៅប្រទេសថៃបច្ចុប្បន្ន»

ដោយកញ្ញា Gabrielle ABBE

បទសម្ភាសន៍រវាងការីនិពន្ធកេរដំណែលខ្មែរ Gabrielle ABBE ជាមួយលោក Thierry ZÉPHIR (គណៈ​កម្មា​ធិការ​បណ្តោះ​អាសន្ន​រៀប​ចំ​ពិព័ណ៌​ទ្វារវតី នៅ​សារមន្ទីរ Guimet និង​ជា​សាស្រ្តាចារ្យ​នៃ​ École du Louvre)​​ ២០០៩ 

Gabrielle ABBE: តើ​ហេតុអ្វី​បាន​ជា​សារមន្ទីរGuimet រៀប​ចំ​ពិព័ណ៌​ស្តី​អំពី​សិល្បៈ​ទ្វារវតី​នេះ​ឡើង​នៅ​ពេល​បច្ចុប្បន្ននេះ?

Thierry ZÉPHIR: បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ យើង​បាន​ព្យាយាម​រៀប​ចំ​ពិព័ណ៌​នេះ​នៅ​សារមន្ទីរ Guimet ប្រហែល​ជា​២០ឆ្នាំ​មក​ហើយ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ការ​សាយ​ភាយ​នៃ​ វប្បធម៌ និង​អារ្យធម៌​ឥណ្ឌា ដែល​ចេញ​ពី​ប្រទេស​ឥណ្ឌា។ ​នៅ​ឆ្នាំ​១៩៩៧ យើង​ធ្លាប់​បាន​រៀប​ចំ​ពិព័ណ៌​បែប​នេះ​ម្តង​រួច​មក​ហើយ ស្តី​អំពី«សិល្បៈ​ខ្មែរ» នៅ Grand Palais ទី​ក្រុង​បារីស។ បន្ទាប់​មក​នៅ​ឆ្នាំ២០០៥ យើង​​បាន​​រៀប​ចំ​ពិព័ណ៌​មួយ​ទៀត​ស្តី​អំពី«សិល្បៈ​ចាម» ហើយ​និង​ពិព័ណ៌​ស្តី​អំពី«សិល្បៈ​គុប្ត» នៅ​ឆ្នាំ​២០០៧។ ហេតុ​ដូច​នេះ​ហើយ ​បាន​ជា​យើងលើក​យក​ប្រធាន​បទ​ស្តី​អំពី​សិល្បៈ​ទ្វារវតី(ដែល​បាន​ទទួល​ ឥទ្ធិពល​ពី​សិល្បៈ​ឥណ្ឌា​ដំបូង​គេ ​បើប្រៀ​ប​ធៀប​ជា​មួយ​នឹង​ប្រទេស​ខ្មែរ និ​ងប្រទេស​ចម្ប៉ា) មក​រៀប​ចំ​ជា​ពិព័ណ៌​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​សិល្បៈ​ ឥណ្ឌា​មក​លើ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍។ ដើម្បី​ឱ្យ​សាធារណៈ​ជន​ទូទៅ​អាច​យល់​កាន់​តែ​ច្បាស់​អំពីប្រធាន​បទ​ជាក់​ លាក់​មួយ​នៃ​អារ្យធម៌ និង​វប្បធម៌​របស់​ប្រទេស​ទាំង​នេះ ទើប​យើង​ជ្រើស​រើស​​យ​ក​ប្រធាន​បទ​មួយ​ច្បាស់​លាស់​មក​រៀបចំ​ជា​ពិព័ណ៌​ឡើង។ ម្យ៉ាងទៀត យើង​ធ្លាប់​ឃើញ​មាន​ការ​រៀបចំ​ពិព័ណ៌​ច្បាស់​លាស់​ណា​មួយ​ដែល​ទាក់​ទង​ នឹង«ទ្វារវតី»ឡើយ។ ប៉ុន្តែ យើ​ងធ្លាប់​តែ​ឃើញ​ពិព័ណ៌​ស្តី​អំពី«សិល្បៈ​បុរាណ​នៃ​ប្រទេស​ថៃ» រួម​មានៈ ទ្វារវតី ស្រីវិ​ជ័យ និងលពបុរី​ជា​ដើម។ ជា​សរុប ដោយ​សារ​តែ​យើង​មាន​ព័ត៌​មាន​ច្រើន និង​ឱកាស​ល្អ ទើប​យើង​អាច​របៀចំ​ពិព័ណ៌នេះ​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ។ យើ​ងសង្ឃឹម​ថា នឹង​មាន​ការរៀប​ចំ​ពិព័ណ៌​បែប​នេះ ចំពោះ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​នេះ។

Gabrielle ABBE: តើ​មាន​ការ​ស្នើ​ថ្មី​ទាក់​ទង​នឹង​ការងារ​ស្រាវ​ជ្រាវ​អំពី«ទ្វារវតី» ដែល​ជា​ព័ត៌មាន​សំខាន់​នៅ​ក្នុង​ពិព័ណ៌​នេះ​ដែរ​ឬ​ទេ?

Thierry ZÉPHIR: មាន​បន្តិច​បន្តួច​​ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ស្នើ​ទេ វា​ជា​ការ​ស្រាវ​ជា្រវ​ថ្មី​មួយ​សម្រាប់​កា​រ​តាំង​ពិព័ណ៌​នេះ។ ម្យ៉ាង​ទៀត​ កា​រ​តាំង​ពិព័ណ៌បែ​ប​នេះ រួម​ជា​មួយ​សៀវភៅ​កាតាឡុក​អាច​ជា​ការ​សំយោគ​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ចុង​ ក្រោយ​ចំពោះ​ប្រធាន​បទ​នេះ។ ចំពោះ​ពិព័ណ៌​នេះ យើង​បាន​អញ្ជើញ​សហការី​ដែល​ធ្វើ​ការ​នៅ​ទីកន្លែង​ផ្ទាល់​ដូច​ជាៈ សហការី​ខ្មែរ​សម្រាប់​ពិព័ណ៌​ស្តី​អំពី«សិល្បៈ​ខ្មែរ» សហការី​វៀត​ណាម​សម្រាប់​ពិព័ណ៌​ស្តី​អំពី​«ចម្ប៉ា» និង​សហការី​ដែល​មក​ពី​ប្រទេស​​អឺរ៉ុប​​ជា​ដើម។ យើង​ពិត​ជា​មាន​បំណង​ចង់​អញ្ជើញ​អ្នក​ជំនាញ​នៅ​តាម​ប្រទេស​ដែល​ពាក់​ព័ន្ធ​ មក​ចូល​រួម។ ឧទាហរណ៍​ចំពោះ​សៀវភៅ​កាតាឡុក​ស្តី​អំពី«ទ្វារវតី» មាន​អ្នក​ចូល​រួម​ចំនួន​២០​រូប ភាគ​ច្រើន​ជាជនជាតិ​ថៃ ដែល​ជា​អ្នក​ដើរ​តួ​សំខាន់​ជាង​គេ។ កា​រងារដែលចាំ​បាច់​បំផុត​គឺ​ត្រូវ​បក​ប្រែ​ការងារ​ស្រាវជ្រាវ​ជា​ភាសា​ ខ្មែរ ភាសា​ថៃ​ជា​ដើម។

Gabrielle ABBE: តើ​ការងារ​រៀប​ចំ​សៀវ​ភៅ​កាតាឡុក​ជា​ពិសេស​នេះ គឺ​សម្រាប់​ក្រុម​និស្សិត​ឬ?

Thierry ZÉPHIR: ជា​ការ​ពិត​ណាស់ យើង​បាន​ព្យាយាម​ផ្តល់​នូវ​សម្មតិកម្ម​ជា​ច្រើន​បំផុត​នៅ​ក្នុង​សៀវភៅ​ កាតាឡុក​នេះ។ យ៉ាង​ណា​មិញ​ យើ​ងមានអ្នក​ចូល​រួមចំ​នួន​២០​នាក់ ហើយ​នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន​រួច​ទៅ​ហើយ​សម្រាប់​ពិព័ណ៌​បណ្តោះ​អាសន្ន​ បែប​នេះ។ យើ​ងសង្ឃឹម​ថា សៀ​វភៅ​កាតា​ឡុក​នេះ អាច​មាន​ប្រយោជន៍​ដល់​សាធារណៈជន​ទូទៅ។ រាល់​អត្ថបទ​ដែល​យើង​បាន​ចុះផ្សាយ បើ​ទោះ​បី​ជាតិច​ក្តី លម្អិតក្តី មិន​លម្អិតក្តី យើង​ក៏​ភ្ជា​ប់​ឯកសារយោង​ជា​មួយ​រាល់​អត្ថបទ​នីមួយៗ ដែល​អាច​ឱ្យ​និស្សិត​គ្រប់​កម្រិត​ទាំងអស់​សិក្សា​បន្ថែម​បាន។ ម្យ៉ាង​វិញទៀ​ត ពិព័ណ៌​នេះ​ក៏​អាច​ទាក់​ទាញ​ដល់​អ្នក​ចូល​រួម​ទស្សនា​វត្ថុ​សិល្បៈដែល​ពុំ​ សូវ​មាន​អ្នក​ស្គាល់។ ជ​នជាតិ​បារាំង អឺរ៉ុប និង​ពួក​បស្ចឹម​ប្រទេស​ភាគ​ច្រើន​ស្គាល់​ប្រទេស​ថៃ​តែ​ឈ្មោះ​ស្យាម ឬសៀម(Siam) អាយុធ្យា និង​បាងកក​តែប៉ុ​ណ្ណោះ។ ជា​ទូទៅ​ទម្រង់​សិល្បៈ​សម័យ​កាល​ទាំង​នេះ ពុំ​ដូចនឹងទម្រង់សិ​ល្បៈរ​បស់​ទ្វារវតី​ឡើយ។ មាន​អ្នក​ចូល​រួម​ទស្សនា​មួយ​ចំនួន បាន​និយាយ​ប្រាប់​យើងថា «ពួក​គេ​ចាប់​អារម្មណ៍​ពិព័ណ៌​នេះ​ខ្លាំង​ណាស់ ហើយ​ពួក​គេ​ចង់​ដឹង​រឿង​រ៉ាវ​បន្ថែម​ទៀត​អំពី​វត្ថុ​សិល្បៈ​ទាំង​នេះ។ នៅ​ពេល​ដែល​គេ​ឃើញ​រូប​កង​ចក្រ ពួក​គេ​សួរថា​នេះ​ជា​រូប​អ្វី? ការ​ងារ​ឆ្លាក់​ព្រះពុទ្ធរូប​ទាំង​អស់​នេះ គឺ​ហ្មត់​ចត់​ខ្លាំង​ណាស់ ហើយ​ពួក​គេ​ដឹង​ថា​សិ​ល្បៈ​ទ្វារវតី គឺ​ជា​សិល្បៈ​រីកចម្រើន»។ យើ​ងបានឆ្លើ​យ​ប្រាប់​ពួក​គេ​ថា រូប​​បដិមា​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ជា​ប្រភព​ដើម ដែល​យើង​ចង់​បង្ហាញ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ។

Gabrielle ABBE: តើ​លោក​អាច​បក​ស្រាយ​ពី​ទំនាក់​ទំនង​រវាង​ទ្វារវតី និង​ខ្មែរ​បាន​ដែរ​ឬ​ទេ?

Thierry ZÉPHIR: សំណួរ​នេះ​គឺ​បាន​បង្ហាញ​រួច​ហើយ​នៅ​ក្នុង​អត្ថបទ​មួយ​ចំនួន​ស្តីអំពី​ ព្រហ្មញ្ញ​សាសនា ​និង​ស្ថានីយបុរាណវិទ្យា​«ស៊ីទេព» ដែល​ជា​ស្ថានីយ​របស់​ខ្មែរ​នៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​ជា​បេះដូង​នៃ​អាណាចក្រ​ទ្វារវតី។ យើង​ពុំ​ដឹង​អំពី​ទំនាក់​ទំនង​ច្បាស់​លាស់​រវាង​សិល្បៈ​ខ្មែរ និ​ងទ្វារវតី ដោយ​គ្មាន​តឹក​តាង​សិលា​ចារឹក​ណាមួ​យប​ញ្ជាក់ឡើ​យ។ ចំពោះ​សំណួរ​ស្តី​អំពី​ទំនាក់​ទំនង​រវាង​ជន​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍​នាសម័​យ ​បុរាណ​ដូច​ជា ជ​នជាតិ​ម​ន​ ​ខ្មែរ ចាម និងភូមា នៅ​សម័យ​ក្រោយ​គួរ​តែ​យើង​យក​មក​ពិចារណា និង​ធ្វើកា​រស្រា​វជ្រា​វ​លម្អិត​បន្ថែម​ទៀត។ ជា​ទូទៅ​យើងដឹ​ងអា​ណាចក្រ​ទ្វារវតី និង​អាណាចក្រ​ខ្មែរ មាន​ទឹក​ដី​ជាប់​គ្នា​តាំង​ពី​បុរាណ​កាល។ នៅ​ពេល​មួយ​នោះ យើង​ឃើញ​មាន​ការ​ទទួល​ឥទ្ធិពល​ទៅវិ​ញ​ទៅ​មក​រវាង​អាណាចក្រ​ទាំង​ពីរ ហើយ​មានទំនា​ក់ទំ​នង​យ៉ាង​ជិត​ស្និទ្ធ។ អ្វី​ដែល​ចោទ​ជា​បញ្ហា គឺ​យើង​ពុំ​មាន​តឹក​តាង​សិលាចារឹក​ដើម្បី​បញ្ជាក់​ពី​ឥទ្ធិពល​រវាង​អាណាចក្រ ​ទាំង​ពីរ។ ម្យ៉ាង​វិញ​ទៀត ​យើង​ពុំធ្លា​ប់ឃើ​ញ​ឯកសារ​ណាមួយ​ដែល​អាច​ឱ្យ​យើង​ចង​ក្រង​ប្រវត្តិសាស្រ្ត​ របស់​អាណាចក្រ​នេះ​បាន​ឡើយ ហើយ​នៅ​ប្រទេស​កម្ពុជា​ក៏​យើង​ពុំ​ធ្លាប់​ឃើញ​មាន​សិលា​ចារឹក​បញ្ជាក់​ការ​ សាង​សង់​ប្រាសាទ ឬ​ក៏​ការ​ឧទ្ទិស​ណា​មួយ​ឡើយ។ ដោ​យហេ​តុនេះ​ហើយ​ ទើប​យើង​បាន​លើក​យក​សិល្បៈ​នេះ​មក​រៀប​ចំ​ជា​ពិព័ណ៌​បន្ទាប់​ពី​សិ​ល្បៈ​ ខ្មែរ ពី​ព្រោះ​សិល្បៈ​នៃ​អាណាចក្រ​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​ រមួត។ ចាប់​ពី​សម័យ​មុន​អង្គរ​រហូត​ដល់​សម័យ​អង្គរ ជ​នជាតិ​ខ្មែរ​ធ្លាប់​មានវត្តមាន​នៅ​លើ​ដែន​ដី​ទ្វា​រវតី(ភាគ​ឦសាន​ប្រទេស​ ថៃ​បច្ចុប្បន្ន)។ ម្យ៉ា​ងទៀត​នៅ​តំបន់​ភាគ​ខាង​ជើង​រហូត​ដល់​វត្តភូ​នៅ​ប្រទេស​ឡាវ ប្រជាជន​មន និង​ខ្មែរ​ធ្លាប់​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ ដែល​ភាសា​នៃ​ប្រទេស​ទាំង​ពីរ​មាន​ចារ​នៅ​ក្នុង​សិលា​ចារឹក​របស់​ខ្មែរ។ ដូច្នេះ យើ​ងឃើញថាទំ​នាក់​ទំនង​រវាង​អាណាចក្រ​ទាំង​ពីរ គឺ​ជិត​ដិត​បំផុត ជា​ពិសេស​ខាង​ផ្នែក​វប្បធម៌ ដែល​យើង​បាន​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​ពិព័ណ៌​នេះ ។ ក្រៅ​ពី​ប្រវត្តិ​សិល្បៈ យើង​ក៏​ចាប់​អារម្មណ៍​ពី​ការ​វិវឌ្ឍ និ​ងប្រភពនៃទ​ម្រង់​ តាម​រយៈ​​ព្រះពុទ្ធ​រូប​ជា​ច្រើន​អង្គ​នៅ​តំបន់​ផ្សេងៗ​គ្នា។ តើ​នៅ​សម័យ​នោះ ​មាន​សកម្មភាព​អ្វីខ្លះ​នៅ​តំបន់​ទ្វារវតី នៅ​ពេល​ដែល​ឃើញ​មាន​ការ​បង្ហាញ​ព្រះពុទ្ធ​បដិមា«ទ្វារវតី» ក្នុង​កាយ​វិការ​បង្រៀន​(វិតក៌​មុទ្រ) ហើយ​និង​រូប​ពោធិ​សត្វ​ដែល​មាន​លក្ខណៈ​ជា​ខ្មែរ​សុទ្ធ​សាធ នៅក្នុ​ងរ​ច​នាបថ​ព្រៃ​ក្មេង ឬ​ក៏​កំពង់​ព្រះ ដូច​ជា​គេ​បាន​រក​ឃើញនៅ​តំ​បន់បា​ន​ហ្វៃ ឬ​តំបន់​ព្រះនគរ​ជ័យ។ តំបន់​ទាំង​នេះ បង្ហាញ​ឱ្យ​យើង​ឃើញ​ពី​ទំនាក់​ទំនង​រវាង​អាណាចក្រ​ទ្វារ​វតី និង​ខ្មែរ។
តំបន់​ព្រះនគរ​ជ័យ​គឺ​ស្ថិត​នៅក្នុ​ងទឹ​កដី​ថៃ ប៉ុ​ន្តែក៏​ធ្លាប់​មាន​សិល្បៈ​ខ្មែរ ឬ​ក៏សិ​ល្បៈនៃ​ដួង​ព្រលឹង​ខ្មែរ និង​មាន​បង្ហាញ​ពី​សិល្បៈ​នៃ​ទ្វារវតី​ខ្លួន​ឯង​ផង​ដែរ។ ដូ​ច្នេះយើងគិ​តថា​ វប្បធម៌​នៃ​អាណាចក្រ​ទាំង​ពីរ​បាន​ទទួល​ឥទ្ធិពល​ទៅវិ​ញទៅ​មក។ តា​មទស្សនៈរប​ស់​ខ្ញុំ ពុំទាន់​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ណា​មួយ​ឱ្យ​បាន​ជាក់​លាក់ ចំពោះ​ទំនាក់​ទំនង​រវាង​សិល្បៈ​ទាំង​ពីរ​នៅ​សម័យ​មុន​អង្គរ ឬ​ក៏​សម័យ​អង្គរ​នៅ​ឡើយ​ទេ។ ការ​រៀប​ចំ​ពិព័ណ៌​នេះ​ គ្រាន់តែផ្តល់ជា​ពន្លឺ​ខ្លះ​ៗ​ដល់​និស្សិត​នៅ​ប្រទេស​បារាំង និ​ងកម្ពុជា។ យើង​សប្បាយ​ចិត្ត​ដែល​ការ​រៀប​ចំ​នេះ អា​ចទាក់ទាញ​​នូវ​ចំណាប់​អារម្មណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ផ្នែក​សិល្បៈ បដិមា​សាស្រ្ត ប្រវត្តិ​សាស្រ្ត និង​សេដ្ឋ​កិច្ច​ជា​ដើម៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: