ពូជនាគខ្មែរ ពូជអច្ឆរិយៈ (បកស្រាយតាមទស្សនខ្មែរ)

ដោយលោក សុខ គឹមហេង

par Kimheng Sok, dimanche 21 novembre 2010, 14:24

ដើម្បីជាការតបស្នងសងគុណទៅលើមាតុភូមិ ដែលបានផ្ដល់កំណើត ផ្ដល់អាហារ ផ្ដល់អ្វីៗគ្រប់យ៉ាងដែលជាកេរមរតកមិនអាចកាត់ថ្លៃបាន។ ក្នុងនាមជាកូនខ្មែរ កើតនៅលើដីខ្មែរ បរិភោគអាហារដែលដាំលើដីខ្មែរ សូមឆ្លៀតឪកាសបកស្រាយអំពីនាគខ្មែរ ដែលជាអត្តសញ្ញាណខ្មែរ ដែលពីមុនយើងមិនដែលបានស្គាល់អំពីនាគខ្មែរពិតប្រាកដ គឺជឿតែទៅលើការបកស្រាយរបស់បរទេស ដែលបង្វែងការពិតរបស់អត្តសញ្ញាណជាតិយើង។

ត្បិតអ្វីឯកសារ និង ធនធានអ្នកប្រាជ្ញខ្មែរត្រូវបានគេកំទេចស្ទើរគ្មានសល់។ ជាភ័ព្វសំណាង ដូនតាខ្មែរដែលជាកំពូលអ្នកប្រាជ្ញ ពូជនាគ ពូជអច្ឆរយៈបានដឹងហើយថា អនាគតប្រាកដជាមានប្រទេសនានាច្រនែន នឹងធ្វើការឈ្លានពានទឹកដី បំផ្លាញឯកសារ បំភ្លៃការពិត។ ហេតុដូចនេះទើបពួកគាត់បានរក្សា ឯកសារ ប្រវត្តិ អត្តសញ្ញាណជាតិនៅនឹងថ្ម (សិលាចារិក) ពីព្រោះមានតែថ្មទេ ដែលអាចរក្សាឯកសាររូបមិនចេះសាបសូន្យ ហើយស្ថិតថេរយូរអង្វែង ប្រសិនមិនត្រូវបានបំផ្លាញ។

ជាងនេះទៅទៀត ការរក្សានៅមួយកន្លែងគឺច្បាស់ជាមិនល្អទេ ដូចនេះដូនតាខ្មែរបានឆ្លាក់រឿងរ៉ាវនៃនគរនេះ នៅលើប្រាសាទរាប់ពាន់ លើដី លើភ្នំ ក្នុងទឹក ព្រមទាំងទុកជាប្រស្នា ក្នុងរឿងព្រេង ទំនៀមទំលាប់ ឈ្មោះភ្នំ ភូមិ ឃុំ ឈ្មោះប្រាសាទ និង និមិត្តរូបជាច្រើនទៀត ដែលលោកសង្ឃឹមថា ពូជនាគ ដែលជាពូជអ្នកប្រាជ្ញ នឹងមើលយល់នៅប្រស្នាទាំងនោះជាមិនខាន។

ជាអកុសល កូនខ្មែរជំនាន់ក្រោយបានតែ មើលនឹងភ្នែក មិនបានមើលនឹងថ្ងាសការទៅទស្សនាប្រាសាទនានា ឬ ទីកន្លែងនានា គ្រាន់តែដើរកាត់ហើយមើលថ្ម ពុំមានគំនិតពិចារណាថាតើ ដូនតាបានលាក់អាថ៌កំបាំង ប្រស្នាអ្វីដើម្បីអោយកូនខ្មែរ ស្វែងយល់ពីប្រវត្តិ និង អត្តសញ្ញាណខ្លួន។

http://www.facebook.com/notes.php?id=100001256539405&notes_tab=app_2347471856#!/note.php?note_id=134169039965557

នាគខ្មែរ

បងប្អូនជាច្រើនតែងយល់ខុសថា ពូជខ្មែរប្រហែលជាកូនចៅឥណ្ឌាទេដឹង? ប្រសិនបើយើងមើលតាមរឿងព្រេងខ្មែរប្រចាំប្រទេស រឿង ព្រះថោងនាងនាគយើងនឹងដឹងថា ព្រះនាងនាគ ដែលជាបឋមក្សត្ររបស់ខ្មែរ បាននៅនគរគោកធ្លកនេះតាំងពីយូរយារណាស់មកហើយ ហើយ ព្រះថោងជាក្សត្រដែលមកពីទីផ្សេងមករៀបអភិសេកហើយបាននាំយក សាសនា ស្ថាបត្យកម្ម ចូលមកផ្សព្វផ្សាយតាមក្រោយប៉ុណ្ណោះ។

មូលហេតុអ្វីបានជាបឋមក្សត្ររបស់ខ្មែរយើងអោយឈ្មោះថានាងនាគនាងនាគគ្រាន់តែឈ្មោះជានិមិត្តរូបតែប៉ុណ្ណោះមិនមែនបុត្រីស្ដេចភុជុង្គនាគនោះទេ។ ព្រះពុទ្ធទ្រង់សំដែងថា មនុស្សកើតពីមនុស្ស តិរច្ឆានកើតពីតិរច្ឆាន ដូចនេះដូចតាខ្មែរ ដែលបានបង្កើតពូជពង្សខ្មែរដែលជាមនុស្សនោះ មិនមែនកើតចេញពីសត្វនាគ ឬស្ដេចភុជុង្គនាគនោះទេ។

ចុះពាក្យថានាគសំគាល់លើអ្វីទៅវិញ? ចូរពិនិត្យក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យជួនណាតយើងនឹងឃើញមានន័យជាច្រើន ចូរទៅស្វែងយល់អត្ថន័យទាំងនោះដោយខ្លួនឯងចុះ។ ចំនែកព្រះនាងនាគសំដៅទៅលើ នារី ចម្បង ប្រសើរ បរិសុទ្ធ ដែលមានសមត្ថភាពគ្រប់គ្រងនគរអោយបានរីកចម្រើន។

http://www.facebook.com/photo.php?fbid=132219170163300&set=a.132218933496657.38818.100001256539405

ហេតុដូចនេះហើយទើបបានបន្សល់នៅ វប្បធម៌ ដែលយកនារីជាធំ មាតាធិបតេយ្យ៖

អំណះអំណាងក្នុងការប្រើពាក្យមេ

មេដៃ មេជើង មេគ្រួសារ មេស្រុក មេភូមិ មេកន្ទ្រាញ មេទ័ព មេពួក មេបុណ្យ មេចោរ មេពុករលួយ មេបន មេធ្មប់ មេស្រា មេត្រប៉ែ មេទឹកត្នោត មេបា មេអណ្ដើក មេខ្ញែរ មេការ មេជាង មេដំបូល មេសោរ មេលេខ មេគុណ មេសូត្រ មេកាព្យ មេពាក្យ មេវត្ត មេកុដិ ព្រះមេ មេទឹក មេគង្គ។

ដូនតា

សុភាសិត

ស៊ូស្លាប់បា កុំអោយស្លាប់មេ ស៊ូលិចទឹកកណ្កាលទន្លេ កុំអោយភ្លើងឆេះផ្ទះ

បួសនេនសងគុណម្ដាយ បួសភិក្ខុសងគុណឪពុក (នេន បួសពីអាយុ៧ឆ្នាំដល់២០ឆ្នាំ ចំនែកភិក្ខុចាប់ពីអាយុ២១) សងគុណម្ដាយមុនឳពុក។

ដូចនេះសរុបសេចក្ដីមក ប្រទេសយើងយកនារីជាធំ ហើយពាក្យថានាគនេះ ជានិមិត្តរូបនៃបឋបក្សត្រខ្មែរដែលមានឬទ្ធានុភាពខ្លាំងក្លា មានសម្រស់ល្អត្រកាល ដូចទេពអប្សរា ល្បីសាយភាយគ្រប់ទីកន្លែង ដូចរឿងព្រេង ព្រះនាងសក់ក្រអូបហេតុដូចនេះទើបមានបច្ចាមិត្តចង់បានព្រះនាង ចង់ដណ្ដើមដែនដីសុវណ្ណភូមិនេះជាកម្មសិទ្ធិ។ តើបរទេសត្រូវធ្វើដូចម្ដេចដើម្បីសំរេចបំណងរបស់គេ? ដូនតាខ្មែរបានប្រាប់បង្ហាញក្នុងអត្ថបទរឿងព្រេងអោយកូនខ្មែរយកទៅពិចារណា សំពៅចិនបានធ្វើពិធីជប់លៀង ច្រៀងរាំហើយព្រះនាងសក់ក្រអូបក៏នាំភិលាងទៅមើល ពេលនោះហើយដែលគេអាចចាប់ព្រះនាងទៅបាន។ ត្រង់នេះចង់បញ្ចាក់ប្រាប់កូនខ្មែរអោយដឹងថា ឆ្លងតាមតន្រ្ដីបរទេស (Concert) ខ្មែរនឹងភ្លេច ល្ខោន អាយ៉ៃវប្បធម៌ខ្លួនឯង ពេលនោះហើយដែលខ្មែរចាប់យកវប្បធម៌បរទេសមុខដាក់ក្នុងខ្លួននោះ។

សរុបសេចក្ដីមក នាគខ្មែរជានិមិត្តរូបនៃបឋមក្សត្រខ្មែរ ដែលយើងឃើញមានឆ្លាក់គ្រប់ទីកន្លែងនៅតាមប្រាសាទនានា ដែលនិយាយអំពីប្រវត្តិរបស់ខ្មែរយើង មិនមែនតាមការបកស្រាយរបស់បរទេសនោះទេ។ (ចូរមើលការបកស្រាយក្នុងអត្តបទមុនដែលខ្ញុំបានដាក់បង្ហាញhttp://www.facebook.com/notes/kimheng-sok/-p/144117445637383)

នារីខ្មែរសម័យដើមស្លៀកសំពត់ហូល មូលហេតុអ្វី? ពីព្រោះសំពត់ហូលធ្វើចេញពីសូត្ររបស់ដង្កូវនាង។ ចូរយើងពិនិត្យពីដំណាក់កាលនៃការផលិតហូលខ្មែរ ដំបូងគឺយើងចិញ្ចឹមដង្កូវនាង(តំណាងនាងនាគ) ដោយអោយស៊ីស្លឹកមន(ជនជាតិមនរួមសាសន៍ជាមួយខ្មែរ) ដើម្បីបង្កើតបានជាសសៃសូត្រ (អោយកូនខ្មែរសូត្រអោយចាំពីប្រវត្ដិ អត្តសញ្ញាណខ្លួន) ដង្កូវនាងទាំងនោះសុខចិត្តដេកក្នុងសំបុកសូត្រ សំបុកសីមា (ឧបទានក័ន្ធ) រួចគេក៏យកទៅស្ងោរនឹងខ្ទះខ្លាញ់ក្ដៅ (មាតាធ្វើពលិកម្មគ្រប់យ៉ាងដើម្បីបុត្រា បុត្រីខ្លួន) ទើបបានចេញជាសសៃសូត្រ យកមកត្បាញជារាងគោម(ស្រកានាគ) ដែលអាចផលិតជាហូលអោយនារីខ្មែរស្លៀកដណ្ដប់ទូទាំងប្រទេស។

http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs590.ash2/154284_142512225800661_100001256539405_260488_8049636_n.jpg

អនិច្ចាកូនខ្មែរបច្ចុប្បន្នយកវប្បធម៌ បរទេសជាធំ ឈប់ស្លៀកហូលខ្មែរជាអត្តសញ្ញាណរបស់ពូជនាងនាគទៅហើយ៖

+ វប្បធម៌បរទេស ១ ស្លៀកខោខ្លីរិបសឹងនឹងលេចកេរខ្មាស់ លេចលើ លេចក្រោម

+ វប្បធម៌បរទេស ២ លាបសក់ចំរុះពណ៌

+ វប្បធម៌បរទេស ៣ ជក់ម៉ា អាណាធិបតេយ្យ ម៉ូតូហោះ ដាវសាម៉ារៃ កាប់ចាក់

+ វប្បធម៌បរទេស ៤ រំលោភម្ដាយឯងដោយវាចា (ជេរម្ដាយ)

+ វប្បធម៌បរទេស ៥ បុណ្យសង្សារ (បុណ្យនៃសេចក្ដីស្រឡាញ់) នារីមិនតិចទេដែលបាត់ព្រហ្មចារី នៅថ្ងៃនេះដោយសារកូឡាប១ទង

+ …….

ក្នុងរឿងឬទ្ធិសែននាងកង្រី បានបញ្ជាក់យ៉ាងច្បាស់ថា កែវភ្នែកនាងទំាង១២ គឺត្រូវបានខ្វេះអស់ ១១គូ កន្លះទៅហើយ គឺភ្លឺបានតែ កន្លះកែវភ្នែកប៉ុណ្ណោះគឺកែវភ្នែកនាងពៅ។ តើដូនតាខ្មែរចង់បង្ហាញពីអ្វី? កែវភ្នែក១២តំណាង១២ខែ ស្មើនឹង៣៦៥ថ្ងៃ ភ្លឺបានតែមួយចំហៀងបានន័យថា ភ្លឺបានតែ១៥ថ្ងៃប៉ុណ្ណោះ គឺថ្ងៃភ្ជុំបិណ្យ។ មានតែថ្ងៃនេះទេ ដែលកូនខ្មែរនឹកឃើញពីគុណដូនតា ហើយនាំគ្នាយកចង្ហាន់ទៅឧទ្ទិសមផលដល់ដូនតា ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ ជូនកាលអាចកើតជាប្រែត។ តាមជំនឿថាបើដូនតារកមិនឃើញ៧វត្តនោះនឹងដាក់បន្ដាស់សារ បើមិនដូច្នេះទេ កូនខ្មែរក៏មិននឹកគុណបំណាច់របស់បុព្វបុរស ដូនតាខ្មែរនោះដែរ។ មិនតែប៉ុណ្ណោះថែមទាំងនាំគ្នាយកកេរម្ដាយទៅដាក់ក្នុងមាត់ ការជេរម្ដាយ ដែលជាទោសធ្ងន់ រមិលគុណ ហេតុដូចនេះហើយបានជា នៅស្រុកខ្មែរមានរឿងដដែលទាក់ទងនឹងសត្វក្រពើ រាប់មិនអស់។ ភ្នំក្រពើ ទង់ក្រពើ ពីព្រោះក្រពើជាសត្វរមិលគុណ សូម្បីតែយើងស្លាប់ទៅក៏ត្រូវបានគេដោតទង់ក្រពើសមួយអោយ ដែលបញ្ជាក់ថាស្លាប់ទៅដោយទទេស្អាតមិនបានដឹងរឿងដូនតា អត្តសញ្ញាណខ្លួន ហើយថែមទាំងរមិលគុណទៀត។

ដូចនេះក្នុងនាមជាកូនខ្មែរមួយរូបគួរគប្បីដឹងពីវប្បធម៌និងអត្តសញ្ញាណជាតិរបស់ខ្លួន ហើយត្រូវចេះអភិរក្សនិងអភិវឌ្ឍ ដើម្បីកុំអោយក្លាយខ្លួនជាកូនអកត្តញ្ញូ រស់នៅលើដែនដីម៉ែហើយមិនស្គាល់ពីម៉ែ មិនឧទ្ទិសកុសលអោយម៉ែ ហើយថែមទាំងជេរប្រមាថម៉ែទៀត។ មូលហេតុអ្វីបានជាចាស់ៗគាត់ពិសាស្លាម្លូជាមួយកំបោរហើយស្លាម្លូនេះត្រូវបានគេយកធ្វើជាគ្រឿងក្នុងពិធីសំខាន់ៗរបស់ខ្មែរយើងផងដែរ ដូចជាពិធីមង្គលការជាដើម។ នេះក៏ជាប្រស្នាមួយដែរទុកអោយកូនខ្មែរធ្វើការពិចារណា ខ្ញុំសូមឆ្លៀតឪកាសនេះធ្វើការបកស្រាយ វត្ថុទាំងបីយ៉ាងនេះ (ស្លា ម្លូ កំបោរ) បូកបញ្ចូលគ្នានឹងក្លាយជាឈាម។ ការប្រមាថមាតាដោយវាចា នឹងកើតជាប្រែតរស់ដោយការស៊ីខ្ទុះឈាម ដូចពេលដែលដូនចាស់ៗ ស្តោះទឹកមាត់គាត់ចេញពេលដែលគាត់កំពុងពិសាស្លាម្លូនោះយ៉ាងដូច្នោះឯង។ ដូចនេះកូនខ្មែរចូរកុំប្រមាថម្ដាយដោយវាចា កុំយកកេរម្ដាយទៅដាក់ក្នុងមាត់ខ្លួនឯងឡើយ។

ដោយការមិនស្គាល់ពីខ្លួនឯងនេះហើយបានជាខ្លែងឯកខ្មែរដែលធ្លាប់បញ្ចេញសំលេងលើវេហា ផ្សព្វផ្សាយពីអរិយៈធម៌ដល់ពិភពលោកឥឡូវនេះ ពាក់ក្បាលក្រពើ ខ្លែងក្រពើលែងបញ្ចេញសម្លេងសូរសៀងទៀត។

http://www.facebook.com/photo.php?fbid=142997345752149&set=a.132218933496657.38818.100001256539405%EF%BB%BF

ជាបន្តទៅទៀតនេះខ្ញុំនឹងធ្វើការបកស្រាយពាក្យ និង ពូជពង្សសាវតាខ្មែរ

ពីមុនខ្មែរ មិនមែនសរសេរជាអក្សរ ខ នោះទេ គឺសរសេរថា ក្មេរ បន្ទាប់មកក្លាយទៅជាក្មែរ ហើយមកដល់បច្ចុប្យន្ននេះបានក្លាយទៅជា ខ្មែរ។ តើពាក្យទាំងនេះខុសគ្នាដូចម្ដេច? ចុះពាក្យថាកម្ពុជាវិញមានន័យយ៉ាងណាដែរ?

ពាក្យក្មេរយើងបានរកឃើញតាមសិលាចារិកបក្សីចាំក្រុង ខ្ញុំសូមបកស្រាយអត្ថន័យនៃពាក្យនេះយោងតាមឯកសារស្រាវជ្រាវ ប្រវត្តិសាស្រ្ដ និង តាមការស្រាជ្រាវរបស់លោកអ៊ំ គៀត ចាន់ថុន។

ឯកសារប្រវត្តិសាស្រ្ដ

+ កម្ពុ (មាស) ជា (កំណើត)= កំណើតមាស= សុវណ្ណភូមិ+ តាមសិលាចារិកបក្សីចាំក្រុង៖ឥសី(កម្ពុ) អភិសេកអប្សរ(មេរា)

កម្ពុ + មេរា> ក័មមេរ> កមេរ> ក្មេរ> ក្មែរ> ខ្មែរ

ឯកសារស្រាវជ្រាវរបស់លោកអ៊ំ គៀត ចាន់ថុន

+ នគរខ្មែរពីមុនឈ្មោះ ក្មេរ ឬ ក្មែរ ទេបើយោងតាមសិលាចារិក ប៉ុន្ដែបច្ចុប្បន្ន បានក្លាយទៅជា ខ្មែរ < ខេមរៈ< ខេមរា = មនុស្សមានសេចក្ដីក្សេម គឺខុសន័យពីដើមទាំងស្រុង ដែលថាខ្មែរជាប្រទេស សុវណ្ណភូមិ។

+ការស្រាវជ្រាវថ្មីៗបានលើកឡើងថា៖ក្មេរ <កេរ+ មេ : កេរមរតកដែលមេទុកអោយ ព្រោះប្រទេសខ្មែរជាប្រទេសមាតាធិបតេយ្យ ដែលមានបឋមក្សត្រជាស្រ្ដី។ ហេតុដូចនេះទើបមានពាក្យមេជាធំ។

+ ក្មែរ < កេរ +ម៉ែ : នៅពេលដែលបឋមក្សត្ររៀបការហើយមានបុត្រ នឹងក្លាយទៅជាម្ដាយគេ ដូចនេះ មេ ក៏ប្រែក្លាយជា ម៉ែ។

កេរមរតកដែលម៉ែទុកអោយមានច្រើនអនេក ចូរអានកំណាព្យរៀបរាប់របស់ខ្ញុំត្រួសៗ

http://www.facebook.com/note.php?note_id=127371063978688

តើយើងទាំងអស់គ្នាមានដែលឆ្ងល់ទេថា៖

+ មូលហេតុអ្វីបានជានាគខ្មែរត្រូវសត្វម្ដរលេបនៅសល់តែក្បាល?

+ ហេតុអ្វីបានជាព្រះព្រហ្មនៅស្រុកខ្មែរមានតែក្បាល?

+ មូលហេតុអ្វីបានជាបរទេសជួលខ្មែរអោយដាប់បំផ្លាញតែក្បាល ឬ ព្រះកេស្ដរូបចម្លាក់?

+ ហេតុអ្វីបានជាគ្មានការសង់ប្រាសាទនាសម័យក្រោយៗ?

+ ហេតុអ្វីបានជាប្រទេសខ្មែរធ្លាក់ចុះទន់ខ្សោយរហូតដល់សម្លាប់ជាតិសាសន៍ឯងស្ទើរដាច់ពូជខ្មែរ?

+ ហេតុអ្វីបានជាពូជធនញ្ជ័យពូជអ្នកប្រាជ្ញ ក្លាយជាពូជអាជ័យធ្លាក់ទឹក ហើយថាតាមតែគេ(បរទេស) ហៃអើហៃអើ?

+ ហេតុអ្វីនៅតាមប្រាសាទ មានតែរូប គ្រុឌជាន់នាគ យក្សលេបនាគ ពូជនាគអីក៏កំសត់ម្ល៉េះ?

+ ហេតុអ្វីអាណាខេត្តខ្មែរត្រូវបានបាត់បង់?

+ ហេតុអ្វីខ្មែរសិក្សាពីប្រវត្តិសាស្រ្ដខ្លួនឯង ដោយអាស្រ័យលើឯកសារ និងការស្រាវជ្រាវរបស់ជនបរទេស ដែលមិនស្គាល់ខ្មែរដូចខ្មែរស្គាល់ខ្លួនឯងនោះ?

ប្រសិនបើបងប្អូនចាប់អារម្មណ៍ ពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ សូមធ្វើការស្រាវជ្រាវនឹងឆ្លើយចម្លើយខាងលើអោយបានដោយខ្លួនឯងចុះ។ បើយើងស្ដាប់តាមការបកស្រាយរបស់បរទេស នោះបានន័យថា យើងទទួលយកមនោគមន៍វិជ្ជារបស់គេ។ គេថាឆ្វេង យើងថាឆ្វេង គេថាស្ដាំ យើងថាស្ដាំ គឺដូចជាកូនចៅអាជ័យធ្លាក់ទឹក ហៃអើ ហៃអើនោះឯង។ ដូចជាប្រស្នាដែរដូនតាខ្មែរបានបន្សល់នៅលើបទចម្រៀង សារិកាកែវដូច្នោះដែរ។

សារិកាកែវអើយ ស៊ីអីកងៗ ស៊ីផ្លែដំបងប្រចឹកគ្នាលេង (ស្ទួន)

ស្លាបវាចាក់ក្បាច់ មាត់វាធ្វើភ្លេង ប្រចឹកគ្នាលេង លើមែកព្រឹក្សា (ស្ទួន)

អើយកែវកែវអើយ (ស្ទួន)។

ការបកស្រាយរបស់កវីសួន

តែការពិត ផ្លែដំបងមានរសជាតិចត់ណាស់ ហើយសំបកក៏ក្រាស់ពិបាក ចឹកទំលាយទៀត ដូច្នេះ តាមសភាពធម្មជាតិពិត សារិកាមិនស៊ីផ្លែដំបងទេ។  សូមទាន អធ្យាស្រ័យ សម្រួលពាក្យពេចន៍ ក្នុងបទខាងលើ អោយត្រូវតាម ទំនុកបទ ពីដើមផងបាទ!

កម្រងកែវ ទំនុកចម្រៀងខ្មែរទាំងឡាយ ដែលបាននិពន្ធកន្លងមក ជួនកាលគ្មានន័យ បង្កប់ទេ គ្រាន់តែតែងអោយចួន សម្រាប់ច្រៀងលេង សប្បាយ ប៉ុណ្ណោះ។ ចម្រៀងខ្លះ គ្មានន័យទាល់តែសោះ។ ខ្លះតែង សម្រាប់ច្រៀង ចាក់ផាគ្នា ត្រង់ៗ តាមបែបអ្នកភូមិ ដើម្បីសប្បាយរីករាយ ពេលជួបជុំគ្នា ជាពិសេស នៅក្នុងចង្វាក់ រាំវង់ និងរាំឡាំលាវ។ ខ្លះទៀត ទើបមានន័យបង្កប់។ នៅក្នុងកំណាព្យ ក៏ដូចគ្នាដែរ។ កំណាព្យខ្លះ មានន័យច្រើនជាន់។ ខ្លះទៀត មិនមានន័យអ្វី ក្រៅពីអ្វីដែលគេ បានសរសេរ រួចមកហើយនោះទេ។

ការពិត សារិកាចូលចិត្តផ្លែជ្រៃ ដែលមានពណ៌ក្រម៉ៅ ដូចផ្លែល្ពាក់ ឬផ្លែព្រីង តែមិនចូលចិត្តផ្លែដំបង ដ៏ជូរចត់នោះទេ។ ខ្ញុំគិតថា ទាំងន័យត្រង់ និងន័យប្រៀបធៀប សារិកា បានស៊ីផ្លែដំបងហើយ ច្បាស់ជា ពុំអាចរាំប្រចឹកគ្នាលេង យ៉ាងសប្បាយបានឡើយ។ ប្រហែលអ្នកនិពន្ធ មិនបានគិតដល់ពីអត្ថន័យ របស់ទំនុកច្រៀង ក៏មិនដឹង។ ចម្រៀងលោកតា សាមុតខ្លះក៏អញ្ចឹងដែរ គ្មានន័យទេ ដូចជាបទ កង្កែបអូបៗ យំប្រណាំងហ៊ីង ពូមួលភ្លៅមីង ព្រោះដាំបាយខ្លោច នោមដាក់កន្ទេល បង្កើតសង្កើច ចុះដីខ្លាចខ្មោច ជាដើម គឺគ្រាន់តែច្រៀង អោយតែបាន ព្រោះមួយបទនោះ ឆាំឆាអត្ថន័យ ពាសពេញ គ្មានដួងព្រលឹងទេ។

បើខ្ញុំពិចារណ៍ខុស សូមអធ្យាស្រ័យ ហើយខ្ញុំសូមទទួលនូវយោបល់ល្អៗ អំពី ការវិភាគបទខាងលើ បាទ! សូមអរគុណ។

ខ្ញុំបាទ ចេះតែប៉ិនណេះឯងទាន!!

ការឆ្លើយរបស់បង Yon Sothea

តាមទស្សនទានរបស់ខ្ញុំគិតថាបទកវីពីមុនច្បាស់ជាមានអត្ថន័យបង្កប់ក្នុងការទូន្មានប្រៀនប្រដៅ គួរអោយសោកស្ដាយណាស់ដែលខ្ញុំពុំមានច្បាប់ដើម បើមិត្តមានសូមមេត្ដាជួរំលែកផង ខ្ញុំនឹងព្យាយាមរកអត្ថន័យ។

ការបកស្រាយរបស់ខ្ញុំ យោងតាមឯកសារដែលបានអាន

រីករាយដែលបានស្ដាប់នៅការបកស្រាយ។ ខ្ញុំនៅមិនទាន់ដឹងថាចម្រៀងនេះនិពន្ធនៅសម័យណាអោយច្បាស់ទេ ដែលប្រសិនបើសម័យដែលប្រទេសកម្ពុជានៅក្រោមការគ្រប់គ្រងរបស់បរទេសនោះអត្ថន័យដែលខ្ញុំនឹងបកស្រាយបន្ដិចទៀតនេះប្រហែលជាត្រូវ។

ដូចកវីសួនបាននិយាយអញ្ជឹងសារិកាពិតចូលចិត្តផ្លែជ្រៃ តែសារិកាក្នុងន័យធៀបសំដៅលើប្រជាពលរដ្ឋខ្មែរ ស៊ីផ្លែដំបង។ តាមន័យចំយើងអាចគិតថាវាជាផ្លែឈើម្យ៉ាងគឺផ្ឡែដំបង តែបើន័យធៀប គឺជាការធ្វើទារុណកម្មដោយវាយនឹងដំបង នៅពេលរបួសនោះធ្ងន់វានឹង ចេញជាស្លាកស្នាមផ្លែ អោយឈ្មោះថា ផ្លែដំបង។ សារិកាពិតប្រចឹកគ្នាលេងសប្បាយលើមែកព្រឹក្សា តែសារិកាធៀប គឺឈ្លោះគ្នា ប្រចឹកគ្នាក្នុងដែលដីកំនត់ដ៏តូចមួយនៅលើមែកព្រឹក្សា។

សត្វសារិកាជាសត្វដែលមិនចេះនិយាយ មនុស្សអាចបង្ហាត់វាអោយចេះនិយាយបានដោយកោសអណ្ដាតនឹងអោយវាញ៉ាំម្ទេស។ ប្រជាពលរដ្ឋខ្មែរដែលប្រដូចទៅនឹងសត្វសារិកា គឺគ្មានចំណេះដឹង ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានផ្សេងៗបានមកពីការគ្រប់គ្រងរបស់បរទេសទាំងអស់។ បង្រៀនមួយម៉ាត់ ចេះមួយម៉ាត់ បង្រៀនពីរម៉ាត់ចេះពីរម៉ាត់។ បីដូចជាការយកឯកសារបរទេសមកសិក្សាអំពីអត្តសញ្ញាណខ្លួនឯងយ៉ាងដូច្នេះដែរ។ បើឯកសារបរទេសសរសេរថាម៉េច យើងគិតថាប្រហែលជាដូច្នោះហើយ។

ការបកស្រាយគួរពុំគួរសូមពិចារណាទាំងអស់គ្នាផង។

ពូជក្មេរ ពូជក្មែរ ជាពូជអ្នកប្រាជ្ញ ជាពូជអច្ឆរយៈ សមត្ថភាពនៃការសាងសងស្ថាបត្យកម្មប្រាសាទរាប់ពាន់ដ៏មហិមា ដែលក្នុងនោះបង្កប់អាថ៌កំបាំង ប្រស្នារាប់មិនអស់។ ដែលប្រស្នារបស់ខ្មែរមាននៅគ្រប់ទីកន្លែងទាំងអស់ ភាសា តួអក្សរ ការគន្លាស់ពាក្យ រូបចម្លាក់ ល្បែង ឈ្មោះភូមិ ឃុំ ប្រាសាទ ចម្រៀង និមិត្តរូប ទាំងអស់នេះហើយដែលបញ្ជាក់ថា ក្មែរជាពូជនាគ ជាពូជអច្ឆរិយៈ ជាពូជអ្នកប្រាជ្ញពិតប្រាកដ។ ដូចជារឿងធនញ្ជ័យជាតឹកតាងស្រាប់។

ប្រយោគល្អគួរពិចារណា

មតិបង Sothea Yon

ការបំណកស្រាយរបស់លោកហេងពិតជាមានអត្ថន័យជ្រៅជ្រះ បញ្ជាក់អំពីវប្បធម៌ជាមូលដា្ននៃអត្ដសញ្ញាណជាតិខ្មែរ។

ខ្ញុំចំណាប់អារម្មណ៍ពាក្យបីយ៉ាងគឺ«នាគ,ញ៉ាំស្លាម្លូនិងកំបោរ ទង់ក្រពើរមិលគុណ»។ សូមអធិប្បាយបន្ថែម

១.«នាគ» ជានិមិត្តរូបនៃអ្នកដឹកនាំនិងវប្បធម៌ខ្មែរ តាមរឿងព្រេងនិទានខ្មែរ«ព្រះថោងនាងនាគ»មាននាងនាគស្រេចទៅហើយ ទើបមានព្រះថោងជាក្រោយ។គឺមានទំនៀមទំលាប់ប្រពៃណីដើមស្រេចទៅហើយទើបវប្បធម៌បរទេសចូលមកជាខាងក្រោយ។វប្បធម៌បរទេសចូលមក អ្នកប្រាជ្ញបូរាណធ្វើវិសុទ្ធិកម្មជារបស់ខ្មែរបុរាណគឺវប្បធម៌ខ្មែរនាំមុខ វប្បធម៌បរទេស ទើបព្រះថោងតោងស្បៃនាងនាគ។ តែវប្បធម៌បរទេសមានឥទ្ធិជាងបានជា គ្របគ្រប់ស្រទាប់ក្នុងសង្គមខ្មែរ ដូចជាសាសនា ទំនៀមទំលាប់ប្រពៃណី ការគ្រប់គ្រង សិល្បះ ចំលាក់។ល។តែយ៉ាងនោះក៏ដោយ វប្បធម៌ខ្មែរនៅតែនាំមុខដដែល។

«នាគ» ក្នុងអត្ថន័យព្រះពុទ្ធសាសនាប្រែថា អ្នកមានបំណងប្រាថ្នាធ្វើអំពើល្អព្រោះហេតុនោះ បានជាក្នុងប្រពៃណីខ្មែរមានប្រារឰ «ពិធីបំបួសនាគ» គឺរំលឹកអំពើល្អរបស់សត្វនាគ ដែលមានសទ្ធានិងបំណងបួសក្នុងព្រះពុទ្ធសាសនាដើម្បីអោយសច្ចធម៌ តែដោយសត្វតិរច្ឆានមិនអាចនឹងបូសក្នុងព្រះពុទ្ធសាសនាបាន តែនាគសូមផ្ញើអំពើល្អក្នុងព្រះពុទ្ធសាសនាដោយ ប្រើពាក្យថា«នាគ»ផង ព្រោះហេតុនោះបានជានាំមកប្រើក្នុងពិធីបំបួសនាគ។គឺតំណាងអំពើល្អ អ្នកប្រា្ថថ្នាអំពើល្អ(មិនត្រឹមប្រាថ្នាប៉ុណ្ណោះ តែធ្វើផង)។

២.ញ៉ាំស្លាម្លូនិងកំបោរ បើតាមគំនិតផ្ទាល់របស់ខ្ញុំគួរតែប្រើពាក្យថា«ហូប ឬ ពិសារម្លូសា្ល»គិតថាប្រសើរជាង ព្រោះបុគ្គលដែលមានម្លូវស្លាជាមិត្តនោះ សុទ្ធតែជាអ្នកចម្រើនអាយុ។

៣.«ទង់ក្រពើ» ក្រពើអាចជាសត្វរមិលគុណ ឬជាសត្វអ័ប្បប្រាជ្ញាក៏ថា តែក្រពៃមានប្រយោជន៍ក្រៃលែង។

ទង់ក្រពើទំណាងអោយអំពើល្អរបស់សត្វក្រពើដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា «បើដល់យើងខ្ញុំស្លាប់ទៅសូមអោយគេយកស្បែកយើងខ្ញុំព្រះអង្គទៅតជាទង់ថ្វាយចំពោះព្រះភក្ដ្រព្រះអង្គ(ពុទ្ធ)ជាសក្ការបូជាកុំបីអាក់ខានទើយ»។តែក៏មាននិទានខ្លះថាក្រពើលេបព្រះរាជបុត្រីនៃព្រះមហាក្សត្រសុគត។បានជាអ្នកស្រុកធ្វើទង់ក្រពើ។និទានខ្លះ ថា ក្រពើសទ្ធានឹងព្រះសទ្ធ្មម្មរបស់ព្រះពុទ្ធដែលទ្រង់សំដែងរឿង«អរិយសច្ច៤» ទើបបានជាដលចង្កូបរបស់ខ្លួនដើម្បីថ្វាយជាទីសក្ការដល់ព្រះពុទ្ធ។(ដកស្រង់ប្រជុំរឿងព្រេងខ្មែរ ភាគ៩ ទំពីរ៩៨-៩៩,១៣៨-១៤០)ពុទ្ធសាសនបណ្ឌិត្យ។)

ការបកស្រាយរបស់ខ្ញុំ

សូមអរគុណនៅការបកស្រាយដ័ក្បោះក្បាយ ខ្ញុំនឹងកែពាក្យ ញ៉ាំ ដាក់ពិសា ស្លាម្លូវិញ។

ជាការបកស្រាយដ៏ល្អ ដែលអាចអោយខ្ញុំធ្វើការវិនិច្ឆ័យនឹង បកស្រាយបន្ថែមទៀតបានតាមអ្វីដែលខ្ញុំបានធ្លាប់រៀន ធ្លាប់ដឹង នឹងមានការបំភ្លឺពីសំណាក់ អ្នកចេះធម៌ អ្នកចេះប្រវត្តិសាស្រ្ដ និង អ្នកស្រាវជ្រាវពីខ្មែរ។

មតិជាច្រើនបានយល់ថា ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ចម្លាក់ របស់ខ្មែរសព្វថ្ងៃគឺសុទ្ធតែជាការសាយភាយ ពីប្រទេសឥណ្ឌា ហើយវប្បធម៌ ឥណ្ឌាបានគ្របដណ្ដបមកលើប្រទេសខ្មែរទាំងមូល។ តែតាមការយល់ដឹងរបស់ខ្ញុំគឺផ្ទុយស្រលះពីគំនិតអ្នកនិពន្ធ អ្នកប្រវត្តិសាស្រ្ដ ជំនាន់មុនៗថា វប្បធម៌ខ្មែរ គំនិតច្ឆៃប្រឌិតរបស់ខ្មែរនៅតែថ្កុំថ្កើនជាងប្រទេសឥណ្ឌាឆ្ងាយណាស់។

ប្រទេសឥណ្ឌាដែលជាប្រទេសកាន់ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា មុនប្រទេសខ្មែរជាយូរមកហើយនោះ ក៏គ្មានលទ្ធភាពនឹងសាងប្រាសាទដ៏មហិមា តួយ៉ាងដូចប្រាសាទអង្គរវត្ត ដែលជាគ្រឹះស្ថានសាសនាលំដាប់ពិភពលោក និង អរូបលោកបានឡើយ។

មនុស្សភាគច្រើន ទាំងបរទេស ទាំងខ្មែរ យល់ថាប្រាសាទទាំងអស់នៅខ្មែរសព្វថ្ងៃ សាងតាមបែបសាសនា ឧទ្ធិសអោយព្រះបីក្នុងសាសនាព្រហ្មញ្ញ ព្រះព្រហ្ម ព្រះឥសូរ ព្រះវិស្ណុ និង ខ្លះទៀតសំរាប់ព្រះពុទ្ធសាសនា។ តែពួកគេមិនដឹងទេថា អត្ថន័យពិតប្រាកដនៃចម្លាក់ខ្មែរខ្លួនឯងនោះ គឺនិយាយពីរឿងខ្មែរខ្លួនឯង មិនមែននិយាយពីរឿងសាសនានោះឡើយ។

ជាការបកស្រាយ ព្រះបាទជ័យវរ្ម័នទី៧ តាំងខ្លួនជាព្រះពោធិសាត់ លោកេស្វរៈ ព្រះបាទជ័យវរន្ម័ទី២ ក្រោយពីធ្វើពិធី កាត់កស្ដេចជ្វា ឡើងសោយរាជ្យលើភ្នំគូលេនតាំងខ្លួនជាព្រះឥសូរ ស្ដេចភ្នំ។ ដូចនេះរូបចម្លាក់ទាំងអស់ គឺនិយាយពីរឿងខ្មែរ មិនមែនរឿងក្នុងសាសនានោះទេ។ ការតាំងខ្លួននេះអាចរកមើលក្នុងសៀវភៅប្រវត្តិសាស្រ្ដខ្មែរសម័យចេនឡា និង នគរភ្នំ ដែលចេញផ្សាយដោយពុទ្ធសាសនបណ្ឌិត្យបាន។

អំណះអំណាងបន្ថែម មានចម្លាក់ព្រះព្រហ្មខ្លះមានសត្វគ្រុឌនៅពីលើ ព្រះព្រហ្មជាព្រះដែលគេគោរពបំផុតក្នុងព្រហ្មញ្ញសាសនា ចុះហេតុម្ដេចអោយសត្វគ្រុឌដែលជាសត្វតិរច្ឆាននៅពីលើព្រះកេស្ដទៅវិញ។

រឿងរ៉ាវ ក្នុងចម្លាក់ជាច្រើនបើយើងចេះអានរឿងថ្ម សិលាចារិក នោះយើងនឹងឃើញថា រឿងទំាងអស់នោះគឺពុំមានក្នុងរឿងគម្ពីរព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាឡើយ។

ចំនែករឿងក្រពើ ដែលយកស្បែកមកធ្វើទង់នោះ ក៏ពុំមានចែងក្នុងគម្ពីរព្រះពុទ្ធសាសនានោះដែរ បើចង់ដឹងនោះលុះត្រាតែទៅអានគម្ពិរទាំងអស់ ហើយស្វែងរកដោយខ្លួនឯង ឬ សាកសួរអ្នកដែលមានវិជ្ជាជ្រាលជ្រៅ កាន់ព្រះពុទ្ធសាសនា ពិតប្រាកដ និងបានចាំស្ទាត់អំពី ធម៌ វិន័យ និង ការអប់រំទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូនៃយើង។

គួរពុំគួរសូមមានយោបល់បន្ថែម។

គឹមហេង

មតិបង សុធាបន្ដទាក់ទងនឹងប្រាសាទ និង ចម្លាក់រឿងរ៉ាវលើប្រាសាទខ្មែរ

តាមទស្សនរបស់ខ្ញុំតាមរយះការសិក្សាស្ដូចស្ដើងអំពីប្រវត្តិសាស្ដ្រ ប្រពៃណីសាសនា ប្រាសាទនានាក្នុងស្រុកខ្មែរក៏ដូចជាប្រទេសជិតខាង(ធ្លាប់ជាដែនដីខ្មែរ) កសាងដើម្បីរលឹកគុណដល់បុព្វបុរស ដូចជាប្រាសាទបាយ័ន តាព្រហ្ម បន្ទាយស្រី ព្រះខ័ន តាកែវ ជាដើម និងវិរកម្មរ…បស់អតិតយុទ្ធជនអង់អាចក្លាហានដូចជាប្រាសាទបាយ័នជាដើម នឹងមួយអន្លើដោយសាសនា គីព្រាហ្មសាសនា និងព្រះពុទ្ធសាសនា ។ចំលាក់ នាគ គ្រុឌ ដំរី សេះ គោ យក្ខ ។ល។ មាននៅក្នុងព្រាហ្មណ៍សាសនាពិតប្រាកដ ដូចជា រាមាយណៈ រាមកេរ្ដិ៍ ជាដើម។ ចំពោះរឿងព្រេងនិទានដំណាលទៅតាមហេតុការកើតឡើងក្នុងសម័យនោះៗ ដោយយកអង្គប្រកបមកសំដែង មិនខុសពីអក្សរសិល្ប៍ និងពង្សាវតារខ្មែរ(តាមហេតុការណ៍ពិត)

សូមអានបន្ថែម1.ប្រវត្តិសាស្ដ្រខ្មែរ (ទាក់ទងនិងប្រាសាទ អង្គរ ប្រពៃណី)ជាភាសាខ្មែរ ,បារាំង,អង់គ្លេស (ហ្ស៊ក ហ្ស៊ឺដេស ,ល្វី ហ្វីនូត,កាពីឡែ,អៀន ហារិស, មាដឺលាក្លែរ៍,ត្រឹងងារ ។ល។)2.ព្រះពុទ្ធសាសនា2500 ដោយពុទ្ធសាសនបណ្ឌិត3.វិឌ្ឍនភាពនៃការសិក្សាបូរាណ (ប៉ាងខាត់)ក្នុងទស្សនាវដីពុទ្ធិកសិក្សា លេខ1,19584.វប្បធម៌សំស្រ្កិតពីបូរាណ ប៉ាងខាង់ លេខ3-4-5,19585.មគ្គទេសន៍អង្គរ ប៉ាងខាង់។ល។

ការបកស្រាយបន្ដទៅនឹងទស្សនខាងលើរបស់ខ្ញុំ

ព្រះពុទ្ធសាសនា ព្រហ្មសាសនា ត្រូវបានបុព្វបុរសខ្មែរបំលែងអោយទៅជារបស់ខ្មែរទៅហើយ។ អ្វីៗដែលឆ្លាក់នោះគឺមិនទាក់ទងទៅនឹង សាសនាដើមប្រភពដើមនោះទេ។ឧទាហរណ៍យ៉ាងសាមញ្ញពេលទេសនាលោកបាច់ទឹកមន្ដ អុជធូបនៅក្នុងវត្តអារាម នោះជាការរួមបញ្ចូលគ្នារវាងព្រហ្មញ្ញសាសនា ទៅក្…នុងព្រះពុទ្ធសាសនា ដោយសារកាលសម័យនោះមានជំលួសសាសនា បំផ្លាញប្រាសាទ បំផ្លាញពុទ្ធរូប។

ចំនែករឿងរ៉ាវដែលាឆ្លាក់នៅលើប្រាសាទនោះក៏មិនមែន ចំតួជារឿងក្នុងសាសនាទាំងពីរខាងលើដែរ។

ឧទាហរណ៍រឿងកូរសមុទ្រទឹកដោះដ៏ល្បីល្បាញក្នុងព្រហ្មញ្ញសាសនាដែលឆ្លាក់នៅផ្ទាំងប្រាសាទអង្គរវត្ត ហេតុម្ដេចបានជាឆ្លាក់មិនដូចជាទៅនឹងប្រាសាទដទៃទៀត គ្មានយក្ស គ្មានហនុមាននៅទាញនាគ។http://www.facebook.com/photo.php?fbid=142996165752267&set=a.132218933496657.38818.100001256539405

ប្រាសាទបន្ទាយស្រី ជាប្រាសាទមានក្បូរក្បាច់រចនាល្អឥតខ្ចោះ ប្រៀបបានទៅនឹងស្ដ្រីដ៏ល្អផូរផង់តាមចម្លាក់ដ៏វិចិត្រនៃស្នាដៃស្ថាបត្យករខ្មែរ។ តែផ្ទុយទៅវិញ ន័យចំដែលបង្កប់ក្នុងប្រាសាទនេះគឺនិយាយពីទុក្ខវេទនា របស់ស្ដ្រីខ្មែរជំនាន់ក្រោយ ដែលធ្លាប់គេគោព មាតាធិបតេយ្យ បែរត្រូវទទួលការ ធ្វើទារុណកម្ម ប្រើអំពើហិង្សាទៅវិញ។ ទោះប្រាសាទមួយនេះឧទ្ទិសសំរាប់ព្រះ ឬ បុព្វការីជនណាក៏ដោយ តែចម្លាក់ដែលនៅក្នុងប្រាសាទបន្ទាយស្រីទាំងអស់ពុំបាន ឆ្លាក់អំពីព្រះណាមួយ ឬ បុព្វការីជនណាមួយសំរាប់ឧទ្ទិសនោះទេ។http://www.facebook.com/photo.php?fbid=142996882418862&set=a.132218933496657.38818.100001256539405

http://www.facebook.com/photo.php?fbid=142996995752184&set=a.132218933496657.38818.100001256539405

ប្រាសាទតាព្រហ្ម មានរូបព្រហ្មជាច្រើន សងឡើងដើម្បីឧទ្ទិសជូនមាតាបិតា ដែលមានព្រហ្មវិហារធម៌ មុខព្រហ្មទាំងអស់មិនមែនសំដៅលើ ព្រះព្រហ្មក្នុងព្រហ្មញ្ញសាសនានោះទេ។ ហើយសត្វគ្រុឌដែលនៅពីលើព្រះកេស្ដព្រហ្ម ជាសត្វតិរច្ឆានក៏គ្មានសិទ្ធីនឹងយកទៅឆ្លាក់នៅលើព្រះកេស្ដព្រហ្មដូចនោះដែរ។ ដូចនេះចម្លាក់សត្វគ្រុឌដែលនៅតាមប្រាសាទនានា មិនប្រាកដថាជាសត្វក្នុងព្រហ្មញ្ញសាសនា ជាយានជំនិះរបស់ព្រះអង្គមួយណាក្នុងព្រហ្មញ្ញសាសនានោះដូចគ្នា។http://www.facebook.com/photo.php?fbid=142995675752316&set=a.132218933496657.38818.100001256539405

ក្នុងព្រហ្មញ្ញសាសនា មានតែរាហូលេបព្រះចន្ទ ចុះរាហ៊ូនៅស្រុកខ្មែរហេតុអ្វី លេបទាំងព្រះចន្ទ លេបទាំងនាគ លេបទាំងគោ លាបទាំងមនុស្សទៅវិញ?http://www.facebook.com/photo.php?fbid=142996499085567&set=a.132218933496657.38818.100001256539405

http://www.facebook.com/album.php?aid=38818&id=100001256539405&page=2#!/photo.php?fbid=142995635752320&set=a.132218933496657.38818.100001256539405

http://www.facebook.com/photo.php?fbid=142995795752304&set=a.132218933496657.38818.100001256539405

រឿងក្នុងព្រហ្មញ្ញមួយណាដែលនិយាយអំពីមនុស្សរហែកhttp://www.facebook.com/photo.php?fbid=142995562418994&set=a.132218933496657.38818.100001256539405

http://www.facebook.com/photo.php?fbid=142995609085656&set=a.132218933496657.38818.100001256539405

ហើយត្រូវដេរអោយជាប់ដូចដើមវិញhttp://www.facebook.com/photo.php?fbid=142997062418844&set=a.132218933496657.38818.100001256539405

ដែលរូបនៃអ្នកទៅដែរមនុស្សនោះ ត្រូវបរទេសជួលគេអោយមកដាប់បំផ្លាញមុខស្ទើគ្រប់ប្រាសាទទាំងអស់ដែលមានរូប អ្នកមកដេរនេះ។

នេះជាការបកស្រាយដោយយកចម្លាក់តាមប្រាសាទនានា មកបញ្ជាក់ថា រឿងរ៉ាវដែលឆ្លាក់លើប្រាសាទខ្មែរ ព្រះព្រហ្ម ព្រះឥសូរ ព្រះវិស្ណុ ដែលនៅក្នុងប្រទេសខ្មែរមិនមែន រឿងក្នុង ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនារបស់ឥណ្ឌានោះទេ។

ជាការពីតណាស់សម័យក្រោយៗមកទៀត ដោយសារប្រជាជនខ្មែរ ក្សត់អ្នកប្រាជ្ញ ធនធានមនុស្ស ទើបសង់វត្ត សង់ប្រាសាទសប្បនិមិត្តដោយយកគំរូ និង រឿងតាមសាសនាទាំងស្រុង ដោយមិនមានច្ឆៃអោយទៅជារឿងខ្មែរយ៉ាងដូចនេះ។

————————————————–

រៀបរៀងដោយ សុខ គឹមហេង

២១ វិច្ឆិកា ២០១០

ចង់ស្រាយចម្ងល់ខាងលើសូមអានអត្ថបទស្រាវជ្រាវរបស់លោកអ៊ំ គៀត ចាន់ថុន ដែលគាត់បានធ្វើការស្រាវជ្រាវប្រស្នាថ្មអស់១២ឆ្នាំ ទើបអាចស្រាយចម្ងល់ទាំងអស់ខាងលើបាន។ ហើយបើមិនយល់ត្រង់ចំនុចណាសូមធ្វើការទំនាក់ទំនងមកខ្ញុំ ដើម្បីទទួលការបំភ្លឺបន្ថែម។

About these ads

7 Comments

  1. ជ័យចេស្តា said,

    January 22, 2011 at 4:44 am

    ខ្ញុំសូមអរគុណនូវការបកស្រាយនៅរូភាពទាំងនោះតែប្រសិនបើលោកអាចបកស្រាយ
    ឲបានសម្រាយជាងនេះទៅទៀតក៍ល្អដែរ។ខ្ញុំចង់សួរថាតើលោកដឹងអំពីរពុទ្ធទំនាយទេ
    បើដឹងសូមបកស្រាយឲខ្ញុំដឹងផង។
    សូមអរគុណ

    • January 22, 2011 at 10:28 pm

      សូមអរគុណ​ចំពោះការគាំទ្ររបស់លោក យើងខ្ញុំនឹង​ព្យាយាមធ្វើការស្រាវជ្រាវ​ទៅតាមសំណូមពររបស់លោក។ ក្រមការងារកេរដំណែលខ្មែរ

    • March 3, 2011 at 7:53 pm

      ចំពោះបញ្ហានេះ ក្រុមការងារយើងខ្ញុំកំពុងតែស្វែងរកអត្ថបទស្រាវជ្រាវ យើងខ្ញុំនឹងផ្ញើជូននៅពេលក្រោយ។​ សូមអរគុណចំពោះការគាំទ្រ។

  2. kimleang said,

    December 23, 2011 at 7:47 am

    សូមអរគុណចំពោះការខិតខំស្រាវជ្រាវរបស់អ្នក។អត្ធបទនេះមានតម្លៃសំរាប់កូនខ្មែរទាំងអស់គ្នាណាស់។ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងចែករំលែកដល់មនុស្សយ៉ាងច្រើននាក់។សូមអរគុណ

    • December 23, 2011 at 8:00 am

      សូមថ្លែងអំណរគុណចំពោះការគាំទ្រ។ ក្រុមការងារកេរដំណែលខ្មែរ

  3. Anonymous said,

    August 1, 2013 at 5:05 am

    Excellent happy synthetic attention intended for detail and may anticipate difficulties
    prior to these people take place.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 30 other followers

%d bloggers like this: