ការបង្ហាញសៀវភៅស្តីអំពី ប្រទេសកម្ពុជា

ការបង្ហាញសៀវភៅស្តីអំពី ប្រទេសកម្ពុជា

នៅនិវេសនដ្ឋានឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសបារាំង

ដោយៈ ចិន្ត ច័ន្ទរតនា


កាល ​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០០៩នៅ​និវេសន​ដ្ឋាន​របស់​ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ ប៉ារីស​ប្រទេស​បារាំង ​មានរៀប​​ចំ​ការ​តាំង​បង្ហាញ​សៀវ​ភៅ​មួយ​ច្បាប់​មាន​ឈ្មោះ​ថា CAMBODGE, Art, histoire, société (ប្រទេសកម្ពុជា សិល្បៈ ប្រវត្តិសាស្ត្រ សង្គម) ដែល​ជា​ស្នាដៃ​នៃ​ការងារ​ស្រាវ​ជា្រវ​របស់​លោក​ស្រី​សាស្រ្តចារ្យ​បណ្ឌិត Danielle និង​លោ​ក Dominique-Pierre GUÉRET (លោក​ស្រី និង​ស្វាមី​ត្រូវ​បាន​តែង​តាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ជា​ទី​ប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ក្នុង​ការ​ថែរក្សា ​និងការពារវត្ត​​អារាម​ចាស់ៗ និង​គំនូរ​បុរាណ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម អ៊ុច គឹមអន ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង និង​លោកជំទាវ ​ហើយដោយ​មាន​កា​​រ​ចូល​រួម​អបអរ​សាទរ​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរ​ជាតិ រួម​ទាំង​និស្សិត​ខ្មែរ​ជា​ច្រើន​រូប​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ បារាំ។ ឯកឧត្តម​ឯកអគ្គ​រាជទូត​បាន​ថ្លែង​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ដោយ​បាន​កោត​សរសើរ​ចំពោះ​លោក​ស្រី Danielle និង​លោក Dominique-Pierre GUÉRET ដែល​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​លើក ​ស្ទួយ​ដល់​ការងារ​ថែរក្សា ​និង​ការពារ​វត្ត​អារាម​ព្រម​ទាំង​គំនូរ​បុរាណ នៅ​ក្នុង​ប្រទេស​កម្ពុជាតាំ​ង​ពី​ឆ្នាំ១៩៩២ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ជា​ងនេះទៅ​​ទៀត​ឯកឧត្តម​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​របស់​លោក​ស្រី និង​ស្វាមី ក្នុង​ការ​រួម​គ្នា​ស្រាវ​ជ្រាវ​រហូត​ចេញ​ជា​សៀវភៅ​ដ៏​មាន​សារសំខាន់​នេះ​ ឡើង។ ​លោក​ស្រី Danielle និង​លោក Dominique-Pierre GUÉRET ក៏បានថ្លែងរំលឹក​អំពី​ប្រវត្តិ​នៃ​ការ​ស្រាវ​ជ្រាវ​របស់​លោក​ស្រី និង​ស្វាមី​នៅ​លើ​ទឹក​ដី​ខ្មែរ​អស់​រយៈ​ពេល​ជាង​១៧​ឆ្នាំ និង​ការ​ជួយ​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិ​សិល្បៈ ជូន​ដល់​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

សៀវភៅ​មួយ​ក្បាល​នេះគឺ​ អាច​ផ្តល់​ជា​ពន្លឺ​ដល់​សិស្ស និស្សិត អ្នក​ស្រាវជ្រាវ​ទាំង​អស់​ដែល​ចង់​សិក្សា​ស្វែង​​យល់​អំពី​​ប្រវត្តិ​នៃ​ ការងារ​ស្រាវ​ជ្រាវ​របស់​អ្នក​ប្រាជ្ញ​នៅ​បស្ចឹម​ប្រទេស លើ​ការ​ងារ​សិល្បៈ ​និង​បុរាណ​វិទ្យា​របស់​ខ្មែរ។ ពិសេស​ជាង​នេះ អ្នក​អាន​អាច​ជ្រាប​អំពី​ទីតាំង​វត្ត​អារាម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​តាមរយៈ​ផែនទី​ និង​ព័ត៌មាន​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​សៀវ​ភៅ​ដែល​ក្នុង​រយៈ​ពេល​ជាង​១០​ ឆ្នាំ លោក​ស្រី ​និងស្វាមី​បាន​ធ្វើដំណើ​រ​ចុះ​ស្រាវ​ជ្រាវ​ដល់​ទី​កន្លែង​បាន​ចំនួន​ជាង​ ១៦០០​វត្ត ក្នុង​ចំណោម​វត្ត​ទាំង៤០០០ នៅ​ប្រទេស​កម្ពុជា។ ​រាល់​ការ​ងារ​ដែល​លោក​ស្រី និង​ស្វាមី​បាន​ធ្វើ​គឺ​ដោយ​ការ​ស្រលាញ់ និង​ការ​កោត​សរសើរ​ដល់​ភាព​សម្បូរ​បែប​នៃ​សម្បត្តិ​វប្បធម៌ និង​បេតិកភណ្ឌ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សំ​ខាន់​ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​លោក​ស្រី​ច​ង់​បញ្ជាក់​នៅ​ក្នុង​សៀវភៅ ​គឺ​សំណូមពរ​ឱ្យ​មាន​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​ប្រជាជន​ខ្មែរ​គ្រប់​រូប ឱ្យ​បាន​ច្រើន​បំផុត​ក្នុង​ការងារ​អភិរក្ស ​ថែរ​ក្សា ​ការពារ​វត្ត​អារាម​ និង​គំនូរ​បុរាណ​ ដែល​សព្វ​ថ្ងៃ​កំពុង​តែ​បាត់​បង់​បន្តិច​ម្តងៗ​ដោយ​សារ​អាយុ​កាល និ​ង​កត្តា​ផ្សេងៗ​។ ​ លោក​ស្រី Danielle GUÉRET គឺ​ជា​អតីត​សាស្រ្តាចារ្យ​នៅ​សាលា École du Louvre និងនៅសាលា​ជាតិ​បេតិភណ្ឌ École National du Patrimoine ។ លោក​ស្រី​បាន​បង្រៀន​នៅ​មហាទ្យាល័យ​បុរាណ​វិទ្យា ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ប្រទេសក​ម្ពុជា​ចំនួន២​លើក ទី​១ ពី​ឆ្នាំ​១៩៩២-១៩៩៣ និង​លើក​ទី​២ ពី​ឆ្នាំ​១៩៩៩-២០០៦។

ដោយ​សារ​ ការ​ជួយ​ជ្រោម​ជ្រែង​របស់​លោក​ស្រី និស្សិត​បុរាណ​វិទ្យា​មួយ​ចំនួន​(ចាប់​ពី​ជំនាន់​ទី​១១​ដល់​ទី១៤)បាន​ជាប់​ អាហា​រូបករណ៍​របស់​ស្ថាន​ទូត​បារាំង​ជា​បន្ត​បន្តាប់ ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​​នានា​​នៅ​ទីក្រុង​បារីស​ ប្រទេស​បារាំង។ បច្ចុប្បន្ន​នេះ មាន​និស្សិត​ខ្លះ​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​លើ​ជំនាញ​​​សិល្បៈ​ខ្មែរ សិ​ល្បៈ​អាស៊ីអាគ្នេ​យ៍ និ​ងសិក្សា​សង្គម។ ចំណែក​លោកDominique-Pierre GUÉRETធ្លាប់​ជា​នាយក​អង្គការ​សហប្រជាជាតិ​សម្រាប់​ការងារ​ត្រួត​ពិនិត្យ​លើ ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​នៅ​កម្ពុជា។ ចាប់​ពី​ឆ្នាំ​២០០០ ដ​ល់២​០០៦​លោក​ស្រី​គឺ​ជា​ទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការរៀបចំ​កម្មវិធី​ជាតិ​ក្នុង​ការ​ដោះមីន​នៅ​កម្ពុជា​ជា​ពិសេស​ ផ្លូវ​ចូល​ទៅ​កាន់​តំបន់​កោះកេរ​ ព្រះវិហារ និង​ព្រះខ័ន​កំពង់​ស្វាយ​ក្រោមជំនួយ​ពី​រដ្ឋាភិបាលបារាំង៕

2 Comments

  1. Then yanuth said,

    November 16, 2013 at 3:02 am

    I’m very happy, and excited that the book or the history about formely still have, so it’ll be recalled us to remember and tried to protect our history of cambodia. Thank for helping
    us to know and discovered about the history of our nation. I love cambodia. Cambodia is my life.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: