អំពី​យើង

តើ​ទស្សនាវដ្ដី “កេរដំណែលខ្មែរ​” ជា​អ្វី?

ទស្សនាវដ្ដី​ “កេរដំណែលខ្មែរ” គឺជា​ទស្សនាវដ្ដី​ដំបូង​បង្អស់​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ផ្នែក​សិល្បៈ និង​បុរាណ​វិទ្យា ដែល​បង្ហាញ​ចំពោះ​អ្នក​អាន​ទាំង​ឡាយ ដែល​ពាក់ព័ន្ធ​វិស័យ​វប្បធម៌ បុរាណវិទ្យា ប្រវត្តិសាស្ត្រ សិលាចារិក ជាតិពិន្ទុវិទ្យា សិក្សា​ស្រាវជ្រាវ​សង្គម ទេសចរណ៍… ។ល។ ទស្សនាវដ្ដី​នេះ​នឹង​ផ្ដល់​ព័ត៌មាន​ជូន​ដល់​អ្នក​អាន​ផង​ដែរ នូវ​ការងារ​ស្រាវជ្រាវ​សង្គម និង​បុរាណ​វិទ្យា​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​នៅ​ជុំវិញ​ពិភពលោក ដូចជា ការតាំង​ពិព័ណ៌ ការប្រជុំ សិក្ខាសាលា អត្ថបទ​ស្រាវជ្រាវ​ផ្សេងៗ ដែល​ទាក់ទង​នឹង​បុរាណ​វិទ្យា។

តើ​ក្រុម​អ្នក​ស្រាវជ្រាវ និង​បង្កើត​ទស្សនាវដ្ដី “កេរដំណែលខ្មែរ” ជា​នរណា?

អ្នក​ស្រាវជ្រាវ និង​អ្នក​បង្កើត​ទស្សនាវដ្ដី​នេះ គឺ​ក្រុមហ៊ុន​និស្សិត និង​សាស្ត្រាចារ្យ​ខ្មែរ និង​បរទេស​មួយ​ក្រុម ដែល​បាន​និង​កំពុង​សិក្សា​នៅ​ក្នុង និង​ក្រៅ​ប្រទេស​លើ​ផ្នែក​បុរាណវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា ទេសចរណ៍ សេដ្ឋកិច្ច និង​ព័ត៌មានវិទ្យា… ។ល។ ដែល​មាន​ទឹកចិត្ត​ស្រឡាញ់​វប្បធម៌ និង​អារ្យធម៌​របស់​ខ្មែរ ហើយ​មាន​ឆន្ទៈ​ចង់​លើក​ស្ទួយ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ទាំង​នោះ​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀង​ រហូត កុំ​ឲ្យ​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិ​ដែល​មានអាយុកាល​ជា​ហយូរលង់​ណាស់​មក​ ហើយ។ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នេះ គឺ​ជា​សមាជិក​ក្រុម​ស្ថាបនិក​នៃ “មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វប្បធម៌​កម្ពុជា”។

គោលបំណង​នៃ​ការផ្សព្វផ្សាយ​ទស្សនាវដ្ដី

ទស្សនាវដ្ដី “កេរដំណែលខ្មែរ” រៀបចំ​ឡើងក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​អាន និង​មហាជន​ទូទៅ នូវ​អ្វី​ដែល​ហៅ​ថា​តម្លៃ​ឲ្យ​កាន់​តែ​ខ្លាំង។ ចំពោះ​រាល់​អត្ថបទ​ទាំង​អស់​ដែល​ត្រូវ​យក​មក​ចុះ​ផ្សាយ​នៅ​ក្នុង​ ទស្សនាវដ្ដី​នេះ​គឺ​សរសេរ​ឡើង​ដោយ​ប្រើ​ពាក្យ​សម្រាយ ដោយ​មិន​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​បច្ចេកទេស​ពេក​ទេ សំដៅ​ធ្វើ​យ៉ាងណា ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​គ្រប់​ស្រទាប់​វណ្ណៈ។

តើ​ទស្សនាវដ្ដី​នេះ ធ្វើ​ឡើង​សម្រាប់​នរណា?

សិស្ស និស្សិត បញ្ញាវ័ន្ត និង​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ ជា​ពិសេស​យុវជន និង​យុវតី​ជំនាន់​ក្រោយ គឺ​ជា​គោលដៅ​ចម្បង​បំផុត​នៃ​ការផ្សព្វផ្សាយ​ទស្សនាវដ្ដី “កេរដំណែលខ្មែរ“។ អ្នក​អាន​ទាំង​អស់​អាច​ដឹង ស្វែងរក​នូវ​ព័ត៌មាន​គ្រប់​បែបយ៉ាង ដែល​ទាក់ទង​នឹង​ការងារ​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា ប្រវត្តិសាស្ត្រ សិលាចារិក ទេសចរណ៍ និង​សិក្សា​ស្រាវជ្រាវ​សង្គម ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស តាម​រយៈ​អាសយដ្ឋាន​នៃ​គេហទំព័រ​ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​នេះ។ ម្យ៉ាងវិញ​ទៀត រាល់​ព័ត៌មាន​សង្ខេប​ផ្សេងៗ​ស្ដី​អំពី​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​នៃ ​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ និង​នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភពលោក ក៏​មាន​ណែនាំ​នៅ​ក្នុង​ទស្សនាវដ្ដី “កេរដំណែលខ្មែរ” នេះ​ផង​ដែរ។

អ្នក​សរសេរ​អត្ថបទ​ស្រាវជ្រាវ

ថ្វីត្បិត​តែ​ក្រុម​ការងារ​រៀបចំ​ទស្សនាវដ្ដី “កេរដំណែលខ្មែរ” មាន​អ្នក​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ក៏​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ក៏​នៅ​តែ​រង់ចាំ​ទទួល​ស្វាគមន៍​នូវ​រាល់​អត្ថបទ​ទាំងឡាយ​ របស់​អ្នក​ស្រាវជ្រាវ ដែល​ទាក់ទង​នឹង​ផ្នែក​វប្បធម៌ និង​អារ្យធម៌​ខ្មែរ ដើម្បី​ឲ្យ​មាន​អត្ថបទ​ស្រាវជ្រាវ​សម្រាប់​ទស្សនាវដ្ដី​កាន់តែ​សម្បូរ​បែប។ លោក​អ្នក​អាន​ក៏​អាច​ផ្ញើ​ជា​លិខិត​ដើម្បី​កែតម្រូវ​នូវ​រាល់​ព័ត៌មាន​ ទាំងឡាយ​ណា​ដែល​យើង​ខ្ញុំ​បាន​ចុះ​ផ្សាយ និង​ដើម្បី​រិះគន់​ក្នុង​ន័យ​ស្ថាបនា​នូវ​រាល់​កំហុស​ឆ្គង ដែល​កើត​មាន​ឡើង​ដោយ​អចេតនា។

សប្បុរសជន​ដែល​ជួយ​ឧបត្ថម្ភ​ដល់​ទស្សនាវដ្ដី

នៅ​ក្នុង​លេខ​ទី ១ នៃ​ទស្សនាវដ្ដី “កេរដំណែលខ្មែរ” នេះ​ក្រុម​ការងារ​រៀបចំ មាន​សេចក្ដី​សោមនស្ស និង​សូម​ថ្លែង​នូវ​ព្រះ​អំណរគុណ ដ៏​ស្មោះ​អស់​ពី​ដួងចិត្ត ថ្វាយ​ចំពោះ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ព្រះអង្គ បាន​ជួយ​គាំទ្រ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ព្រះ​ហឫទ័យ ចំពោះ​ក្រុម​ការងារ​យើង​ខ្ញុំ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រះអង្គ​បាន​ព្រះ​មេត្តាប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជទ្រព្យ​ដ៏​ថ្លៃថ្លា​ របស់​ព្រះអង្គ ដើម្បី​ជំរុញ​ឲ្យ​ទស្សនាវដ្ដី​នេះ​លេច​ចេញ​រូបរាង​ឡើង។ ម្យ៉ាង​វិញ​ទៀត ព្រះអង្គ​ក៏​មាន​ព្រះរាជ​បន្ទូល​ផង​ដែរ ដើម្បី​លើក​ទឹកចិត្ត​ដល់​ក្រុមការងារ​យើង​ខ្ញុំ ក្នុងការ​ខិតខំ​ប្រឹងប្រែង និង​សំដៅ​ធ្វើ​យ៉ាងណា​បន្ត​ការងារ​រៀបចំ​នេះ​តទៅ​ទៀត។

គម្រោង​បោះពុម្ព​ទស្សនាវដ្ដី “កេរដំណែលខ្មែរ” ឆ្នាំ​២០០៩-២០១០

ទស្សនាវដ្ដី “កេរដំណែលខ្មែរ” នឹង​ចេញ​ផ្សាយ​នៅ​រៀងរាល់​ ៣​ខែ​ម្ដង ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ ក្រុម​ការងារ​យើង​ខ្ញុំ មាន​គម្រៀង​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ចំនួន ៤ ច្បាប់ គឺ ច្បាប់​លេខ ១, លេខ ២, លេខ ៣ និង​លេខ ៤។

សេចក្ដី​អំពាវនាវ​រក​អ្នក​ឧបត្ថម្ភ​ចំពោះ​ ទស្សនាវដ្ដី

ការងារ​រៀបចំ​ទស្សនាវដ្ដី “កេរដំណែលខ្មែរ” អាច​​បន្ត​និរន្តភាព និង​ដំណើរការ​ទៅ​បាន ក៏​ដោយសារ​មាន​ការគាំទ្រ​ពី​សំណាក់​សប្បុរសជន អង្គការ ស្ថាប័ន​រដ្ឋ និង​ឯកជន វិទ្យាស្ថាន និង​ជំនួយ​មនុស្ស​ធម៌​ពី​គ្រប់​មជ្ឈដ្ឋាន​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​ចិត្ត​ស្រឡាញ់ គាំទ្រ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស និង​សំដៅ​ធ្វើ​យ៉ាងណា ឲ្យ​ក្រុម​ការងារ​យើង​ខ្ញុំ អាច​បន្ត​អនុវត្ត​ទៅ​លើ​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រងស់​ខ្លួន បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: