ការតាំងពិព័ណ៌«ទ្វារវតី»នៅសារមន្ទីរGuimet

«ប្រភព​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ»

ដោយៈ Gabrielle ABBE

© KDNK 2009

នៅ ​​សារ​មន្ទីរ​​សិល្បៈ​​អាស៊ី Guimet មាន​ការ​តាំង​ពិព័ណ៌​ដ៏​កម្រ​មួយ ស្តី​អំពី​ការ​ប្រមូល​ផ្តុំ​តឹក​តាង​វប្បធម៌​ទ្វារវតី។ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​សព្វ​ថ្ងៃ អាណាចក្រ​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា «ទ្វារ​វតី» បាន​រីក​ចម្រើន​ចាប់​ពី​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី​១២​នៃ​គ្រឹស្ត​សករាជ។ ដោយ​សារ​តែ​សិល្បៈ​ទ្វារវតី​ពុំ​សូវ​មាន​គេ​ស្គាល់​ ទើប​​សារមន្ទីរ Guimet ស្នើ​ឱ្យ​មាន​ការ​រៀប​ចំ​តាំង​ពិព័ណ៌​វត្ថុ​សិល្បៈ​ចំនួន​១៥៨ នេះ​ឡើង។ គេ​ពុំ​សូវ​ដឹង​មាន​ព័ត៌​មាន​ច្រើន​ទេ​ទាក់​ទង​នឹង​នយោបាយ​នៃ​អាណា​ចក្រ​ ទ្វារវតី​នេះ។ យើង​គ្រាន់​តែ​ដឹង​ថា មាន​ប្រជាជន​មន ហើយ​ប្រហែល​ជា​ពួក​គេ​គោរព​ពុទ្ធសាសនា​និកាយ​ថេរវាទ។ ម្យ៉ាង​ទៀត យើង​ពុំ​ដឹង​ថា មាន​អាណាចក្រ​មួយ ឬ​ក៏​ក្សត្រ​អង្គ​ណា​មួយ​គ្រប់​គ្រង​នៅ​តំបន់​នោះ​ទេ ហើយ​យើង​ក៏​ពុំ​ដឹង​ច្បាស់​ពី​វិសាល​ភាព​ទឹក​ដី​នៃ​អាណាចក្រ​នេះដែរ។ តំបន់​ទ្វារវតី​លាត​សន្ធឹង​តាម​ដង​ទន្លេ​មេណាម​ចៅ​ប្រា​យ៉ា​ជា​ពិសេស​នៅ​ ជុំវិញ​ខេត្ត​នគរបាធំ អូថុង លពបុរី នគរសុវណ្ណ និង​ស៊ីទេព។ ពិព័ណ៌​នៃ​សារមន្ទីរ Guimet ចាប់​ផ្តើម​ដំបូង​តាម​រយៈ​ការ​បង្ហាញ​ពី​វត្ថុ​សិល្បៈ ដែល​​មាន​កាល​បរិច្ឆេទ​នៅ​សតវត្សរ៍​ទី​៧(?) នៃ​គ្រឹស្តសករាជ ហើយ​ឈ្មោះ​ទ្វារវតី​នេះ​មាន​ចារ​ជា​ភាសា​សំស្រ្កឹត​ថា «ស្រី​ទ្វារវតី​ស្វរ​បុណ្យ» (Srîdrâravatîsvarabuna) មាន​ន័យ​ថា «ស្នា​ដៃ​ឯក​របស់​អាទិទេព​ទ្វារវតី» នៅ​ក្នុង​សិលា​ចារឹក​មួយ​អំពី​ប្រាក់ ដែល​គ្រាន់​តែ​បញ្ជាក់​ឈ្មោះ​ទ្វារវតី​ប៉ុណ្ណោះ។ គេ​រក​ឃើញ​សិលា​ចារឹក​នេះ​នៅ​តំបន់​ខួ​បួ ខេត្ត​រាជ​បុរី។ សព្វ​ថ្ងៃ​នេះ​ឈ្មោះ​ទ្វារវតី​បញ្ជាក់​ពី​វប្បធម៌​មន ដែល​ជា​សម័យ​កាល​ដំបូង​នៃ​ឥណ្ឌា​នីយកម្ម។ យើង​នៅ​សល់​​តឹក​​តាង​​តិច​​តួច​​បំផុត​​អំពី​​ស្ថាបត្យ​​កម្ម ​ជា​​ពិសេស​​​បដិមា​​នៃ​​វប្បធម៌​​នេះ។ ការ​​រៀប​​ចំ​ពិព័ណ៌​​នេះ​មាន​ដាក់​តាំង​នូវ​ចម្លាក់​ព្រហ្មញ្ញ​សាសនា និង​​ពិសេស​​គឺ​​ព្រះពុទ្ធ​​សាសនា។ ព្រះ​ពុទ្ធ​​រូប​​នៅ​​វត្ត​​ប្រាមេន ខេត្ត​អយុធ្យា មាន​កាល​បរិច្ឆេទ​នៅ​សតវត្សរ៍​ទី​៨ នៃ​គ្រឹស្ត​សករាជ ដែល​​គេ​​​រក្សា​​ទុក​​នៅ​​សារ​មន្ទីរ​ជាតិ​បាង​កក។ ព្រះពុទ្ធ​រូប​អង្គ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា និង​ឥទ្ធិពល​ឥណ្ឌា​នៅ​សម័យ​គុប្ត​(ឥណ្ឌា​ភាគ​ខាង​ជើង​ចាប់​ពី​សតវត្សរ៍​ទី​៤ ដល់​សតវត្សរ៍​ទី​៦ នៃ​គ្រឹស្ត​សករាជ) ដែល​ហូរ​ចូល​មក​នៅ​អាស៊ី​អាគ្នេយ៍។ចម្លាក់ ​កង​ចក្រ​ពុទ្ធ​សាសនា​(ធម្ម​ចក្រ) ដែល​រក​ឃើញ​នៅ​តំបន់​ទ្វារ​វតី បង្ហាញ​ពី​ឥទ្ធិពល​ព្រះពុទ្ធ​សាសនា​និកាយ​ថេរវាទ​នៃ​ប្រទេស​ឥណ្ឌា។ កង​ចក្រ​ទាំង​នេះ ភាគ​ច្រើន​គេ​ឆ្លាក់​ជា​ចម្លាក់​ទោល ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័ណ៌​នៃ​សារមន្ទីរGuimet។ នៅ​ក្នុង​ចំណោម​កង​ចក្រ​ទាំង​នោះ ​មាន​កង​ចក្រ​ពុទ្ធ​សាសនា​មួយ​ស្អាត​ជាង​គេ។ ក​ងចក្រ​នេះ​ មាន​ប្រភព​មក​ពី​ខេត្ត​នគរបាធំ ដែល​ឆ្លាក់​ជា​ក្បាច់​ភ្ញី​ស្តើង។ ចម្លាក់​នេះ​មាន​កម្ពស់​១,២០​ម៉ែត្រ និង​ទំហំ​ជាង​១ម៉ែត្រ​(សតវត្សរ៍​ទី​៧-៨​នៃគ្រឹស្ត​សករាជ) ដែល​ឆ្លាក់​រក្សា​ទុក​ចម្លាក់​នេះ​នៅ​សារមន្ទីរ​ជាតិ​ព្រះធំ​​ចតិយ។
ទំនាក់ ​រវាង​អាណាចក្រ​ទ្វារ​វតី និ​ងតំន់​នៅ​ជុំវិញ ត្រូវ​គេ​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​ពិព័ណ៌​នេះ ដោយ​មាន​តាំងនូវ​វត្ថុ​​សិល្បៈ​ជា​ច្រើន ជា​ពិសេស​ចម្លាក់​ក្រឡោត​ទាប​ធ្វើ​អំពី​ឥដ្ឋ​ឆ្លាក់​ជា​រូប​ជន​បរទេស ដែល​មាន​ច្រមុះ​កោង និ​ង​មួក​ជនជាតិ​រ៉ូម៉ាំង​សម័យ​បុរាណ(ចម្លាក់​ដី​ឥដ្ឋ​មក​ពី​តំបន់​ខួបួ ខេត្ត​រាជបុរី នៅ​សតវត្សរ៍ទី​៧-៨នៃ​គ្រឹស្ត​សករាជ)។ វត្ថុ​សិល្បៈ​ដែល​សំខាន់​នៅ​ក្នុង​ពិព័ណ៌​នេះ​គឺ​ចម្លាក់​កំបោរ​បាយអ និង​ចម្លាក់​ដី​ឥដ្ឋ​មក​ពី​ខេត្ត​នគរបាធំ​រួម​មាន​ចម្លាក់​ធ្វើ​អំពី​កំបោរ​ បាយអ​ចំនួន​៤​ផ្ទាំង ​ដែលគេ​ឆ្លាក់ជារូ​ប​ចេតិយ​ចូឡា​បាធំ​(សតវត្សរ៍​ទី​៧-៨នៃ​គ្រឹស្ត​សករាជ)។ ចម្លាក់​ទាំង​៤​ផ្ទាំង​នេះ មា​នកម្ពស់​ជាង​១​ម៉ែត្រ ដែល​ឆ្លាក់​ជា​ខ្សែ​រឿង​ជាតក។ ចម្លាក់​ផ្សេង​ទៀត និ​ងបំណែក​រូប​ពោធិ​សត្វ​ចំនួន​២​ផ្ទាំង ម​កពីតំ​បន់​ខួបួ​(សតវត្សរ៍​ទី​៧-៨នៃ​គ្រឹស្ត​សករាជ)។
វត្ថុ​សិល្បៈ​ដែល​ ដាក់​តាំង​ពិព័ណ៌​នៅ​សារមន្ទីរ Guimet មាន​ចំនួន​សរុប​១៥៨​ក្នុង​នោះ​ចំនួន១៤៥ ​មក​ពី​សារមន្ទីរជាតិ​ថៃ​១២​កន្លែង។ ការ​តាំង​ពិព័ណ៌​នេះ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​សម្រាប់​សាធារណជន​អន្តរ​ជាតិ ​ដែល​មានបំណ​ង​ចង់​ស្វែង​យល់​ពី​សិ​ល្បៈ​ទ្វារវតី។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​ការ​តាំង​បង្ហាញ​លើក​ដំបូង ហើយ​ក៏​ប្រហែល​ជា​លើក​ចុង​ក្រោយ ដែល​វត្ថុ​សិល្បៈ​ទាំង​នេះ​ត្រូវ​គេ​នាំ​ចេញ​មក​តាំង​ពិព័ណ៌​នៅ​បរទេស។ ពិព័ណ៌​នេះ នាំ​ឱ្យ​លោក​Pierre BAPTISTE និង​លោក Thierry ZÉPHIR ដែល​ជា​គណៈ​កម្មការ​បណ្តោះ​អាសន្ន អាច​ធ្វើ​ជំរឿន​អំពី​វត្ថុ​សិល្បៈ​ទ្វារវតី ​និង​អាច​បោះ​ពុម្ព​ផ្សាយ​ជា​សៀវភៅ​កាតាឡុក​មួយ ដែល​ជា​ចំណេះ​ដឹង​នៅ​ក្នុង​ជំនាញ​នេះ៕

1 Comment

  1. August 3, 2013 at 6:14 am

    Hi there! I just want to give an enormous thumbs up for the great
    information you have got right here on this post. I will probably be
    coming back to your weblog for extra soon.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: